Connect with us

ជីវិតកម្សាន្ដ

បវរកញ្ញា កុយ អេនណា ប្ដូរស្ទីលតុបតែងខ្លួន ១៨០ ដឺក្រេ

បានផុស

នៅ

កញ្ញា កុយ អេនណា ដែល​ជា​បវរកញ្ញា​លំដាប់​រង​ទី ១ ក្នុង​កម្មវិធី Miss Grand Cambodia 2023 បាន​ធ្វើ​ឲ្យ​ទស្សនិកជន និង​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ចាប់អារម្មណ៍​ជាថ្មី ខណៈ​តារា​ស្រី​រូប​នេះ​ទម្លាយ​រូបភាព​ជាច្រើន​សន្លឹក​ប្តូរ​ស្ទីល​តុបតែង​ខ្លួន ១៨០ ដឺក្រេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រប​ពេល​ជាមួយ​នេះ ក៏​មាន​ការ​បន្ត​ស៊ែរ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម បន្ទាប់ពី​ឃើញ​សកម្មភាព​ថតរូប​បង្ហាញ​សម្រស់​យ៉ាង​ទាក់ទាញ​ស្ទើរ​អាក្រាត​កាយ​របស់​ស្រី​ស្រស់ កុយ អេនណា ដែល​បាន​សម្ញែង​សាច់​ខ្ចី​រលោង​គួរ​ជាទី​គយគន់​របស់​អ្នកគាំទ្រ ពិសេស​កំលោះៗ តែម្ដង។

តាម​ការ​សង្កេត​រូបភាព​ដែល​ត្រូវ​បាន​បង្ហោះ​ចែករំលែក​នៅ​លើ​បណ្ដាញ​សង្គម​នា​ពេល​ថ្មីៗ នេះ គេ​ឃើញ​កញ្ញា កុយ អេនណា បវរកញ្ញា​លំដាប់​រង​ទី ១ ក្នុង​កម្មវិធី Miss Grand Cambodia 2023 បាន​រំលេច​ខ្លួន​ជាមួយ​ការ​ថតរូប​ដោយ​ប្តូរ​ពី​ការ​តុបតែង​ខ្លួន​បែប​សម័យ​បុរាណ​មក​ជា​នារី​សិច​ស៊ី​ទំហឹង ពោល​គឺ​គ្រាន់តែ​បិទបាំង​ត្រង់​តំបន់​ពិសេស​ជាមួយ​ផ្កា​កុលាប​យ៉ាង​ក្រហមឆ្អិនឆ្អៅ​ប៉ុណ្ណោះ។

កុយ អេនណា បាន​បង្ហោះ​ភ្ជាប់​ខ្លឹមសារ​ថា «មនុស្ស​ស្រី​ប្រៀប​ដូចជា​ផ្កា​កុលាប បើ​អ្នក​មើលថែ​នាង​ឲ្យ​បាន​ល្អ នោះ​អ្នក​នឹង​បាន​ឃើញ​ពី​ទំហំ នៃ​សេចក្ដី​ស្រឡាញ់​របស់​នាង​ដែល​អាច​រីក​ស្គុះស្គាយ និង​មាន​ក្លិនក្រអូប​យ៉ាង​ទាក់ទាញ​បំផុត។ កុលាប ជា​ផ្កា​ដ៏​មាន​ឥទ្ធិពល​មួយ​នៅ​ក្នុង​ខាង​វប្បធម៌ និង​ប្រវត្តិសាស្ត្រ។ វា​ក៏​ត្រូវ​បាន​ចាត់ទុកជា​សកល នៃ​ផ្កា​តំណាង​ឲ្យ​ក្ដី​ស្រលាញ់​ពិត​ប្រាកដ»។

គួរ​កត់សម្គាល់​ថា នេះ​គឺ​មិនមែន​ទើប​ជា​លើក​ទី ១ នោះ​ទេ ដែល​តារា​ស្រី​កញ្ញា កុយ អេនណា ក្លាហាន​ជាមួយ​ការ​ថតរូប​បញ្ចេញ​ភាព​សិច​ស៊ី​បង្អួត​​សម្រស់​សាច់​ខ្ចី​តាមរយៈ​បណ្ដាញ​សង្គម ខណៈ​ជារឿយៗ នាង​តែង​ផ្លាស់​ស្តាយ៍ នៃ​ការ​ថតរូប​ជា​បន្តបន្ទាប់​។ ម្យ៉ាងទៀត បន្ទាប់ពី​សាង​ឈ្មោះ​ល្បី​ក្នុង​វិស័យ​បវរកញ្ញា កុយ អេនណា ក៏​មាន​ឱកាស​ច្រើន​ដោយ​លេច​វត្តមាន​នៅ​តាម​បណ្តា​កម្មវិធី​តូច ធំ នានា ស្រប​ពេល​រូប​សម្រស់​របស់​នាង​នៅតែ​ស្រស់​ស្អាត​សម្រាប់​អ្នកគាំទ្រ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លីវ ជីលី
ជីវិតកម្សាន្ដ៣១ វិនាទី មុន

មួយឃ្លាដ៏មានន័យពី លីវ ជីលី ជូននារីៗ ក្នុងថ្ងៃបុណ្យនៃក្តីស្រលាញ់

សេដ្ឋកិច្ច១ នាទីute មុន

​ប្រភពព័ត៌មានថ្មីចុងក្រោយ ក្រុមហ៊ុន​​​កូរ៉េ​កំពុង​សិក្សា​គម្រោងសាងសង់អាកាសយានដ្ឋានថ្មី នៅ​ខេត្តមណ្ឌលគិរី

ព័ត៌មានជាតិ៧ នាទីutes មុន

ក្រសួងការងារ តម្រូវឱ្យម្ចាស់សហគ្រាស យកចិត្តទុកដាក់ និងការពារ ជាពិសេសចំពោះកម្មករ-និយោជិតជាស្ត្រីមានផ្ទៃពោះ

គ្រឿងញៀន
សន្តិសុខសង្គម១៧ នាទីutes មុន

អាវុធហត្ថស្រុកសំពៅលូន ឃាត់ខ្លួនស្ត្រីជួញដូរគ្រឿងញៀន៤នាក់

តេជោ
នយោបាយ២៤ នាទីutes មុន

អ្នកវិភាគយល់ថាការចង់ធ្វើឃាតសម្ដេចតេជោជាទង្វើអមនុស្សធម៌ចង់រុញប្រទេសឱ្យអស្ថេរភាព

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ២៤ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា២៤ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១៧ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ៥៩ នាទីutes មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ភ្លៀងកក់ខែខ្លាំងបំផុតក្នុងរយៈពេល២០ឆ្នាំនៅវៀតណាម បង្កការជន់លិចធ្ងន់ធ្ងរ

Sokha Hotels

ព័ត៌មានពេញនិយម