ជីវិតកម្សាន្ដ
ណាហ្គាវើលដ៍ ប្រារព្ធខួប ២៩ ឆ្នាំរបស់ខ្លួនដោយមានការផ្តល់ជូនដ៏អស្ចារ្យសម្រាប់អតិថិជន
ណាហ្គាវើលដ៍ អបអរខួប ២៩ ឆ្នាំនៃភាពជោគជ័យ និងឧត្តមភាពនៃសេវាកម្ម និងបដិសណ្ឋារកិច្ចរបស់ខ្លួនដោយមានការផ្តល់ជូនដ៏អស្ចារ្យជាច្រើននៅក្នុងឧសភានេះ។ ដើម្បីអបអរឱកាសដ៏រីករាយនេះ មណ្ឌលកម្សាន្តប្រណីតនេះនឹងផ្តល់ជូនការបញ្ចុះតម្លៃដ៏អស្ចារ្យទៅលើអាហារ សេវាកម្មស្ប៉ា សេវាកម្មសាឡន ការស្នាក់នៅ និងរាត្រីកម្សាន្តនៅតាមក្លឹប ។ល។

ណាហ្គាវើលដ៍ មាននំខាប់ខេក និងនំតូចធំច្រើនជម្រើសច្នៃដោយក្រុមមេចុងភៅដ៏ចំណានដែលមានតម្លៃសមរម្យបំផុតចាប់ពី ១១.៦០០៛ (ឬ ២,៩០ ដុល្លារអាម៉េរិក) រហូតដល់ ១១៦.០០០៛ (ឬ ២៩ ដុល្លារអាម៉េរិក) ដែលដុតថ្មីៗ និងដាក់លក់រៀងរាល់ថ្ងៃនៅកន្លែងទទួលភ្ញៀវ (Lobby Lounge) ពីម៉ោង ៧ ព្រឹករហូតដល់ ១ ទៀបភ្លឺ។
ចំណែកម្ហូបវិញ មានការបញ្ចុះតម្លៃពិសេស គឺ ១១៦.០០០៛ (ឬ ២៩ ដុល្លារអាម៉េរិក) ប៉ុណ្ណោះ។ នៅភោជនីយដ្ឋានចិន Fortune Palace និង Hall of Golden Chimes មានម្ហូបដែលផ្សំពីប៉ាវហ៊ឺច្រើនជម្រើស។ នៅភោជនីយដ្ឋានអ៊ីតាលី Bistro Romano និងភោជនីយដ្ឋានជប៉ុន Teppanyaki មានម្ហូបឈុត ៣ មុខ និងឈុតបាយរុំលាយត្រីឆៅ។ ប្រសិនបើអតិថិជនចង់សាកល្បងសាច់គោដុតបែបបារាំងជាមួយថ្លើមក្ងាន ផ្សិត និងដំឡូង សូមអញ្ជើញទៅរីករាយនៅភោជនីយដ្ឋានបារាំង Le Gourmet ។

មុខម្ហូប និងបង្អែមជាច្រើនទៀត ក៏មានបម្រើជូនផងដែរនៅភោជនីយដ្ឋាន Chopstick, Indochine, Golden Bowl, The Arena និង The Pangea តម្លៃចាប់ពី ១១.៦០០៛ (ឬ ២,៩០ ដុល្លារអាម៉េរិក) ប៉ុណ្ណោះ។ អតិថិជនអាចជ្រើសរើស ម្ហូបណាឆូបែបមិចស៊ីកូ សាំងវិចសាច់ប៉ាតេពិសេស បង្អែមចេកខ្ទិះលាយសាគូ នំតាតរសជាតិស្វាយ និងអាហារជាច្រើនមុខទៀត។ សូមកក់ទុកមុនតាមរយៈសារអេឡិចត្រូនិក [email protected] ឬលេខទូរសព្ទ +៨៥៥ ២៣ ២៦៣ ០៣១ ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.nagaworld.com ឬតាមដានទំព័រហ្វេសប៊ុក តេឡេក្រាម និងអ៊ីនស្តាក្រាម របស់ណាហ្គាវើលដ៍។
សម្រាប់អតិថិជនដែលចង់រាំលេងកម្សាន្ត ស្តាប់ភ្លេង និងក្រេបភេសជ្ជៈឆ្ងាញ់ៗ អាចទៅកម្សាន្តនៅក្លឹប Darlin Darlin នៅរាត្រីថ្ងៃទី១៨ ឧសភាដែលមានប្រូម៉ូសិនទិញ ២ ថែម ១ សម្រាប់ស្រាវីស្គីដប។ អំឡុងខែឧសភានៃខួប ២៩ ឆ្នាំនេះ ណាហ្គាវើលដ៍ក៏មានផ្តល់ជូនស្រាកែវ និងស្រាបៀរដប តម្លៃ ១១.៦០០៛ (ឬ ២,៩០ ដុល្លារអាម៉េរិក) នៅភោជនីយដ្ឋាន និងបានីយដ្ឋានទាំងអស់របស់ខ្លួនផងដែរ។

សមាជិកណាហ្គាវើលដ៍ទាំងអស់ ក៏អាចមានឱកាសឈ្នះរង្វាន់រៀងរាល់ថ្ងៃផងដែរបូករួមនឹងការស្នាក់នៅ ២ យប់ក្នុងបន្ទប់ Superior ដោយប្តូរ ២៩០ ពិន្ទុប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលម្អិត សូមផ្ញើអ៊ីម៉ែលទៅកាន់ [email protected] ឬចូលទៅកាន់គេហទំព័រ www.nagaworld.com ។
សូមអញ្ជើញទៅកម្សាន្តជាមួយមិត្តភក្តិ និងមិត្តភក្តិនៅក្នុងខែឧសភានេះដើម្បីទទួលបានការផ្តល់ជូនដ៏អស្ចារ្យក្នុងឱកាសខួប ២៩ ឆ្នាំរបស់ណាហ្គាវើលដ៍!
ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទ Suite និង Deluxe ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តដ៏សម្បូរបែបព្រមទាំងសាលសម្រាប់រៀបចំការប្រជុំ និងកម្មវិធីឈានមុខគេ។

សម្រាប់សំណួរអំពីការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងទៅកាន់ ៖ [email protected]៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ