ជីវិតកម្សាន្ដ
រដ្ឋមន្ត្រីក្រសួងវប្បធម៌ ចាត់ទុក ព្រឹទ្ធាចារ្យ គង់ ណៃ ជាមរតកមនុស្សរស់ដ៏មានតម្លៃរបស់កម្ពុជា
ស្ថិតក្នុងវ័យ ៨០ ឆ្នាំ លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ កាលពីថ្មីៗនេះ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត(ពេទ្យរុស្ស៊ី) បន្ទាប់ពីជំងឺចាស់របស់លោកតាបានធ្វើទុក្ខជាថ្មី។ បច្ចុប្បន្ន លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រោយទទួលដំណឹង នៃការធ្លាក់ខ្លួនឈឺកំពុងចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ វីរសិល្បករចាប៉ីដងវែង លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចុះសួរសុខទុក្ខដល់មន្ទីរពេទ្យដោយផ្ទាល់។
នៅក្នុងឱកាសចុះសួរសុខទុក្ខព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ លោកស្រីបណ្ឌិតសភាចារ្យ បានថ្លែងនូវអំណរគុណចំពោះក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ថែទាំប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងព្យាបាលលោកព្រឹទ្ធាចារ្យ ធ្វើឲ្យស្ថានភាពជំងឺកាន់តែមានភាពធូរស្រាលជាងពេលមុន។
លោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបន្តទៀតថា លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ គឺជាសិល្បករចាប៉ីដងវែងដ៏ឆ្នើមម្នាក់ ជាមរតកមនុស្សរស់ដ៏មានតម្លៃរបស់កម្ពុជា ដែលចាំបាច់យើងត្រូវតែយកចិត្តទុកដាក់ថែទាំ និងគាំពារលោកព្រឹទ្ធាចារ្យ។ លោកស្រី ក៏បានចូលរួមឧបត្ថម្ភថវិកា និងសម្ភារៈជូនដល់ក្រុមគ្រួសារលោកព្រឹទ្ធាចារ្យដែលកំពុងជួបការលំបាកផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?