Connect with us

ជីវិតកម្សាន្ដ

ស្លុតចិត្ត! អ៊ីវ៉ា អំពាវនាវឲ្យប្រុងប្រយ័ត្ន ក្រោយឃើញវីដេអូក្មេងប្រុសម្នាក់ត្រូវឆ្កែខាំរបួសធ្ងន់

បានផុស

នៅ

តារា​ចម្រៀង​ស្រី​រូប​ស្រស់​កញ្ញា ឃីន ស្រីនាថ ហៅ​អ៉ីវ៉ា បាន​សម្តែង​ក្តី​រន្ធត់​ចិត្ត​ជា​ខ្លាំង​បន្ទាប់​ពី​ឃើញ​វីដេអូដែលក្មេង​ប្រុសតូច​ម្នាក់​ត្រូវបាន​សត្វចិញ្ចឹមនៅ​ក្នុងផ្ទះ(ឆ្កែ)ខាំ​ក្រវី​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​នៅ​ត្រង់ផ្នែកក្បាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីដេអូ​បង្ហាញ​ពី​សកម្មភាព​របស់​ក្មេង​ប្រុស​ដែល​ត្រូវ​បានសត្វឆ្កែខាំ​នោះ​កំពុងត្រូវតែបាន​ចែករំលែក​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ជា​មួយ​ការសម្តែងក្តីអាណិត​អាសូរ និង​ក្តី​រន្ធត់​បំផុត​សម្រាប់​មហាជន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក។ តាមរយៈ​វីដេអូ​បាន​ឲ្យ​ឃើញថា ក្មេងប្រុស​រង​គ្រោះ​ដំបូង​ឡើយ​បានដើរទៅ​ជិត​ប្រឡែង​លេងជា​មួយសត្វឆ្កែ​ក្រោយ​មកស្រាប់តែ​សត្វឆ្កែ​បានហក់​មក​កន្ទ្រោបខាំតែម្តង។

យ៉ាង​ណា​មិញ បន្ទាប់ពីឃើញវីដេអូ​ដ៏រន្ធត់​នេះ​តារា​ចម្រៀល្បី​ឈ្មោះ​កញ្ញា អ៉ីវ៉ា បាន​ចេញ​មក​អំពាវនាវ​ឲ្យ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​សត្វប្រភេទនេះដោយហេតុថា​សត្វ​នេះវាមិនស្គាល់ម្ចាស់នោះទេ។ អ៉ីវ៉ា បានលើកឡើងថា “នេះជារឿង​ដែ​លប្រុងប្រយ័ត្ន​បំផុត​បើ​សម្រាប់ខ្ញុំឆ្កែខាំជើង​ឡើង ៤ ដង​អ៊ីចឹង​ហើយ​ពេលឃើញ​ឆ្កែគឺខ្លាចណាស់”

ជាមួយ​គ្នានេះ​ក៏មានការលើក​ឡើងដែរ​ថា «​ឆ្កែគឺជាសត្វ កុំចាត់​ទុក​វាឆ្លាតដូចមនុស្សអី្វ​សូម្បីតែ​មនុស្សគឺ ខ្លះនិយាយមិនស្តាប់គ្នា​អប់រំមិន​បាន​ផង​ចុះទំរាំវាជាសត្វ?  ហើយ​ជា​មួយ​កូនក្មេងនេះ ឆ្កែងាយ​នឹង​ខាំណាស់​ដោយសារក្មេងតូចៗឆ្កែមិន​ខ្លាចទេ​សូម​សម្តែង​ការ​សោកស្តាយ​ចំពោះ​ករណី​នេះ ពីព្រោះវាធ្ងន់ណាស់ហើយជា​ពិសេសភ្នែក​របស់​ក្មេង​អាចមានបញ្ហាទៅអនាគតទៀត»។

ចំណែកនៅលើ​គណនីហ្វេស​ប៊ុកមា​នឈ្មោះ  នីតា បញ្ញា ដែល​ត្រូវម្តាយ​មីង​ក្មេងប្រុសរង​គ្រោះ​បាន​បញ្ជាក់ថា «សូមអគុណ​យាយតាអ៊ុំពូមីងបង​ប្អូនញាតិមិត្តទាំង អស់​គ្នាដែល​ឆាតសួរ​សុខទុក្ខ និងខំមិនសួរ​ខ្ញុំមិនបាន​ឆ្លើយអស់​ឥឡូវនេះក្មួយ​នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់​នៅឡើយ ពេទ្យនៅតាមដាន​បន្តព្រោះ​ត្រូវក្បាលធ្ងន់ធ្ងរ​រយះ​ក្បាលជ្រៅដល់​លលាក្បាល​ជាច្រើនកន្លែង និងនៅលើត្របកភ្នែក​ផងដែរ​ឥឡូវពេទ្យនៅ​បន្តការ​តាមដានទៀតសិន សូមអរគុណ​ទាំងអស់គ្នា​ដែល​បានសួរសុខ​ទុក្ខក្មួយ​ខ្ញុំ​សូម​អរគុណមន្ទីរពេទ្យគន្ធបុប្ផាដែលបានមើលថែ និងព្យាបាលក្មួយ»

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៧ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម