ជីវិតកម្សាន្ដ
តារាសម្ដែង ស៊ិន ឌី លើកសរសើរភេទទី៣មានជំនាញ និងចាប់អាជីពលេចធ្លោធំៗជាច្រើនក្នុងសង្គម
តារាសម្ដែងលោក ស៊ិន ឌី បានបង្ហាញនូវការលើកទឹកចិត្ត និងសរសើរចំពោះស្នាដៃក្រុមភេទទី៣ កាន់តែច្រើនដែលមានជំនាញច្បាស់លាស់ក្នុងការចាប់អាជីពចិញ្ចឹមជីវិតរស់នៅក្នុងសង្គមដែលអាជីវកម្មខ្លះ គឺភេទទី៣ជាអ្នកបង្ហាញពីភាពលេចធ្លោនាពេលបច្ចុប្បន្ន។

លោក ស៊ិន ឌី ថ្លែងថា «ខ្ញុំឃើញប្អូនៗជំនាន់ក្រោយ (ភេទទី៣)ដែលគាត់មានការងារធ្វើត្រឹមត្រូវ មានមុខរបរច្បាស់លាស់ ដែលមានទាំងភាពទាន់សម័យដូចជាការឌីហ្សាញ ធ្វើជាគ្រូដឹកនាំគេបង្ហាត់បង្ហាញម៉ូដ ផាត់មុខ ធ្វើសក់ សាឡន ,កែសម្ផស្ស និងវិស្វករជាដើមក៏មានភេទទី៣មួយចំនួនកាន់ជំនាញនេះផងដែរ។ ខ្ញុំពេញចិត្តដែលពួកគាត់កាន់តែលេចធ្លោច្រើន ក្នុងអាជីវកម្មធំៗក្នុងសង្គម ពួកគាត់បានបង្ហាញពីស្នាដៃ និងទេពកោសល្យដើម្បីឲ្យគេទទួលស្គាល់ និងកុំឲ្យមានការរើសអើងពួកគាត់តទៅទៀត»។
ការលើកឡើងរបស់លោក ស៊ិន ឌី នេះ ក្រោយពីលោកបានទៅទស្សនាដោយផ្ទាល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រប្រលងបវរកញ្ញាភេទទី៣កម្ពុជា ឆ្នាំ២០២៤ (Miss Queen Cambodia 2024 )កាលពីថ្ងៃទី៤ មេសា ឆ្នាំ២០២៤ ហើយជាលទ្ធផលកញ្ញា នៀក នៀក សម មកពីខេត្តរតនគិរី គ្រងមកុដ Grand Winner Miss Queen Cambodia 2024 ត្រៀមទៅប្រកួត Miss Star International 2024 នៅប្រទេសប្រេស៊ីល នៅអំឡុងខែធ្នូ ឆ្នាំ២០២៤ ខាងមុខ ខណៈដែលWinner Miss Queen 2024 បានទៅលើកញ្ញា ហានី មកពីខេត្តកំពតត្រៀមទៅប្រកួតMiss Queen 2024 នៅប្រទេសថៃ នាពេលដ៏ខ្លីខាងមុខនេះដែរ។ ស្របពេលដែលលំដាប់រងទី១បានទៅលើបវរកញ្ញាមកពីខេត្តតាកែវ លំដាប់រងទី២ បានទៅលើបវរកញ្ញាមកពីខេត្តកំពង់ធំ ,លំដាប់រងទី៣ បានទៅលើបវរកញ្ញាមកពីខេត្តព្រៃវែង ,លំដាប់រងទី៤ បានទៅលើបវរកញ្ញាមកពីខេត្តពោធិ៍សាត់ និងលំដាប់រងទី៥ បានទៅលើបវរកញ្ញាមកពីខេត្តក្រចេះ ។

ដោយមើលឃើញពីសម្ថភាពដ៏ប៉ិនប្រសព្វ ជាមួយចំណេះដឹងជំនាញច្បាស់លាស់មិនធម្មតា និងភាពក្លាហានរបស់ភេទទី៣ ដែលអាចធ្វើបានដើម្បីឲ្យសង្គមទទួលស្គាល់នេះហើយទើបលោក ស៊ិន ឌី បានស្ញើចសរសើរពួកគាត់ និងជំរុញឲ្យគេតស៊ូក្នុងជីវិតតទៅទៀត ព្រោះមិនភេទទី៣ ឬមិនថាជាភេទអ្វីទេ យើងត្រូវតែមានជំនាញច្បាស់លាស់ដើម្បីប្រកបរបរចិញ្ចឹមជីវិតរស់នៅដោយថ្លៃថ្នូរ។ ប៉ុន្ដែលោក ស៊ិន ឌី ទទួលស្គាល់ថា អ្នកខ្លះនៅមិនទាន់អាចសម្របខ្លួនទទួលស្គាល់ភេទទី៣ ឬហៅថា ”សុទ្ធ” នៅឡើយទេ គឺនៅមានការរើសអើងនៅឡើយ។ លោកថា ភេទទី៣ មិនមែនជាមនុស្សខុសធម្មជាតិទេ គឺរស់នៅដោយសប្បាយចិត្តតាមប្រភេទជីវិតពួកគាត់។

គួរបញ្ជាក់ថា លោក ស៊ិន ឌី ធ្លាប់ធ្វើសប្បុរសធម៌ជាមួយភេទទី៣ ជាបន្ដបន្ទាប់ និងរហូតមកដល់បច្ចុប្បន្ន គ្រាន់តែលោកមិនសូវបង្ហាញតាមបណ្ដាញសង្គមប៉ុណ្ណោះ។ លោក ស៊ិន ឌី ជាម្ចាស់ហាង ស៊ិន ឌី សំអាងការ ហាងNk សាឡន និងហាងកែសម្ផសក្លារា (Clara Clinic) ជាដើម ទើបធ្វើឲ្យលោកមមាញឹកខ្លាំងលើមុខជំនួញ ត្រូវផ្អាកពីអាជីពសម្ដែងជាច្រើនឆ្នាំ ដើម្បីគ្រប់គ្រងអាជីវកម្មខាងលើ។ ប៉ុន្ដែលោកថា នៅតែស្រលាញ់សិល្បៈនឹងអាចវិលមកវិញនៅពេលវេលាសមស្រប៕
អត្ថបទ៖ ចាន់រ៉ា





-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត