ជីវិតកម្សាន្ដ
អតីតស្វាមី សាន់ឆាយ បញ្ជូនមនុស្សទៅផ្ទះនាងដើម្បីយកកូនមកវិញ ក្រោយជម្លោះមិនងាយបញ្ចប់
អ្នកជំនួញ Wang Xiaofei អតីតស្វាមីរបស់តារាសម្ដែងស្រីតៃវ៉ាន់ Barbie Hsu ឬតួសាន់ឆាយ បានបញ្ជូនប៉ូលិស មេធាវី និងមេដោះទៅផ្ទះរបស់អតីតភរិយាដើម្បីសុំសិទ្ធិទទួលបានកូនពីរនាក់ ដោយចោទប្រកាន់ថា នាងមិនបាននាំក្មេងៗទៅលេងគាត់ទេដូចការសន្យាឡើយ។
យោងតាមលោក Sinchew អ្នកយកព័ត៌មានម្នាក់អមជាមួយក្រុមមនុស្ស៥នាក់ដែលលោក Wang បានបញ្ជូនមកដើម្បី ស្នើសុំជួប Barbie Hsu ប៉ុន្តែនាងបដិសេធ។ ពួកគេបានរង់ចាំកន្លះម៉ោងមុនពេលចាកចេញទៅវិញ។
នៅក្នុងបទសម្ភាសន៍ជាបន្តបន្ទាប់ជាមួយប្រព័ន្ធផ្សព្វផ្សាយ លោក Wang បានសុំទោសសាធារណៈជនចំពោះការបង្កចលាចល និងខ្ជះខ្ជាយពេលវេលារបស់ពួកគេ។ គាត់ក៏បានបង្ហើបថា គាត់មិនបានទាក់ទងជាមួយអតីតប្រពន្ធរបស់គាត់អស់រយៈពេលជាច្រើនខែហើយថា Barbie Hsu បានរារាំងគាត់មិនឲ្យជួបកូនថែមទៀតផង។ ក្រោយមក គាត់ត្រូវបង្ខំចិត្តបញ្ជូនមេធាវី និងមេដោះទៅផ្ទះដើម្បីទទួលកូនៗមកវិញ។
គូស្វាមីរូបនេះបានសម្រេចចិត្តរៀបការក្នុងឆ្នាំ ២០១១ ហើយបានបែកគ្នានៅឆ្នាំ ២០២១។ ក្រោយមកទើប Barbie Hsu បានរៀបការជាមួយអតីតមិត្តប្រុស DJ Koo បីខែបន្ទាប់ពីការបែកគ្នាពី Wang។ ចាប់តាំងពីពេលនោះមក DJ Koo បានផ្លាស់ទៅរស់នៅតៃវ៉ាន់ ដើម្បីរស់នៅជាមួយ Barbie Hsu និងកូនៗរបស់នាង។
កាលពីឆ្នាំមុន Barbie Hsu បានផ្តួចផ្តើមដំណើរការផ្លូវច្បាប់ប្រឆាំងនឹង Wang និងម្តាយរបស់គាត់ដែលជាពាណិជ្ជករ Zhang Lan ពីបទបរិហារកេរ្តិ៍ និងបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់នាង។ អតីតប្តីប្រពន្ធទាំង២នាក់នេះមានជម្លោះផ្លូវច្បាប់តាំងពីមុនមក ។ តារាស្រីរូបនេះក៏បានចោទប្រកាន់ Wang ពីភាពមិនស្មោះត្រង់ជាច្រើន និងអាកប្បកិរិយាបំពានអំឡុងពេលមានផ្ទៃពោះរបស់នាងកាលពីដើមឆ្នាំនេះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាតៃវ៉ាន់ Sharon និងស្វាមីបន្ទោសខ្លួនឯង ក្រោយកូនស្រីអាយុ ១០ ខែ លេបម្ចុលខ្ទាស់
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?