ជីវិតកម្សាន្ដ
ក្រោយរងពាក្យឌឺដងអំឡុងថ្ងៃរៀបការ ដួង ម៉ានិច ចង់ស្ដាប់ធម៌ ឬរៀនធម៌ដេីម្បីស្គាល់ខ្លួនឯងឲ្យច្បាស់
តារាសម្តែងអ្នកនាង ដួង ម៉ានិច ដូចដែលមហាជន និងអ្នកគាំទ្របានដឹងហើយថា កាលពីថ្មីៗនេះនាងបានរងនូវព្យុះភ្លៀង និងការសើចចំអកឌឺដងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនអំឡុងថ្ងៃអាពាហ៍ពិពាហ៍របស់នាង និងស្វាយមី។

ថ្វីត្បិតបែបនេះក្តីសម្រាប់សាមីខ្លួនអ្នកនាង ដួង ម៉ានិច ហាក់ពុំមានអារម្មណ៍ខ្វល់ខ្វាយនោះទេ ពោលគឺនាង និងស្វាយមីបែរជាបង្ហាញក្តីសុខតាមរយ:ដំណើរកម្សាន្តយ៉ាងរីកមុខដូចគ្រាប់ជី។ ក្នុងនោះដែរ ដួង ម៉ានិច ក៏បានរំលេចសារដោយបំផុសថា គួរស្ដាប់ធម៌ ឬរៀនធម៌ដេីម្បីបានស្គាល់ខ្លួនឯងឲ្យច្បាស់នឹងមានបញ្ញាល្អ។
តារាសម្តែងអ្នកនាង ដួង ម៉ានិច បានលើកឡើងដូច្នេះថា ចូលថែររក្សាពេលវេលាល្អៗផ្តល់ក្តីស្រលាញ់អេាយគ្នាទៅវិញទៅមកអេាយបានច្រេីន ហើយរឿងខ្លះត្រូវចេះអធ្យាស្រ័យលើកលែងអេាយគ្នាអ្វីៗគឺមិនថិតថេរទេ រស់នៅក្នុងពេលបច្ចុប្ប្ន្នន្ននេះត្រូវចេះពេញចិត្តនូវអ្វីដែលខ្លួនមាន ហេីយខំប្រឹងធ្វើការងារក្នុងលេាកនេះគ្មានអ្វីបានមកស្រួលៗនោះទេ។

អ្នកនាង ដួង ម៉ានិច បាននិយាយបន្ថែមទៀតថា មួយទៀតកុំទាមទារកុំចង់អេាយគេធ្វេីដូចចិត្តហេីយនិយាយអ្វីដែលមានប្រយោជន៍គួរសើចអោយច្រើន សប្បាយចិត្តអេាយច្រេីនបេីមានពេលស្ដាប់ធម៌ ឬក៏ទៅរៀនធម៌ក៏ល្អដេីម្បីបានស្គាល់ខ្លួនឯងអេាយច្បាស់នឹងមានបញ្ញាល្អថែមទៀត។
តាមការកត់សម្គាល់តារាសម្តែងស្រី ដួង ម៉ានិច បន្ទាប់ពីចូលប្រឡូកក្នុងវិស័យសិល្បៈមានរយៈពេលប៉ុន្មានឆ្នាំមកនេះគឺគេសង្កេតឃើញថា ទាំងប្រជាប្រិយភាព និងសន្ទុះនៃការគាំទ្រហាក់ហក់ឡើងខ្ពស់មិនចាញ់តារារៀមច្បងនោះឡើយ។ម្យ៉ាងទៀតទោះបីពេលនេះនាងមានស្វាមីហើយក៏ពិតមែនតែអ្នកនាង ដួង ម៉ានិច នៅតែមានទីផ្សាសិល្ប:មិនចាញ់មុនឡើយ៕
អត្ថបទ៖ ចាន់រ៉ា




-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?