ជីវិតកម្សាន្ដ
អតីតគូស្វាមី ត្រកូល Song ប៉ះគ្នាលើឆាកតែមួយ ក្នុងកម្មវិធី Baeksang 2024
Song Hye Kyo និង Song Joong Ki ទាំងពីរនាក់បានចូលរួមកម្មវីធីទទួលពានរង្វាន់ Baeksang 2024។ អ្នកទាំងពីរបានបង្ហាញខ្លួនក្នុងតួនាទីផ្សេងៗគ្នា ដោយទាក់ទាញអ្នកអានជាង ៤៣០ លាននៅលើ Weibo ស្របពេលដែលគេដឹងថាគូនេះធ្លាប់ជាប្ដីប្រពន្ធដែលស្រលាញ់គ្នាខ្លាំងបំផុត។
នៅក្នុងពិធីប្រគល់ពានរង្វាន់ Baeksang កាលពីថ្ងៃទី ០៧ ខែឧសភា អតីតគូស្នេហ៍ Song Joong Ki និង Song Hye Kyo ទាំងពីរនាក់បានចូលរួម បង្កើតការពិភាក្សានៅលើបណ្តាញសង្គម ខណៈពេលដែល Song Joong Ki ដើរលើកម្រាលព្រំក្រហម Song Hye Kyo មិនបានបង្ហាញខ្លួនទេ។

មកដល់ក្នុងកម្មវិធីប្រគល់រង្វាន់ក្នុងគោលបំណងពីរផ្សេងគ្នា Song Hye Kyo បានឡើងទៅលើឆាកដើម្បីអានការតែងតាំង និងប្រគល់ពានដល់តារាបន្ទាប់។ កាលពីឆ្នាំមុន នាងបានឈ្នះពានរង្វាន់សម្រាប់ការសម្ដែងក្នុងរឿង The Glory (Glory in Htred)។ ចំណែក Song Joong Ki គាត់បានទទួលការតែងតាំងខ្លីសម្រាប់ប្រភេទតារាគាំទ្រឆ្នើម។
ប្រធានបទ “Song Hye Kyo, Song Joong Ki ចូលរួម Baeksang” និង “Song Hye Kyo, Song Joong Ki នឹងចែករំលែករូបភាពដូចគ្នា” នាំមកនូវការអាន ៣២០លាន និង ១១០ លានរៀងគ្នានៅលើ Weibo ។ អ្នកលេងអ៊ីនធឺណិតក៏កំពុងតែគិតថា ការប៉ះទង្គិចគ្នារបស់អ្នកទាំងពីរអាចនឹងមានរវាងអ្នកគាមទ្រនិងអ្នកគាំទ្រ។
យ៉ងណាក៏ដោយ មែនទែនទៅអតីតគូស្នេហ៍នេះមិនបានជួបគ្នាទេ។ Song Hye Kyo គឺទទួលខុសត្រូវតែក្នុងការបង្ហាញរង្វាន់នៅលើឆាកហើយចេញទៅ។ នៅខាងក្រោមកន្លែងអង្គុយ Song Joong Ki បានធ្វើជាសាក្សីក្នុងការប្រកាសពានរង្វាន់ កាមេរ៉ារបស់ស្ថានីយ៍មិនបានថតគាត់ឲ្យជិតនោះទេ។
ការបង្ហោះ Weibo ជាច្រើនបានចែករំលែកឡើងវិញនូវពេលវេលាដ៏ជក់ចិត្តរបស់គូស្នេហ៍។ ការជជែកវែកញែកបានផ្ទុះឡើង នៅពេលដែលអ្នកលេងអ៊ីនធឺណិតជាច្រើននៅតែប្រកាន់ភ្ជាប់នូវរូបភាពអតីតកាលរបស់អ្នកទាំងពីរ ដោយសង្ឃឹមថានឹងឃើញ Song Hye Kyo និង Song Joong Ki នៅក្នុងស៊ុមតែមួយ។ មតិឆ្លើយតបថា មនុស្សម្នាក់ៗមានជីវិតរៀងខ្លួន មានតែសហគមន៍អនឡាញដែលខ្វល់ខ្វាយ។
ចាប់តាំងពីរឿង Descendants of the Sun រឿងស្នេហារបស់ Song Joong Ki និង Song Hye Kyo នៅពេលនោះត្រូវបានគេប្រដូចទៅនឹងរឿងនិទានក្នុងជីវិតពិត។ អាពាហ៍ពិពាហ៍របស់ពួកគេត្រូវបានគេហៅថា “អាពាហ៍ពិពាហ៍នៃសតវត្ស” ដោយប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែអ្វីគ្រប់យ៉ាងបានបញ្ចប់យ៉ាងឆាប់រហ័សបន្ទាប់ពីស្នេហា ២ ឆ្នាំ។ ក្រោយពេលលែងលះ ភាគីទាំងសងខាងបានប្រែក្លាយជាមើលមុខគ្នាមិនចំ ដោយពួកគេទាំងពីរផ្តោតទៅលើការអភិវឌ្ឍន៍អាជីពរៀងៗខ្លួន និងសម្រេចបានសមិទ្ធផលថ្មីៗ។

Song Joong Ki បានរៀបការជាមួយនឹងអតីតតារាសម្ដែងអង់គ្លេស Katie Louise Saunders ដែលមានអាយុច្រើនជាងគាត់មួយឆ្នាំកាលពីខែមិថុនា តារាសម្ដែងនិងភរិយារបស់គាត់បានស្វាគមន៍កូនប្រុសដំបូងរបស់ពួកគេ ហើយទទួលបានការអបអរសាទរជាច្រើន។ ចំណែកឯ Song Hye Kyo ឆ្លងកាត់ព្យុះភ្លៀង នាងនៅតែប្រកាន់ជំហររឹងមាំ ដោយរក្សាតំណែងជាតារាសម្ដែងកូរ៉េល្បីបំផុតនៅបរទេស។ តារារូបនេះកំពុងរៀបចំសម្រាប់គម្រោងទូរទស្សន៍ជាច្រើន ដែលជាមុខតំណាងរបស់ម៉ាកល្បីៗជាច្រើន និងបានបន្តទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អតីតស្វាមី សាន់ឆាយ បញ្ជូនមនុស្សទៅផ្ទះនាងដើម្បីយកកូនមកវិញ ក្រោយជម្លោះមិនងាយបញ្ចប់

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?