Connect with us

ជីវិតកម្សាន្ដ

ត្រឹមរូបថត អ្នកគាំទ្រជឿថា Lisa កំពុងបញ្ជាក់ទំនាក់ទំនងជាមួយកូនប្រុសមហាសេដ្ឋី Arnault

បានផុស

នៅ

Lisa តារាស្រីនៃក្រុមចម្រៀងនារីកូរ៉េខាងត្បូង Blackpink បានចែករំលែករូបថតពីទីតាំងដែលនាងត្រូវបានគេរាយការណ៍ថា បានឃើញជាមួយ Frédéric កូនប្រុសរបស់មហាសេដ្ឋី Bernard Arnault ដែលបង្កឲ្យមានការរំពឹងទុកថា នាងបានបញ្ជាក់ច្បាស់អំពីទំនាក់ទំនងរបស់ពួកគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាជិកក្រុម Blackpink បានបង្ហោះរូបភាពរបស់នាងនៅលើ Instagram កាលពីថ្ងៃពុធ​​ ដែលថតនៅសារមន្ទីរ Rodin ទីក្រុងប៉ារីស និងភោជនីយដ្ឋានមួយនៅក្នុងទីក្រុងតែមួយ។ មុនពេលនាងបង្ហោះរូបភាពរបស់នាងជាមួយ Frédéric នៅកន្លែងទាំងនេះត្រូវបានចែកចាយរួចហើយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនិងទទួលបានការចាប់អារម្មណ៍។

អាស្រ័យហេតុនេះ មនុស្សជាច្រើនជឿថា ទង្វើរបស់ Lisa ក្នុងការបង្ហោះរូបថតទាំងនេះ បានបញ្ជាក់ពីពេលវេលារបស់នាង និងFrédéric ដែលបានចំណាយពេលជាមួយគ្នា និងការរំពឹងទុកទាក់ទងនឹងទំនាក់ទំនងស្នេហារបស់ពួកគេជាសាធារណៈថែមទៀតផង។

លើសពីនេះទៀតដែរ អ្នក​លេង​អ៊ីនធឺណិត​ជាច្រើនបានបញ្ចេញ​មតិ​ថា រឿង​ស្នេហា​របស់​ពួក​គេ​ពិត​ជា​ពិត​មែន។ ពីដំបូងម្នាក់ៗគ្រាន់តែគិតថាវាគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះនាងបានបង្ហោះរូបថតនៅកន្លែងដែលនាងឃើញជាមួយ Frédéric សូមអបអរសាទរ Lisa ។

ថ្វីបើយ៉ាងណា ពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងជិតស្និទ្ធរបស់ Lisa ជាមួយ Frédéric បានកើតឡើងបន្ទាប់ពីកូនសេដ្ធីរូបនេះបានចាប់ផ្តើមតាមដាននាងនៅលើ Instagram ក្នុងឆ្នាំ ២០២២ ហើយបានភ្ជាប់ពាក្យជាបន្តបន្ទាប់ជាមួយនឹងការបង្ហោះរបស់នាង។ មកទល់នឹងពេលនេះ ក្នុងចំណោមអ្នកទាំងពីរ មិនទាន់បានបញ្ចេញមតិជាសាធារណៈ លើពាក្យចចាមអារ៉ាម អំពីទំនាក់ទំនងរបស់ពួកគេនោះទេ។

ទោះជាយ៉ាងណាក៏ដោយ Lisa ត្រូវបានគេប្រទះឃើញជាញឹកញាប់ជាមួយ Frédéric នៅក្នុងប្រទេសផ្សេងៗ ពេញមួយឆ្នាំ ២០២៣ និងរហូតដល់ឆ្នាំបច្ចុប្បន្ននេះ។ ប៉ុន្តែអ្នកទាំងពីរ ពុំទាន់ចេញមុខបកស្រាយលម្អិតពាក់ព័ន្ធនឹងរឿងទំនាក់ទំនងនេះនូវឡើយទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Jang Ki Yong ធ្វើដាក់ Song Hye Kyo យ៉ាងផ្អែមល្ហែម ខណៈ Song Joong Ki មិនដែលធ្វើឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម