Connect with us

ជីវិតកម្សាន្ដ

ប្រធានសមាគមសិល្បករខ្មែរ ស្កាត់ទៅសួរសុខទុក្ខព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ នៅមន្ទីពេទ្យ

បានផុស

នៅ

ស្រប​ពេល​ដែល​​ទទួល​បាន​ដំណឹង​នៃ​ការ​ធ្លាក់​​ខ្លួន​ឈឺ​របស់​លោក​ព្រឹទ្ធាចារ្យ​កោសល្យ​វោ​​ហារ​ គង់​ ណៃ​ វីរៈ​​សិល្បករ​ចាប៉ី​ដង​វែងដែល​កំពុង​សម្រាក​ព្យាបាលនៅ​មន្ទីរពេទ្យ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អាណត្តិ​ថ្មី​ទើប​ឡើង​កាន់​តំណែង​លោក​ជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ​ ចំណាន បាន​​ស្កាត់​​ទៅ​សួរ​សុខទុក្ខ​ដោយ​ផ្ទាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ការ​បញ្ជាក់​នៅ​លើ​ទំព័រហ្វេសប៊ុក​របស់​សមាគម​សិល្បករ​ខ្មែរ​បានឲ្យដឹងថា កាល​ពី​រសៀល​ថ្ងៃទី​០៩​ ខែ​ឧសភា​ ឆ្នាំ២០២៤​ម្សិលមិញ គឺ​លោក​ជំទាវ​អ្នកឧកញ៉ា​ ម៉ៅ​ ចំណាន​ បាន​ដឹកនាំ​ក្រុម​ការងារ​អញ្ជើញ​ទៅ​សួរ​សុខទុក្ខ​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ​លោក​​តា គង់​ ណៃ​ វីរៈ​សិល្បករ​ចាប៉ី​ដង​វែង​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​ឯ​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត (ពេទ្យ​​រុស្ស៊ី)ប្រកប​ដោយ​សេចក្ដី​​ព្រួយ​បារម្ភ​ជា​ទីបំផុត។ 

ជា​មួយ​គ្នា​នោះ​លោក​ជំទាវអ្នកឧកញ៉ាប្រធានសមាគមសិល្បករខ្មែរ​បាន​សាក​សួរ​អំពីស្ថានភាព​នានា​របស់​លោកព្រឹទ្ធាចារ្យ​ គង់​ ណៃ​ ពី​សំណាក់ក្​រុមគ្រួសារដែលកំពុងមើលថែ​លោកព្រឹទ្ធាចារ្យ​នៅមន្ទីរពេទ្យ​ ព្រម ទាំង​បាននាំ​យក​នូវ​ថវិកា​របស់​សមាគម​សិល្បករ​ខ្មែរ​ និង​ថវិកា​របស់​លោកជំទាវឧកញ៉ាផ្ទាល់ប្រគល់ជូនដល់​ក្រុម​គ្រួសារ​លោក​ព្រឹទ្ធាចារ្យ​ដើម្បី​សម្រាល​បន្ទុក​ចំណាយមួយផ្នែកផងដែរ។ 

ក្នុង​ឱកាស​នោះ​លោកជំទាវ​ក៏បាន​​គោរព​ជូនពរ​ដល់​ព្រឹទ្ធាចារ្យកោសល្យវោហារ​  គង់​ ណៃ​  ដោយ​សង្ឃឹមថា​សុខភាព​របស់​លោក​ព្រឹទ្ធាចារ្យ​នឹង​បាន​ល្អ​ប្រសើរឡើងវិញ ហើយបានជួប​លោក​​តា​ព្រឹទ្ធាចារ្យ​សារ​ជាថ្មីម្ដង​​ទៀត​​នា​ពេល​ឆាប់​ៗខាង​មុខ​នេះ​ខណៈ​សមាគមក៏​កំពុងត្រៀមរៀប​ចំកម្មវិធីដ៏ធំមួយ​សម្រាប់​ជួយ​ដល់​សិល្បករ​រៀម​ច្បង​ ហើយលោកជំទាវអ្នកឧកញ៉ាពិត​ជា​​ចង់​ឃើញព្រឹទ្ធាចារ្យ​ គង់​ ណៃ​ បង្ហាញ​វត្តមាននាឱកាសនោះ។

ទន្ទឹម​នោះ ​លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់​ ណៃ​ បាន​បង្ហាញ​អារម្មណ៍​រីករាយ​ដោយ​បាន​ដឹងថា​វត្តមាន​របស់​អ្នកឧកញ៉ា​ ម៉ៅ​ ចំណាន​ ប្រធាន​សមាគម​សិល្បករខ្មែរមាន​ការ​​យកចិត្ត​​ទុកដាក់​ពី​សុខទុក្ខ​របស់លោក​ ព្រមទាំងបាន​អញ្ជើញទៅសាកសួរសុខទុក្ខ​ដោយ​ផ្ទាល់​ដូច្នេះ។ នេះ​ជាការ​លើកទឹកចិត្តយ៉ាងធំធេង​ដល់​លោកព្រឹទ្ធាចារ្យ​ និងក្រុមគ្រួសារ។

គេ​នៅ​ចាំ​បាន​ថា​កាលពីថ្មីៗ​​នេះ​សិល្បករ-សិល្បការិនី​ជា​ច្រើន​បាន​សម្តែង​ការ​ចូលរួម​អបអរសាទរ​ខណៈ​ដែល​លោក​​ជំទាវ​អ្នកឧកញ៉ា មៅ ចំណាន បាន​ក្លាយ​ជា​ប្រធាន​សមាគម​សិល្បករ​​ខ្មែរ អាណត្តិទី៦ បន្ទាប់ពីការ​រៀប​ចំ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ កន្លង​ទៅ​នេះ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម