ជីវិតកម្សាន្ដ
តារាចិន Gao Yalin រងការចោទប្រកាន់ពីបទប្រើហឹង្សាលើមិត្តស្រីអាយុក្មេងជាង ២៦ ឆ្នាំ
យោងតាម Sinchew បានចេញរបាយការណ៍កាលពីថ្ងៃ០៩ ខែឧសភា ថា ស្រ្តីម្នាក់ឈ្មោះ Wei Jia អាយុ២៦ឆ្នាំបានបង្ហោះនៅលើបណ្តាញសង្គមកាលពីថ្ងៃអង្គារដោយចោទប្រកាន់ថា Gao Yalin មានវ័យ៥២ឆ្នាំ ថាបានបោកប្រាស់នាង និងប្រើហឹង្សា ខណៈពេលដែលនាងមានផ្ទៃពោះ។
ក្នុងនោះផងដែរ នាងបានចែករំលែករូបថតអេក្រង់នៃការសន្ទនាតាមចែចង់ និងរ៉ូមែនទិករវាង Gao និងខ្លួននាងផ្ទាល់ដោយអះអាងថា អ្នកទាំងពីរបានរៀបចំពិធីជប់លៀងមួយជាមួយគ្នា។ លើសពីនេះ នាងបានចោទប្រកាន់ Gao ថាបានច្របាច់ក និងទះកំផ្លៀងនាងនៅពេលនាងមានផ្ទៃពោះប្រាំខែ។
ស្រ្តីវ័យ២៦ឆ្នាំដែលត្រូវបានគេដឹងថាជាមិត្តស្រីតារាសម្ដែង Gao Yalin បាននិយាយបន្តទៀតថា នាងនិង Gao មានការឈ្លោះប្រកែកគ្នាយ៉ាងក្តៅគគុក បន្ទាប់ពីនាងបានរកឃើញចំណងស្នេហ៍របស់គាត់ជាមួយអ្នកថ្មី។ ឥលូវមកដល់ពេលនេះ អ្នកទាំងពីរលែងរស់នៅជាមួយគ្នាទៀតហើយ ហើយនាងចិញ្ចឹមកូនតែម្នាក់ឯង ដោយមិនមានជំនួយផ្នែកហិរញ្ញវត្ថុពី Gao សូម្បីតែបន្តិចណាឡើយ។
ទោះយ៉ាងណាក៏ដោយ ប្រធានបទ “Gao Yalin បោកប្រាស់ និងរំលោភបំពាន” យ៉ាងឆាប់រហ័ស បានឈរនៅលើកំពូលតារាងនៃប្រធានបទដែលត្រូវបានគេអានច្រើនបំផុតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន Weibo ដែលមានអ្នកចូលមើលជិត ១០០ លានដង។ មតិភាគច្រើនបានសម្តែងការខឹងសម្បារចំពោះតារាប្រុសវ័យចំណាស់រូបនេះ ដែលបានរក្សារូបភាពវិជ្ជមាន និងបុគ្គលិកលក្ខណៈសីលធម៌ល្អតែលើឆាកសម្ដែង។ រហូតមកដល់ពេលនេះ លោក Gao មិនបានឆ្លើយតបនឹងការចោទប្រកាន់នោះទេ។
សូមបញ្ចាក់ដែរថា Gao Yalin ជាតារាសម្ដែងចិនដ៏ល្បីមួយរូប ដែលល្បីខាងសម្ដែងក្នុងរឿង “Home with Kids”។ ជារឿយៗគាត់ដើរតួជាតួអង្គវិជ្ជមាន ហើយត្រូវបានទស្សនិកជនជាទីពេញចិត្តចំពោះរូបភាពចាស់ទុំ។ គាត់ត្រូវបានគេសរសើរថាជាឪពុកនិង ប្តីរបស់ទស្សនិកជនដែលនិយមគាំទ្រនៅលើអេក្រង់ជាយូរណាស់មកហើយ។
តារាប្រុសវ័យ ៥២ឆ្នាំរូបនេះបានរៀបការជាមួយតារាសម្តែង Shi Wei អាយុ ៤១ឆ្នាំក្នុងឆ្នាំ២០០៨។ បន្ទាប់ពីចែកផ្លូវជាមួយ Shi គាត់ត្រូវបានគេជឿថាបានផ្លាស់ទៅរស់នៅជាមួយ Wei ដោយមិនបានចុះបញ្ជីអាពាហ៍ពិពាហ៍របស់ពួកគេឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អតីតស្វាមី សាន់ឆាយ បញ្ជូនមនុស្សទៅផ្ទះនាងដើម្បីយកកូនមកវិញ ក្រោយជម្លោះមិនងាយបញ្ចប់

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៧ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ