Connect with us

ជីវិតកម្សាន្ដ

សួស វីហ្សា និងស្វាមី បង្ហាញអារម្មណ៍ឈឺចាប់ខ្លាំងក្រោយបាត់បង់អ្នកម្តាយជាទីស្រលាញ់

បានផុស

នៅ

ម្ចាស់​បទ​វាសនា​បុប្ផា​ស្វាយរៀង​អ្នក​នាង សួស វីហ្សា និង​ស្វាមី​លោក ថមមី ព្រម​​ទាំង​ក្រុម​គ្រួសារ​ពេលនេះ​កំពុងជួបទុក្ខធំ ខណៈ​លោកស្រី លាក់ ឌី ដែល​ជាម្តាយក្មេក សួស វីហ្សា (ម្តាយលោក ថមមី) បាន​ទទួល​មរណភាព​ទាំងអាល័យបំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាមខ្លឹមសារ​ដែល​អ្នកនាង សួស វីហ្សា បង្ហោះ​ភ្ជាប់រូបភាព​បានរៀបរាប់ថា «សល់ត្រឹមពាក្យ​ថា​ឈឺចាប់ដោត​ជាប់ក្នុងទ្រូងខ្ញុំ ម៉ែ​អើយម៉ែ..យើងមិនទាន់បាននិយាយគ្នាទេ​ម៉ែ កូនសុំខមាទោស​ណា៎​ម៉ែ ស្គាល់​ជាតិ​ហើយឈឺណាស់​លោកអើយជួយ»។ នាងក៏បានលើក ឡើងបន្តថា «ខ្ញុំកាន់ទុក្ខជូនអ្នកម្តាយក្មេករបស់ខ្ញុំ» ។

ចំណែកលោក ថមមី ដែលជាស្វាមីអ្នកនាង សួស វី ហ្សា បានលើក​ឡើងដែរថា «RIP ខណៈ​ពេលនេះ​គ្រួសារ​ខ្ញុំ​មានទុក្ខ​ជា​ទម្ងន់​​ដោយ​ម្តាយ​របស់​ខ្ញុំបាន​ទទួល​មរណភាព​ហើយកាល​ពីវេលា​ម៉ោង ២:២០នាទីយប់ ម៉ែគាត់​ជា​មនុស្សល្អ​ណាស់​ជា​ភរិយាដ៏ល្អ ជា​ពលរដ្ឋ​ដែល​មាន​បងប្អូន​សាច់​ញាត្តិគោរពស្រលាញ់ ម៉ែជា​ស្ត្រី​ឆ្នើម​​ប្រចាំ​​ស្រុកភូមិ​ក្នុងការងារ​ជួយ​សង្គមជាតិ ម៉ែ​តែងតែ​​ធ្វើ​បុណ្យ​ជួយ​កសាង​វត្តអារាម​ច្រើន​ណាស់ បុណ្យ​ម៉ែ​ធំណាស់កូនសងមិនអស់ទេ»។

លោកបន្តទៀតថា «ចាប់ពី​​ពេល​នេះ​តទៅ​កូនលែង​បានជួបមុខម៉ែទៀតហើយ​សូមបួង​ឲ្យម៉ែទៅកាន់ឋានសួគ៌​កូនស្រលាញ់​ម៉ែ ម៉ែអើយ​កូន​សន្យា និងមើល ថែរក្សា​ក្រុម​គ្រួសារយើង​ឲ្យបានល្អបំផុត​ឲ្យម៉ែបានមើល​ពីឋានសួគ៌មក​កូនស្រលាញ់ម៉ែខ្លាំងណាស់​គ្រួសារ ខ្ញុំ​បានមក​ធ្វើបុណ្យ​សព​តាម​ប្រពៃណីជូនម៉ែ នៅ​ស្រុកកំណើត ស្រុកកោះធំ ខេត្តកណ្តាល បងប្អូន​ដែលស្រលាញ់ចូលចិត្តគ្រួសារ​ខ្ញ៉ំអាចមកចូលរួមបុណ្យដោយផ្ទាល់បាន»។

តាមរយៈ​ដំណឹងនៃ​មរណៈ​ទុក្ខរបស់​អ្នកម្តាយក្មេកជាទីស្រលាញ់តារា​ចម្រៀង​អ្នកនាង សួស វីហ្សា នេះបាន​ធ្វើឲ្យអ្នកគាំទ្រ និង​សិល្បករ-សិល្បការិនី​រួមអាជីពសិល្បៈ​សម្តែងការចូលរួម​រំលែក​ទុក្ខដ៏ក្រៀមក្រំ និងសោកសៅជា​ទីបំផុតជាមួយក្រុមគ្រួសាររបស់អ្នកនាង សួស វីហ្សា និងស្វាមីលោក ថមមី ផងដែរ៕

អត្ថបទ​៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម