Connect with us

ជីវិតកម្សាន្ដ

Bright ជាតារាថៃម្នាក់គត់ លេចមុខលើព្រឹត្តិការណ៍ ​MET GALA 2024

បានផុស

នៅ

Bright Vachirawit Chiwaaree បានក្លាយជាតារាប្រុសថៃដំបូងគេបង្អស់ក្នុងប្រទេស​ ដោយដើរលើកម្រាលព្រំក្រហម MET GALA 2024 ដែលជាព្រឹត្តិការណ៍ម៉ូដដ៏ធំបំផុតរបស់ពិភពលោក ក្រោយលោកក្លាយជាទូតសុឆន្ទៈឲ្យម៉ាកយីហោសកល Burberry ។

ក្នុងនាមជាទូតសុន្ទៈឲ្យម៉ាកយីហោសកលរបស់ Burberry និងជាតារាប្រុសថៃដំបូងគេ ដែលបានទទួលការងារនៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ MET GALA 2024 តារាប្រុសកូនកាត់ Bright បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលមិនស្ទើរនោះទេ ដោយសារតែលោកបង្ហាញមុខលើឆាកអន្តរជាតិដោយមិនឲ្យដំណឹងជាមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍ឆ្នាំនេះធ្វើឡើងនៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២៤ នៅសារមន្ទីរ Metropolitan Museum of Art ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ឆ្នាំនេះប្រធានបទគឺ Sleeping Beauties: Reawakening Fashion និងសំលៀកបំពាក់ The Garden of Time ដែលមាន ZENDAYA, J.LO, BAD BUNNY និង CHRIST HEMSWORTH ធ្វើជាសហប្រធាន។

ក្នុង​ព្រឹត្តិការណ៍​នេះ Bright បានបង្ហាញរូបរាងយ៉ាងស្រស់សង្ហាក្នុងឈុតនៃយីហោ Burberry ដែល​បាន​រចនា​យ៉ាង​ពិសេស។ ជាពិសេសផងដែរ ឈុតប្រណិតមួយនេះរចនា និង​ដេរ​ដោយ Daniel Lee Bright ដែលមានអាវ​ធំ​រាង​ស្រោបខ្លួន តុបតែងដោយប៉ាក់ផ្កា ខោក្រណាត់សូត្រដែលមានឆ្នូតចំហៀងយ៉ាងអស្ចារ្យបំផុត។

ទន្ទឹមនោះផងដែរ អ្នករៀបចំសារមន្ទីរ Met ក៏កំពុងរៀបចំការតាំងពិពណ៌មួយផងដែរគឺ Sleeping Beauties: Reawakening Fashion ដែលបង្ហាញសម្លៀកបំពាក់បុរាណជាប្រវត្តិសាស្ត្រជាង ២៥០ បំណែកនៅសារមន្ទីរ ចាប់ពីថ្ងៃទី ១០ ខែឧសភា ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤។

យ៉ាងណាមិញ ដ្បិតថា Bright ជាតារាថៃម្នាក់គត់ លេចមុខលើព្រឹត្តិការណ៍ ​MET GALA 2024 ក៏ពិតមែនតែនៅមានតារាអាស៊ីផ្សេងទៀតដូចជាក្រុម StrayKids និង Jennie ក្រុម Blackpink ជាដើម៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ដំណើរកម្សាន្តនៅអាមេរិក​របស់ Bella ត្រូវគេសង្ស័យថា ទៅជាមួយកូនប្រុសថៅកែ CP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៧ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម