ជីវិតកម្សាន្ដ
ជូរី ល្អហួស សន្យាជាមួយប្រជាជនកម្ពុជា ៣ឆ្នាំក្រោយ នឹងលេចវត្តមានឈរលើឆាកអន្តរជាតិម្តងទៀត
ខណៈពេលដែលកំពុងជោគជ័យ និងទទួលបានការគាំទ្រលើអាជីពសិល្បៈម្ចាស់មកុដMiss Preteen Junior Idol 2024យុវតី ជូរី ល្អហួស បានប្រកាសដោយសន្យាថានៅ ៣ឆ្នាំក្រោយនាងនឹងលេចវត្តមានឈរលើឆាកអន្តរជាតិជាថ្មីម្តងទៀត។

ជាការពិតតាមការកត់សម្គាល់មហាជន និងអ្នកគាំទ្របានបង្ហាញមោទនភាពជាមួយការចូលរួមអបអរសាទរបន្ទាប់ពីបវរកញ្ញាវ័យក្មេងកម្ពុជាយុវតី ជូរី ល្អហួស ដណ្ដើមឈ្នះមកុដពីការប្រកួតលើឆាកអន្តរជាតិក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីរាត្រីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនៅលើទឹកដីប្រទេសថៃ។ ជ័យជំនះនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនសម្តែងការកោតសរសើរចំពោះសមត្ថបភាព ជូរី ល្អហួស ។
ដោយឡែកអ្វីដែលគេចាប់អារម្មណ៍ថែមទៀតស្រាប់ តែ ល្អហួស បានចេញមកបញ្ជាក់ឆន្ទៈរបស់ខ្លួនថា នាងនឹងក្លាយជាបវរកញ្ញាតំណាងឱ្យប្រទេសកម្ពុជាម្តងទៀតនៅអំឡុងពេល ៣ឆ្នាំខាងមុខ ជាមួយការនាំភាពជោគជ័យមកជូនជាតិមាតុភូមិទៀតផង។ តាមរយៈដំណឹងនេះក៏បានធ្វើឱ្យមហាជនអ្នកគាំទ្របង្ហាញការលើកទឹកចិត្តជាមួយការទន្ទឹងរង់ចាំមើលផងដែរ។

បវរកញ្ញាវ័យក្មេង ជូរី ល្អហួស បានលើកឡើងថា “នៅ ៣ឆ្នាំក្រោយនាងខ្ញុំនឹងសន្យាជាមួយនិងប្រជាជនកម្ពុជារបស់ខ្ញុំថា នឹងមានវត្តមានរូបនាងខ្ញុំឈរនៅលើឆាកអន្តរជាតិម្តងទៀតក្នុងនាមជាបវរកញ្ញាតំណាងឱ្យប្រទេសកម្ពុជា នាងខ្ញុំនឹងឱ្យពិភពលោកស្គាល់ពន្លឺចែងចាំងនៃកម្ពុជាឱ្យកាន់តែច្បាស់ និងនាំភាពជោគជ័យមកជូនជាតិមាតុភូមិម្តងទៀត”។

គួរបញ្ជាក់ដែរថា បវរកញ្ញាវ័យក្មេងដែលជាបេក្ខភាពតំណាងកម្ពុជា និងម្ចាស់មកុដបរវកញ្ញាយុវតីកម្ពុជាឆ្នាំ២០២៣ គឺ ល្អហួស ដែលដណ្តើមបានមកុដMiss Preteen Junior Idol World2024 នាពេលនេះត្រូវបានទស្សនិកជនកត់សម្គាល់ឃើញថា ពិតជាមានភាពលេចធ្លោខ្លាំងទាំងរូបសម្ផស្ស និងចំណេះដឹងដែលអាចធ្វើបានល្អរហូតដណ្ដើមបានមកុដដ៏អស្ចារ្យកាលពីថ្មីៗកន្លងទៅផងដែរ៕
អត្ថបទ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ