ជីវិតកម្សាន្ដ
ស្ងាត់ៗ រិន សាវ៉េត ចាកចេញពីហង្សមាសបាត់!
បន្ទាប់ពីតារាចម្រៀងប្រុសល្បីៗ២រូប ដែលធ្លាប់ច្រៀងប្រចាំផលិតកម្មហង្សមាស លោក ព្រាប សុវត្ថិ និង ដួង វីរៈសិទ្ធ បានសម្រេចរើពង្វេចចាកចេញពីទ្រនំចាស់របស់ខ្លួននោះ បានធ្វើឲ្យអ្នកគាំទ្រនិងទស្សនិកជនជាច្រើនសម្តែងការភ្ញាក់ផ្អើល ហើយចាប់អារម្មណ៍នឹងដំណឹងទាំងនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2021/02/vath1.jpg)
យ៉ាងណាមិញ ក្រោយពេលនៃការចាកចេញរបស់លោក ព្រាប សុវត្ថិ និង ដួង វីរៈសិទ្ធ នៅតែមិនទាន់ស្ងប់ស្ងាត់ឬសាបរលាបផង ក៏ស្រាប់តែលេចឮព័ត៌មានថា មុនពេលតារាប្រុសពីររូបនេះចាកចេញ គឺមានតារាប្រុសម្នាក់ទៅហើយ ដែលបានដើរចេញពីហង្សមាសមុនអ្នកទាំងពីរ គឺលោក រិន សាវ៉េត។ ដំណឹងថ្មីៗនេះ កាន់តែបន្ថែមឲ្យមានការចាប់អារម្មណ៍ខ្លាំងថែមទៀតពីសំណាក់មជ្ឈដ្ឋានមហាជនដែលជាអ្នកគាំទ្រ។ ប្រភពបានឲ្យដឹងថា តារាចម្រៀងលោក រិន សាវ៉េត ដែលជាតារាចម្រៀងជ្រកនៅហង្សមាសជាង១០ឆ្នាំនោះ ពេលនេះលោកបានចាកចេញពីផលិតកម្មធំនេះមានរយៈពេលជិត១ឆ្នាំទៅហើយ។ ការចាកចេញនេះ លោក រិន សាវ៉េត ត្រូវបានប្រភពបង្ហើបថា ពុំមានបញ្ហាឬការអន់ចិត្តជាមួយហង្សមាសនោះទេ តែមកពីលោកផុតកុងត្រាជាមួយផលិតកម្ម ទើបលោកសម្រេចចិត្តថា មិនបន្ដជាមួយហង្សមាសតទៅទៀត។
![](https://www.kampucheathmey.com/wp-content/uploads/2021/02/veth2.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/02/veth4.jpg)
ជុំវិញព័ត៌មានរបស់តារាចម្រៀងលោក រិន សាវ៉េត នេះដែរគេហទំព័រកម្ពុជាថ្មីនៅរសៀលថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២១ មិនអាចធ្វើការទំនាក់ទំនងដើម្បីសុំការបកស្រាយនៅឡើយទេ។ដោយឡែកកាលពីថ្មីៗកន្លងទៅនៅលើផេកផ្លូវការរបស់ផលិតកម្មថ្មី ដែលមានឈ្មោះថា BN Production បានបញ្ជាក់ដោយទទួលស្វាគមន៍សមាជិក(តារាចម្រៀង)ថ្មីចំនួន៣រូបដោយក្នុងនោះក៏មានវត្តមានលោក រិន សាវ៉េត ផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2021/02/rin1-2-1.png)
បើគិតរហូតមកទល់ពេលនេះ ផលិតកម្មហង្សមាសបានរបូតតារាចម្រៀងប្រុសល្បីៗចេញពីទ្រនំរបស់ខ្លួនចំនួន៣រូបទៅហើយ គឺកំពូលតារាចម្រៀង ព្រាប សុវត្ថិ , តារាវ័យក្មេងសំឡេងផ្អែម ដួង វីរៈសិទ្ធ និងតារាចម្រៀងដែលនិយមច្រៀង Cover បទចម្រៀងពីដើមៗឡើងវិញលោក វិន សាវ៉េត៕
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ តាស្រមូមសាហាវណាស់ អាចឲ្យ តន់ ចន្ទសីម៉ា ប្រែចិត្តពី ខេម
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច