Connect with us

ជីវិតកម្សាន្ដ

សារព័ត៌មានកូរ៉េលើកហេតុផល គ្មានអ្នកហ៊ានពហិការ ក្រោយ Lisa បង្ហាញស្នេហាជាមួយកូនសេដ្ឋី LV

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េសរសេរ និងវិជាច្រើនបានសរសេរនិងវិភាគថា ហេតុអ្វីបានជា Lisa សមាជិកក្រុម BLACKPINK បច្ចុប្បន្នជាប្រធានបទនៃទំនាក់ទំនងស្នេហាជាមួយ Frederick Arnault មហាសេដ្ឋីជនជាតិបារាំងអាយុ ២៨ ឆ្នាំ ដែលជាអ្នកស្នងមរតកមហាសេដ្ឋីលេខ ១ លើពិភពលោក ប៉ុន្តែមិនមានបញ្ហាអ្វីចោតសម្រាប់នាងឬដូចតារា​ដទៃ​ទៀត។ជាឧទាហរណ៍ព័ត៌មានចុងក្រោយដែល Lisa បានបង្ហាញខ្លួនជាផ្លូវការជាមួយពាណិជ្ជករវ័យក្មេង ក្នុងពិធីសម្ពោធនាឡិកាដៃម៉ាក TAG Heuer Formula ប៉ុន្តែមិនមានអ្នកធ្វើពហិការយ៉ាងដូច្នោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន​កូរ៉េ​បាន​វិភាគនិងបញ្ចាក់យ់ាងច្បាស់ៗថា មូលហេតុដែលសមាជិកក្រុម BLACKPINK រូបនេះមិនមានបញ្ហាក្រោយបង្ហាញស្នេហាជាសាធារណៈ​គឺដោយសារតែនាងមានចំណុចមួយចំនួនដែលហ្វេនទទួលយកបាននោះគឺ៖

Lisa បានបង្កើតឈ្មោះសម្រាប់ខ្លួននាង និងទទួលបានការទទួលស្គាល់ទូទាំងពិភពលោក។ ក្រោយ​បង្ហាញ​ខ្លួន​អស់​រយៈ​ពេល ៨ ឆ្នាំ ឈាន​ចូល ៣០ ឆ្នាំ​ គឺ​ជា​អាយុ​ដ៏​ស័ក្តិសម​សម្រាប់​ការ​មាន​ស្នេហា និង​បង្កើត​គ្រួសារ។

អ្នកគាំទ្ររបស់នាងភាគច្រើនមកពីក្រៅប្រទេសជាជាងនៅកូរ៉េ។ ដូច្នេះហើយ នឹងមានមនុស្សជាច្រើនដែលចាត់ទុកជីវិតស្នេហារបស់តារាដែលខ្លួនពេញចិត្តគឺជារឿងធម្មតា។ វា​ខុស​ពី​ប្រទេស​កូរ៉េ​ ដែល​គេ​ចាត់​ទុក​ថា​ជា​រឿង​ធំ​ណាស់ ដល់ថ្នាក់ធ្វើពហិការថែមទៀតផង។

ជីវិតស្នេហារបស់ Lisa មិនបានបង្កគ្រោះថ្នាក់អ្វីឡើយ។ ជាពិសេសទាក់ទិននឹងប្រជាប្រិយភាពរបស់នាង វាអាស្រ័យលើការគាំទ្រ និងការរួបរួមរបស់អ្នកគាំទ្រ Lisa តែប៉ុណ្ណោះ។

លើសពីនេះទៀតដែរ អ្នក​យក​ព័ត៌មាន​កូរ៉េ​បាន​សរសើរ​ពី​របៀប​ដែល Lisa ត្រូវ​បាន​គេ​ចាត់​ទុក​យ៉ាង​ល្អ។ ពួកគេខុសពីតារាកូរ៉េដែលមានកត្តាផ្សេងៗ។ មានហេតុផលជាច្រើនដែលយើងត្រូវបង្ខំឲ្យស្នាក់នៅក្នុងក្របខ័ណ្ឌ ទាំងពីអ្នកគាំទ្រកូរ៉េដែលខុសពីសង្គមពិភពលោក។ វប្បធម៌សង្គមដែលគ្រប់គ្រងដោយបុរស ហើយប្រហែលជាមកពីជំរុំកូរ៉េ រួមទាំងកត្តាផ្សេងៗទៀតផងដែរ។

សូមបញ្ចាក់ដែរថា កាលពីប៉ុន្មានថ្ងៃមុននេះតារាស្រីមកពីក្រុមចម្រៀងកូរ៉េ BLACKPINK បានចែករំលែករូបថតពីទីតាំងដែលនាងត្រូវបានគេរាយការណ៍ថា បានឃើញជាមួយ Frédéric កូនប្រុសរបស់មហាសេដ្ឋី Bernard Arnault ដែលបង្កឲ្យមានការរំពឹងទុកថា នាងបានបញ្ជាក់ច្បាស់អំពីទំនាក់ទំនងរបស់ពួកគេ។

ទោះបីជា Lisa មិនបានបញ្ចាក់ការពិតថាជាទំនាក់ទងច្បាស់ការយ៉ាងណាក៏ដោយ ប៉ុន្តែតាមរយៈរូបភាពលេចធ្លាយព្រមទាំងរូបភាពដែលនាងហ៊ានបង្ហោះលើគណនី IG ផ្ទាល់ខ្លួនបានសបញ្ចាក់ថា ពួកគេមានស្នេហាជាមួយ្នាមកយូរហើយ។ ជារឿយៗអ្នកទាំងពីរត្រូវបានគេប្រទះឃើញជាញឹកញាប់នៅក្នុងប្រទេសផ្សេងៗពេញមួយឆ្នាំ ២០២៣ និងរហូតដល់ឆ្នាំបច្ចុប្បន្ននេះ ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ត្រឹមរូបថត អ្នកគាំទ្រជឿថា Lisa កំពុងបញ្ជាក់ទំនាក់ទំនងជាមួយកូនប្រុសមហាសេដ្ឋី Arnault

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម