ជីវិតកម្សាន្ដ
រងការរិះគន់មុខចាស់! ណុប បាយ៉ារិទ្ធ ឆ្លើយតបយ៉ាងចាស់ដៃ
តារាចម្រៀងចាស់វស្សារបស់ផលិតកម្មហង្សមាសលោក ណុប បាយ៉ារិទ្ធ បានប្រតិកម្មឆ្លើយតបភ្លាមៗបន្ទាប់ពីមានការរិះគន់ពីសំណាក់បុគ្គលមួយចំនួនថា លោកមានមុខចាស់ខ្លាំង ដែលការរិះនេះគឺក្រោយពេលលោកបានបង្ហោះរូបភាពនៅលើបណ្តាញសង្គមហ្វេសប៊ុក។

ឆ្លើយតបការរិះគន់នោះតារាចម្រៀងកូនកាត់ចិនលោ ក ណុប បាយ៉ារិទ្ធ បានបញ្ជាក់ដូច្នេះថា «អរគុណប្អូន បងមិនក្មេងដូច ១៨ទេអូន បងអាយុ ៤៣ហើយតែក៏មិនមែនកញ្ចាស់មើលមិនយល់ដូចពួកមនុស្សដែលបានតែមាត់អស់ហ្នឹងនិយាយដែរដៀលឯងសុទ្ធតែនៅក្រៅកញ្ចាស់ មុខហើមដល់ណាត់មកជួបផ្ទាល់ថតរូបជាមួយគ្នាឲ្យដឹងថាអ្នកកើតឆ្នាំ១៩៨១ និងកើតឆ្នាំ១៩៩៤ មួយណាគ្រាន់មើលជាង?»
លោក ណុប បាយ៉ារិទ្ធ បន្តទៀតថា «ពេលដឹងស្រាប់តែលុបខមមិនរត់បាត់ អស់ឱមនុស្សម្តេចបានខំម្លេសអារឿងbully គេបើខំជាមួយជីវិតខ្លួនឯងបានតែប៉ុណ្ណឹងតើល្អយ៉ាងណាទៅ?»។ លោកបន្តថា «ពួកអ្នកពូកែដៀល ពូកែមើលងាយសើចយំខ្ញុំ សុទ្ធតែមុនចាស់មុខ អី្វហ្នឹងគ្រាន់បើលុបខមមិនចោលធ្វើអី្វ សារីអ្នកកើតឆ្នាំ៩០ជាង? ដល់តែហៅមកជួបផ្ទាល់ថតរូបជាមួយគ្នាឲ្យដឹងថាកើតសារី៨០ និងកើតសារី ៩០ជាងមួយណាចាស់ជាង»។

តារាចម្រៀងរូបនេះនិយាយទៀតថា «ដៀលខ្ញុំបានណាស់ដល់តែហៅមកជួបថតជាមួយគ្នាផ្ទាល់ៗ ម្តេចខ្លាច ម្តេចបានលុបខមមិនចោល? គិតទៅម្នាក់ៗកំសាកញីមាត់ដូចត្រីកំភ្លាញ bullyគេឆ្ងាញ់ណាស់ ដល់ហៅមកជួបអត់ហ៊ាន ខ្មាស់ខ្លួនឯងអត់សួរដូចឆោត»?

បន្ថែមពីលើនេះលោក ណុប បាយ៉ារិទ្ធ លើកឡើងដែរថា «ឃើញអត់ពួកមនុស្សដែលមាត់ត្រីកំភ្លាញអស់ហ្នឹង ប្រុសទេតែមាត់ប៉ាភ្លូចជាងស្រីទៀត។ បើគ្រាន់បើនាំគ្នាលុបខមមិនចោលធ្វើអី្វ រឿងមិនមកជួបផ្ទាល់មក មកថតជាមួយអាមុខចាស់កើតឆ្នាំ៨១ ផ្ទាល់ៗមើល ចង់ដឹងដូចគ្នាថាអាក្មេងសម្តីឈ្លើយកើតឆ្នាំ៩៤ ហ្នឹងវាក្មេងប៉ុណ្ណាទៅចុងក្រោយប្រាសអាយុសបាត់អស់ ថាគ្រាន់បើលុបខមមិនរត់ធ្វើអី្វ ឬខ្លាចស្រាវជ្រាវទៅដឹង មុខថាធាតុពិតម្ចាស់អាខោនfakeជាអ្នកណា? ដឹងច្បាស់ជាអ្នកណាក្រែង ខ្មាសគេតាមពិតគ្រាន់តែសរសេរមកគេដឹងហើយថាមកពីខាងណាលាក់អត់ជិត»៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក