ជីវិតកម្សាន្ដ
តារាតៃវ៉ាន់ Sharon និងស្វាមីបន្ទោសខ្លួនឯង ក្រោយកូនស្រីអាយុ ១០ ខែ លេបម្ចុលខ្ទាស់
តារាចម្រៀងតៃវ៉ាន់ Sharon Hsu និងស្វាមីតារាសម្ដែង Edison Wang បានហៅខ្លួនឯងថាជា ឪពុកម្ដាយដ៏អាក្រក់បំផុត បន្ទាប់ពីកូនស្រីអាយុ ១០ ខែបានលេបម្ជុលខ្នាស់ដោយចៃដន្យ។ នេះបើយោងតាមការចុះផ្សាយពីតាមសារព័ត៌មាន The Strait Times កាលពីថ្ងៃទី០៤ ខែ មេសា។
មែនទែនទៅ ឧបទ្ទវហេតុនេះបានកើតឡើងកាលពីថ្ងៃទី ២៦ ខែមេសាមកម៉្លេះ ហើយត្រូវបានចែករំលែកដោយគូស្នេហ៍នេះនៅក្នុងការបង្ហោះនៅលើ Instagram ដ៏រំជួលចិត្តកាលពីថ្ងៃទី ០១ ខែឧសភា ដែលរួមមានរូបភាពនៃម្ចុលខ្ទាស់និងឈាមដែលទារកបានក្អួត ។

យោងតាមការបង្ហោះរបស់ឪពុកម្ដាយទារកបានបញ្ចាក់ឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង នៅពេលដែលកូនស្រីរបស់ពួកគេ មានឈ្មោះហៅក្រៅថា Te Te កំពុងវារនៅលើឥដ្ឋ ហើយចាប់ផ្តើមញ័រញាក់។ Hsu ដែលកំពុងបំបៅ Te Te បានភ័យស្លន់ស្លោព្រោះនាងមិនដឹងថាធ្វើយ៉ាងណាចំពោះកូនស្រី ។ ជាការឆ្លើយតប ស្វាមីបានព្យាយាមធ្វើចលនាកូនតាមរបៀប Heimlich ខណៈពេលដែលភរិយាព្យាយាមដកការស្ទះដោយម្រាមដៃរបស់នាង។
ភ្លាមៗនោះដែរ Edison Wang បានហៅរថយន្តសង្គ្រោះបន្ទាន់ ពួកគេបានបន្តព្យាយាមជួយកូនឲ្យមានផ្លូវដង្ហើមនិងបញ្ចុកអាហារដល់កូនដោយសង្ឃឹមថា នឹងដកម្ជុលចេញមក។ ជារឿងចៃដន្យកូនស្រីរបស់ពួកគេបានក្អួតចេញម្ជុល រួមនឹងឈាមមួយចំនួនផងដែរ។ ក្រោយពីធ្វើតេស្តសុខភាពជាបន្តបន្ទាប់នៅមន្ទីរពេទ្យ ទារកបានផុតគ្រោះថ្នាក់និងមានសុវត្ថិភាព។
ដោយសារតែមានបទពិសោធន៍ដ៏គួរឲ្យភ័យខ្លាច Hsu និង Wang ដែលបានរៀបការកាលពីខែវិច្ឆិកា ឆ្នាំ ២០២១ បានសារភាពកំហុសរបស់ពួកគេដែលធ្វេសប្រហែសឲ្យមានម្ជុលខ្ទាស់នៅលើឥដ្ឋ បើទោះបីជាពួកគេឧស្សាហ៍ព្យាយាមក្នុងការរៀបចំផ្ទះរបស់ពួកគេឲ្យមានរបៀបរៀបរយក៏ដោយ។
ទោះយ៉ាងណាក៏ដោយ នេះជាមេរៀនមួយសម្រាប់ឪពុកម្ដាយគ្រប់រូបគួរមើលឲ្យមែនទែន ពីព្រោះកូនតូចជាទម្លាប់គឺរពឹស បើឃើញវត្ថុណាមួយនៅនឹងមុខ ក្មេងនិងរើសដាក់ចូលមាត់ដែលអាចគ្រោះថ្នាក់ដល់ជីវិត ប្រសិនបើសង្រ្គោះមិនទាន់ពីក្រុមគ្រូពេទ្យ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយលែងលះ តារាហុងកុង Roger សល់ទ្រព្យ ១១ លានដុល្លារ ខណៈអតីតភរិយាចុះចេញតែខ្លួន

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?