Connect with us

ជីវិតកម្សាន្ដ

ម្ចាស់មកុដវ័យក្មេង ជូរី ល្អហួស បញ្ចេញវីដេអូខ្មែរអប្សរា Makeup Trend ផ្ទុះការគាំទ្រខ្លាំង

បានផុស

នៅ

ដូចដែល​ធ្លាប់​បាន​សន្យា ទីបំផុត​ម្ចាស់​មកុដ Miss Preteen Junior Idol 2024 យុវតី ជូរី ល្អហួស បាន​បញ្ចេញ​វីដេអូ​ដ៏​អស្ចារ្យ​គឺ​ការ​តុបតែង​ខ្លួន​ជា​ខ្មែរ​អប្សរា Makeup Trend បង្ហាញ​នៅ​លើ​បណ្ដាញ​សង្គម​ជា​សាធារណៈ កាលពី​ព្រឹក​ថ្ងៃ​ទី ០២ ខែ​ឧសភា ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​ការ​បង្ហាញ​វីដេអូ​ជា​អប្សរា Makeup Trend របស់​ម្ចាស់​មកុដ Miss Preteen Junior Idol 2024 ជូរី ល្អ​ហួស ពេលនេះ កំពុង​ធ្វើ​ឲ្យ​មហាជន​ផ្ទុះ​ការ​ចាប់អារម្មណ៍ និង​កោតសរសើរ​ជាថ្មី​ បន្ទាប់ពី​បវរកញ្ញា​វ័យក្មេង​រូប​នេះ រំលេច​ខ្លួន​ដ៏​ទាក់ទាញ ក្នុងនាម​ជា​កូន​ខ្មែរ​ទៅកាន់​ទស្សនិកជន​គ្រប់​មជ្ឈដ្ឋាន។

រំលេច​ខ្លួន​ជាមួយ​ការ​តុបតែង​ខ្លួន​បែបនេះ ល្អ​ហួស បាន​រៀបរាប់​ថា «ខ្មែរ អប្សរា Makeup Trend ចេញ​មក​ហើយ​ តាម​សំណូមពរ​ពុក​ម៉ែ​បងប្អូន​ប្រជាជន​កម្ពុជា ដោយ​ប្រើ​បេះដូង​ក្នុងនាម​ជា​កូន​ខ្មែរ​មក​ផលិត​វីដេអូ​មួយ​នេះ​។ ​Team ការងារ​អរគុណ​លោកពូ Kim San សម្រាប់​ការ​ចំណាយ​ថវិកា​ផលិត​វីដេអូ​ជូន​ក្មួយ និង​អរគុណ​ដល់​អ្នកគ្រូ ព្រះកាយ ច័ន្ទ សម្រាប់​ការ​រៀប​កាច់​ក្បាច់​អប្សរា​ជូន​កូន​អរគុណ​ដល់​បង Can Jokkomi & Lim Cheng​ ក្នុង​ការ​រៀបចំ​ចង្វាក់ភ្លេង​ និង​ក្បាច់​រាំ M akeup ជូន​ប្អូន»។

ទន្ទឹមគ្នា​ នៃ​ការ​បញ្ចេញ​វីដេអូ​របស់​បវរកញ្ញា​វ័យក្មេង ​ជូរី ល្អ​ហួស នា​ពេលនេះ បាន​ធ្វើ​ឲ្យ​ទស្សនិក​ជន​ជា​ច្រើន​សម្តែង​ការ​គាំទ្រ ​និង​មោទនភាព​ជា​ខ្លាំង​ចំពោះ​ការ​បង្កើត​វីដេអូ​ខ្មែរ​អប្សរា Makeup Trend ពី​សំណាក់ ជូ​រី ល្អ​ហួស។

គេ​នៅ​ចាំ​បាន​ថា​ ក្រោយពី​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​គ្រង​មកុដ ​Miss Preteen Junior Idol 2024 នៅ​ឆាក​អន្តរជាតិ​ កាលពី​ថ្មីៗ ​នេះ ជូ​រី ល្អហួស បាន​បង្ហើប​ពី​ក្តី​ស្រមៃ​របស់​ខ្លួន​ ដោយ​ចង់​រាំ​របាំ​អប្សរា​នៅ​ប្រាសាទអង្គរវត្ត​ ដើម្បី​ផ្សព្វផ្សាយ​អំពី​វប្បធម៌​ អរិយធម៌​ខ្មែរ​ ទៅកាន់​ពិភពលោក៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

រ៉យទ័រ៖ រុស្ស៊ី​អាចយល់ព្រម​​យក​លុយ​ដែល​បង្កក​ ៣០០​ពាន់​លាន​ដុល្លារ​ទៅ​ដោះស្រាយ​សង្គ្រាម​នៅ​អ៊ុយក្រែន

ព័ត៌មានជាតិ១០ នាទីutes មុន

អត្រាគ្របដណ្តប់ការផ្គត់ផ្គង់ទឹកស្អាតនៅជនបទកើនដល់ជិត ៩០ %

ព័ត៌មានជាតិ១៧ នាទីutes មុន

អភិបាលខេត្តកណ្ដាលឱ្យពន្លឿនការដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការឱ្យមានប្រសិទ្ធភាព

ព័ត៌មានជាតិ៤១ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល អំពាវនាវដល់ថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់ខ្ពស់លើសុខភាពមាតា ទារក កុមារ

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

អ៊ីស្រាអែល​ត្រៀម​ទទួល​ចំណាប់ខ្មាំង​៦​នាក់​បន្ថែម​ទៀត​ពី​ហាម៉ាស

ព័ត៌មានជាតិ២០ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីមានវិវាទជាមួយ ប.ស.ស.មិនអាចដោះស្រាយបាន ពលរដ្ឋអាចដាក់ពាក្យប្តឹងទៅកាន់និយ័តករសន្តិសុខសង្គម

ព័ត៌មានជាតិ១៦ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ចិន ចេញមុខនិយាយអំពីដំណោះស្រាយ អាមេរិក-រុស្ស៊ី ចំពោះសង្គ្រាមនៅអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម