ជីវិតកម្សាន្ដ
តួអង្គសាច់ដុំកង់ៗ រឿង”សទ្ធាមាណព” ឡៃ ច័ន្ទថៃ ក្ដោបបានឱកាសធំលើកដំបូង ខណៈជោគជ័យសិល្បៈ
តារាសម្តែងប្រុសលោក ឡៃ ច័ន្ទថៃ ដែលមានឈ្មោះល្បី និងទទួលបានការចាប់អារម្មណ៍ខ្លាំងជាមួយនឹងរូបរាងមាឌឌាំងសាច់ដុំកង់ៗ ចាយរាងសង្ហា ទាក់ភ្នែកមហាជនយ៉ាងច្រើន ជាពិសេសស្រីៗ នោះ ក្រោយសាងភាពល្បីល្បាញមួយរយៈខ្លី ស្រាប់តែតារាប្រុសរូបនេះក្តាប់បានឱកាសការងារធំ។

ប្រាកដណាស់លោក ឡៃ ច័ន្ទថៃ ហៅ ណេនថៃ ដែលមហាជនចាប់អារម្មណ៍ខ្លាំងលើរូបរាងសង្ហារមិនចាញ់តារាបរទេសសម្បូរសាច់ដុំត្រូវបានទស្សនិកជនដឹងថា កន្លងមកលោកគឺជាអតីតព្រះសង្ឃល្បីឈ្មោះនៅក្នុងវិស័យព្រះពុទ្ធសាសនា។ បន្ទាប់មកទៀត លោកក៏មានវត្តមានថតសម្តែងខ្សែភាពយន្តរំលេចក្នុងន័យអប់រំអំពីព្រះពុទ្ធសាសនារឿង”សទ្ធាមាណព” ដែលរួមសម្តែងជាមួយតារាស្រីល្បីឈ្មោះកញ្ញា ពេជ្រ ចរណៃ។
ប្រាប់កម្ពុជាថ្មី តារាសម្តែងរាងសង្ហាលោក ឡៃ ច័ន្ទថៃ បានបញ្ជាក់ឲ្យដឹងថា ស្របពេលដែលទីផ្សារសិល្បៈរបស់លោកកំពុងទទួលបានការគាំទ្រ និងមានសន្ទុះជោគជ័យគួរឲ្យកត់សម្គាល់នោះ លោកក៏ត្រូវបានការចាប់អារម្មណ៍ពីសំណាក់ម្ចាស់ផលិតផលមួយដោយបានចុះកុងត្រា(កិច្ចសន្យា)ធ្វើជាBA របស់ក្រុមហ៊ុនល្បីមួយនេះ ដែលមានរយៈពេល ៦ ខែ។

លោក ឡៃ ច័ន្ទថៃ បាននិយាយទៀតថា តាមរយៈកុងត្រានេះគឺមានរយៈពេល ៦ ខែ ដែលលោកត្រូវធ្វើជាតំណាងផ្សព្វផ្សាយរបស់ផលិតផលខាងលើ។ លោកថា នេះជាភាពជោគជ័យថ្មីមួយទៀតសម្រាប់អាជីពសិល្ប់ដែលខ្លួនលោកផ្ទាល់បានចំណាយពេលសាងប្រជាប្រិយភាពជាច្រើនឆ្នាំកន្លងមកនេះ។
គួរបញ្ជាក់ថា តារាសម្តែងមាឌឌាំងសាច់ដុំកង់ៗ សម្បូរមន្តស្នេហ៍ លោក ឡៃ ច័ន្ទថៃ ក្រៅតែពីល្បីឈ្មោះតាមរយៈការសម្តែងភាពយន្តមួយចំនួន កន្លងមកក៏ត្រូវបានគេកត់សម្គាល់ថា ឡៃ ច័ន្ទថៃ បានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយគុនល្បុក្កតោខ្មែរ និងការចូលរួមតាមរយៈវិស័យវប្បធម៌បុរាណជាដើម។ សកម្មភាពទាំងនោះ លោក ឡៃ ច័ន្ទថៃ កាន់តែធ្វើឲ្យទស្សនិកជនសម្តែងការគាំទ្រ និងសរសើរខ្លាំងថែមទៀត៕
អត្ថបទ ៖ ចាន់រ៉ា





-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត