Connect with us

ជីវិតកម្សាន្ដ

ផ្ទុះការវែកញែក! មាន សូនីតា ទម្លាយ​ថាសិល្បៈស្រុកខ្មែរមានតែអ្នកហៃអើ

បានផុស

នៅ

តារាស្រីធ្មេញ​ជំពើស មាន សូនីតា ថ្វីត្បិតមានវ័យរាងជ្រេរ​បន្តិច​មែន​ក្តី ប៉ុន្តែបើ​សង្កេត​ឃើញ​ពីរូប​សម្ផស្ស​របស់​តារាស្រីរូបនេះ​នៅតែរក្សាបានភាព​ស្រស់ស្អាត​មិនចាញ់តារា​ស្រុក​ក្រៅ​ឡើយ។ ជាក់ស្តែង​ចាប់អារម្មណ៍​នៅលើបណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​នាង​ជារឿ​យៗតែងតែបង្ហោះរូបភាព​ជា​បន្តបន្ទាប់​ដោយមានលក្ខណៈ​ខុសប្លែកពីគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាកដ​ណាស់​បើ​តា​មការ​កត់​សម្គាល់​ទោះ​បីជាពេល​នេះ  មាន សូនីតា កន្លងមកត្រូវ​បានគេដឹងថា​នាងជា​ តារា​ស្រីម្នាក់ដែល​តែងចូលចិត្ត​បង្ហាញ​ពី​សកម្មភាពផ្សេងៗក្នុង​ដំណើរកម្សាន្តជា​បន្តបន្ទាប់មិន​ថា​ឡើយ​នៅក្នុង ឬក្រៅ​ប្រទេស​នោះទេ។ រូបភាព​ដែលត្រូវ​បាន​តារាសម្តែង មាន សូនីតា យក​ទៅបញ្ចេញនៅលើបណ្តាញសង្គមភាគច្រើនទទួល​បានការ​សរសើរ​ពី​សំណាក់​អ្នកគាំទ្រ។

លើសពីនេះថ្មីៗនេះកញ្ញា មាន សូនីតា បាន​បញ្ចេញ​វីដេអូក្នុងស​កម្មភាពថត​សម្តែង ជា​នាងមច្ឆា​នៅ​ក្នុងទឹកខណៈ​មានមហាជនមួយចំនួនសរសើរ រីឯខ្លះទៀត​បាន​រិះគន់ផងដែរ។ ឆ្លើយតបដោយខ្លី មាន សូនីតា បានលើកឡើយថា «សិល្បៈ​ស្រុកយើងមានតែអ្នកហៃអើរ ៗ …»។

អ្នកនាង គង់ ច័ន្ទស្រីមុំ បានលើកឡើងដែរថា «អស្ចារ្យ​ណាស់យាយ​សូម​សសើរចេញពីចិត្ត។ ពិធីករលោក ជា វាណ្ណារិទ្ធ បាននិយាយដែរថា ទាំងនេះជាអ្វីដែលអាចឲ្យបងប្អូនយល់​ពីទុក្ខលំបាកនៃការថត។អ្នកមើល​អ្នកថា​ស្រួល​ណាស់​តែអ្នកសម្ដែនិងអ្នកធ្វើទើបពិបាក តែយើងក៏មិន​អាចបន្ទោសពួកគាត់បានដែរ​ព្រោះគាត់​មិនដឹងពីការលំបាក​របស់សិល្បៈ​ ជូនពរសុខភាពល្អអាយដល មាន សូនីតា»។

តាមរយៈ​រូបភាពនេះដែរ ក៏មានអ្នកគាំទ្រ​នាង​បាន​លាន់មាត់​សរសើរ​ថា ថ្វីត្បិត​តែ​ពេល​នេះ​នាង​មាន​វ័យ​ជ្រេ​បន្តិច​ក៏ពិត​មែនតែរូបសម្រស់​របស់នាងនៅតែស្រស់ស្អាតដដែល។ ចំណែក​ខ្លះទៀតបាន​និយយាយ​ដែរថា មាន សូនីតា ជានារីមានទំនុកចិត្តលើខ្លួនឯង៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម