ជីវិតកម្សាន្ដ
តារាសម្តែង អ៊ុន សិទ្ធា ចាត់ទុក ២០២៤ ជាឆ្នាំស៊យរបស់ខ្លួន
តារាសម្តែងប្រុសមាឌស្រស់សង្ហាលោក អ៊ុន សិទ្ធា បានចេញមកបញ្ជាក់ថា សម្រាប់ឆ្នាំ ២០២៤ នេះ គឺជាឆ្នាំដែលលោកជួបរឿងរ៉ាវស៊យស្ទើរមិនជឿ។ លោកក៏បានលើកឡើងថា ទោះបីជាយ៉ាងណា ក៏លោកមិនចុះចាញ់នោះដែរ។

តារាសម្តែងសម្បូរសាច់ដុំលោក អ៊ុន សិទ្ធា បានបង្ហោះសារខ្លីមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា «ឆ្នាំនេះ ជាឆ្នាំស៊យរបស់ខ្ញុំ ខំប្រឹងងើបដើរទៅមុខបន្តទៀតឲ្យអស់ពីលទ្ធភាព អ៊ុន សិទ្ធា មិនងាយចុះចាញ់នោះទេ»។ តាមរយៈខ្លឹមសារនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនបញ្ចេញមតិសួរនាំគ្រប់គ្នា ដោយចង់ដឹងថា តើតារាប្រុសរូបនេះកំពុងជួបបញ្ហាអ្វី?។
ប៉ុន្តែទោះបីយ៉ាងណា តារាសម្តែងល្បីឈ្មោះលោក អ៊ុន សិទ្ធា មិនបានបញ្ជាក់ឲ្យដឹងទេថា លោកកំពុងជួបរឿងអ្វីនោះ។ ក្នុងនោះដែរ ក៏មានការបញ្ចេញមតិលើកទឹកចិត្តថា «កុំគិតទៅផ្លូវរឿងស៊យអ្វីកូន ជីវិតកើតមកចិត្តបុណ្យដូចកូនមានទេវតាតាមថែរក្សាជានិច្ចហើយ សំខាន់ធ្វើចិត្តឲ្យមាំទាំ កុំទោរទន់ពេកអី»។

សូមបញ្ជាក់ថា លោក អ៊ុន សិទ្ធា បានប្រឡូកក្នុងវិស័យសិល្បៈតាមរយៈការដើរម៉ូត ,សម្ដែងរឿង និងធ្វើជាពិធីករតាមកម្មវិធីផ្សេងៗ តាំងពីឆ្នាំ ២០០៦។ កិត្តិនាមរបស់លោកចាប់ផ្ដើមល្បីសុះសាយ និងទទួលបានការគាំទ្រច្រើនពីទស្សនិកជន បន្ទាប់ពីលោកបានដើរជាតួអង្គសំខាន់ម្នាក់ក្នុងរឿង “ស្បែកគង់” ព្រមទាំងរឿងខ្នាតធំ និងរឿងភាគដែលបញ្ចាំងលើកញ្ចក់ទូរទស្សន៍ជាច្រើនទៀត៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ