Connect with us

ជីវិតកម្សាន្ដ

Cha Eun Woo ថា រាល់ថ្ងៃនៅតែមានអារម្មណ៍ខុស ដែល Moon Bin ស្លាប់

បានផុស

នៅ

គិតមកដល់ពេលនេះ វាមានរយៈពេល ១ឆ្នាំហើយដែល Moonbin តារាប្រុសវ័យក្មេងរបស់ក្រុម ASTRO បានទទួលមរណភាពជារៀងរហូត។ ប៉ុន្តែភាពគួរឲ្យស្រលាញ់ ភាពល្បីល្បាញ និងស្នាដៃផ្សេងៗរបស់គាត់គឺស្ថិតនៅក្នុងការចងចាំរបស់មនុស្សជាច្រើន។ ជាពិសេសគ្រួសារ និងសមាជិកក្រុម ASTRO ទាំងអស់គ្នា។

ថ្វីបើយ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះ តារាចម្រៀង-តារាសម្តែងវ័យក្មេង Cha Eun Woo ដែលជាមិត្តជិតស្និទ្ធនឹង Moon Bin បាននិយាយអំពីមិត្តដែលបានទទួលមរណៈភាពតាមរយៈកម្មវិធី YOU QUIZ ON THE BLOCK ដោយនិយាយថា ‘Bin សុខសប្បាយទេ? ខ្ញុំ​នឹក​អ្នក។ ខ្ញុំ​នឹង​បំពេញ​តួនាទី​របស់​អ្នក​ផង​ដែរ ដូច្នេះកុំបារម្ភអំពីអ្វីទាំងអស់”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះផងដែរ តារាសម្ដែងនិងចម្រៀង Cha Eun Woo ក៏បានបើកចំហអំពីការនិពន្ធបទចម្រៀង “Where am I” ដើម្បីចងចាំ Moonbin ជានិច្ច។​ លោកបានផ្ដល់បទសម្ភាសន៍តាមរយៈកម្មវិធីដដែលថា “ខ្ញុំមានអារម្មណ៍ខុសខ្លាំងណាស់។ ពេល​ដល់​ពេល​បាយ​ពេល​ខ្លះ​ខ្ញុំ​គិត តើខ្ញុំគួរញ៉ាំទេ? តើខ្ញុំគួរគេងទេ? ពេលខ្លះគាត់មកក្នុងសុបិនរបស់ខ្ញុំ។ យើងមកទីនេះញឹកញាប់ ពេលខ្លះវាជាពេលដែលយើងទៅហាត់ប្រាណជាមួយគ្នា។ ពេលខ្លះនៅពេលខ្ញុំនៅក្នុងស្ទូឌីយោ ពេល​នីមួយៗ​គឺ​ខុស​គ្នា”។

ប៉ុន្មានថ្ងៃនេះ Cha Eun Woo និងមិត្តភក្តិ ASTRO របស់គាត់កំពុងជួយគ្រួសាររបស់ Moon Bin ហើយតែងតែជួយគាំទ្រប្អូនស្រីរបស់គាត់ឈ្មោះ Moon Sua គឺជាសមាជិកក្រុមនារី Billie ឲ្យមានកេរ្តិ៍ឈ្មោះក្នុងវិស័យសិល្បៈដូចជាបងប្រុសដែរ។

សូមរម្លឹកដែរថា Moonbin បានស្លាប់នៅផ្ទះរបស់គាត់នៅថ្ងៃទី១៩ ខែ មេសា ឆ្នាំ ២០២៣ ក្នុងសង្កាត់ Gangnam នៃភាគខាងត្បូងទីក្រុងសេអ៊ូល ជាកន្លែងដែលគាត់រស់នៅតែម្នាក់ឯង។ ក្រោយមក ប៉ូលិស​បាន​សន្និដ្ឋាន​ថា​ជា​លទ្ធផល​ធ្វើ​អត្តឃាត។ ការស្លាប់របស់សមាជិកក្រុម ASTRO បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភព K-pop ផងដែរ៕

Moon Bin

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Suzy ចូល​រួម​កម្មវិធី​ Baeksang Arts Awards លើក​ទី​៦០ ត្រូវគេលើកសរសើរសម្រស់ព្រោងព្រាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

សន្តិសុខសង្គម២៤ នាទីutes មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

Sokha Hotels

ព័ត៌មានពេញនិយម