ជីវិតកម្សាន្ដ
តារាសម្តែង សុខ ស្រីម៉ុច រំពឹងទីផ្សារសិល្បៈកាន់តែមានសន្ទុះហក់ឡើង ក្រោយបន្ថែមអាជីពច្រៀង
តារាសម្តែងរូបស្រស់សម្តីផ្អែមកញ្ញា សុខ ស្រីម៉ុច បានដាក់ក្តីសង្ឃឹមលើទីផ្សាសិល្ប:អាច នឹងហក់ឡើងជាថ្មីវិញម្តងទៀតបន្ទាប់ពីនាងបានចាប់យកអាជីពមួយនេះ មានរយៈពេលយូឆ្នាំកន្លងមកហើយនោះ។ ស្រីម៉ុច បានអះអាងថា បច្ចុប្បន្នក្រៅពីការសម្តែង នាងក៏ចាប់យកអាជីពច្រៀងបន្ថែមមួយទៀតផងដែរ។

ជាការពិតតារាសម្ដែង និងចម្រៀងកញ្ញា សុខ ស្រីម៉ុច ឬ ទេព ស្រីម៉ុច បច្ចុប្បន្នត្រូវគេមើលឃើញថា ថ្វីត្បិតនាងមានភាពមមាញឹកកាងារច្រើនទាំងអាជីពសិល្បៈ និងផ្ទាល់ខ្លួនបន្តិចក្តីតែបើនិយាយពីរូបសម្រស់ស្រស់ កាន់តែស្អាតផូរផង់ ស្របពេលដែលជីវិតបស់នាងក៏មានលទ្ធភាពលូយឆាយបើធៀបនឹងមិត្តភក្តិរួមអាជីពសិល្បៈ។
ប្រាប់ «កម្ពុជាថ្មី» តាមសាអេឡិចត្រូនិច្ច កញ្ញា សុខ ស្រីម៉ុច បានលើកឡើងថា សម្រាប់ទីផ្សាសិល្បៈបច្ចុប្បន្នរបស់ខ្លួនគឺមានការមមាញឹកជាធម្មតា ខណៈនាងក៏ទទួលបានឱកាសចេញទៅច្រៀងតាមបណ្តាខេត្តមួយចំនួនផងដែរ។ តារាស្រីរូបស្រស់ ស្រីម៉ុច ក៏បានបង្ហាញអារម្មណ៍សប្បាយផងដែរ ខណៈថ្មីៗនេះនាងត្រូវបានគេមើលឃើញពីសមត្ថភាពផ្តល់ការងារច្រៀងរួមគ្នាជាមួយលោក បឺត សំរេច ទៀតផង។

ជាមួយគ្នានៃការបញ្ជាក់ខាងលើនេះដែរ កញ្ញា សុខ ស្រីម៉ុច បានដាក់ក្តីរំពឹងផងដែរថា នៅពេលអនាគត់អាជីពសិល្បៈរបស់ខ្លួននឹងមានការហក់ឡើងជាថ្មី ព្រោះសត្វថ្ងៃនាងមិនត្រឹមតែដុះខាត់លើសមត្ថភាពសម្តែងទេ គឺថែមទាំងខំប្រឹងលើអាជីពជាអ្នកចម្រៀងមួយមុខទៀត។ ដោយសារហេតុផលនេះទើបកញ្ញា សុខ ស្រីម៉ុច ជឿជាក់ថាបណ្តាផលិតករ និងអ្នកដឹកនាំកម្មវិធីមើលឃើញសមត្ថភាពរបស់ខ្លួន។

គួរបញ្ជាក់ថាតារាស្រី កញ្ញា សុខ ស្រីម៉ុច បច្ចុប្បន្នគឺមានការប្រែប្រួលខ្លាំងទាំងជីវភាពរស់នៅប្រចាំថ្ងៃ និងភាពហ៊ឺហារ ប្រើប្រាស់របស់មានតម្លៃថ្លៃៗមិនចាញ់តារាស្រី ឯទៀតនោះទេ។ មិនតែប៉ុណ្ណោះ ស្រីម៉ុច ក៏កាន់តែមានភាពសិចស៊ីស្រស់ស្អាតខ្លាំងជាងមុនទៀតផង។ ការរក្សាបានទីផ្សារសិល្បៈនាពេលនេះក៏ត្រូវទស្សនិកជនមួយចំនួនយល់ថា នាងនូវតែអាចក្តាប់បានឱកាសចេញកើបលុយដើម្បីតម្រូវជីវភាព និងភាពហ៊ឺហាប្រចាំថ្ងៃ៕
អត្ថបទ៖ ចាន់រ៉ា



-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច