Connect with us

ជីវិតកម្សាន្ដ

ហេតុអ្វី Rihanna, Taylor Swift និង BLACKPINK អវត្តមានក្នុងកម្មវិធី Met Gala?

បានផុស

នៅ

Met Gala 2024 ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ០៧ ឧសភា ក្លាយជាការផ្តោតអារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ជាពិសេសវេទិកាបណ្ដាញសង្គម​ ដោយសារតែការបង្ហាញខ្លួនដ៏ត្រចះត្រចង់របស់តារាល្បីៗជុំវិញពិភពលោក។

យោងតាមព័ត៌មានដំបូង Rihanna, Taylor Swift , Lisa និង Rosé សមាជិកក្រុម BLACKPINK មានពាក្យចចាមអារ៉ាមថានឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នេះ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ​ឈ្មោះ​ដែល​បាន​រៀប​រាប់​ខាង​លើ ស្រាប់​បាត់​វត្តមានភ្លាមៗដោយពុំដឹងមូលហេតុពិតប្រាដក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួអង្គដែលគេទន្ទឹងរង់ចាំបំផុតគឺ Rihanna ព្រោះ​ក្នុង​មួយ​រដូវ​កាល​កន្លង​មក​នេះ ប្រជាប្រិយភាពរបស់នាងតែង​តែ​លេច​ឡើង​ជាមួយ​នឹង​ប្រេកង់​ខ្ពស់សឹងមិនគួរឲ្យជឿ។ ដោយ​ពន្យល់​ពី​ការ​អវត្តមាន​នេះ មនុស្ស​ជាច្រើនបាន​និយាយ​ថា Rihanna កំពុង​មាន​បញ្ហា​សុខភាព ហើយ​បច្ចុប្បន្ន​កំពុង​ទទួល​ការ​ព្យាបាល​នៅ​ផ្ទះ។

ងាកទៅកាន់ Taylor Swift នាងបានបង្ហាញខ្លួនលើកចុងក្រោយនៅក្នុងកម្មវិធី Met Gala កាលពីឆ្នាំ ២០១៦ មកទល់នឹងពេលនេះ ម្ចាស់បទ Blank Space មិនដែលចូលរួមក្នុងព្រឹត្តិការណ៍នេះទៀតទេ។ ហេតុផលនៅពីក្រោយនៅតែជាអាថ៌កំបាំងដែលមិនមានចម្លើយចំពោះសាធារណជន។

ដោយឡែក ទាក់ទិននឹងតារាកូរ៉េ រដូវកាល Met Gala ឆ្នាំ ២០២៤ បែរជាមានការលេចមុខក្រុមចម្រៀងប្រុស Stray Kids និង Jennie ធ្វើអ្នកគាំទ្រកាន់តែរំភើប ដោយទន្ទឹងរង់ចាំការបង្ហាញខ្លួនរបស់សមាជិកដទៃទៀតនៃ BLACKPINK ។ ដូច្នោះហើយ កាលពីមួយថ្ងៃមុន Jennie ក៏បានបង្ហោះរូបថតដើរលេងជាមួយ Rosé ផងដែរ។ Lisa ក៏​ត្រូវ​បាន​គេ​និយាយ​ថា​បាន​បង្ហាញ​ខ្លួន​នៅ​ទីតាំង​ព្រឹត្តិការណ៍​និង​ស្ថិត​ក្នុង​បញ្ជី​ភ្ញៀវ​ដែល​លេច​ធ្លាយ​កន្លង​មក។ ទោះយ៉ាងណានៅឯ Met Gala ឆ្នាំ 2024 Jennie បែរជាមានតែម្នាក់ឯង។ ចំណែកសមាជិកផ្សេងទៀតអវត្តមានដោយពុំដឹងមូលហេតុច្បាស់លាស់ទាល់តែសោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ជោគជ័យក្នុងរឿង “Queen of Tears” តែ Park Sung Hoon បែរក្លាយជាតួសម្អប់ គ្មានពាណិជ្ជកម្ម​ចង់បាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម