ជីវិតកម្សាន្ដ
តារាសម្តែងលោក សឿន វីតា អង្វរម្ចាស់បំណុលទុកឱកាសឲ្យរកលុយសងតាមលទ្ធភាព
ខណៈដែលមានម្ចាស់បំណុលមួយចំនួនបានឆាត និងទូរស័ព្ទតាមទារលុយតារាសម្តែងលោក សឿន វីតា បានចេញមកអង្វរដោយទទូចសុំការយោគយល់ដើម្បីមានឱកាសរកស៊ីដោះបំណុលទាំងនោះ។

តារាសម្តែងលោក សឿន វីតា កន្លងមកធ្លាប់បានចេញមកទម្លាយការពិតជុំវិញរឿងរ៉ាវធ្លាក់ខ្លួនស្ទើរដល់ចំណុចសូន្យបន្ទាប់ពីលោកលង់ខ្លួនក្នុងបំណុលដោយសារការចាញ់បោក និងជួយអាសាដល់បុគ្គលមួយចំនួនដែលជាមនុស្សស្គាល់រាប់អានគ្នា។ យ៉ាងណាមិញ បច្ចុប្បន្នលោក វីតា បាននឹងកំពុងតស៊ូព្យាយាមរកស៊ីលក់ម្ហូប ត្រី សាច់គ្រប់មុខនៅតាមអនឡាញ ដើម្បីរកលុយដោះបំណុលគេ និងសម្រាប់ផ្គត់ផ្គង់គ្រួសារ។
ជាក់ស្តែងលោក សឿន វីតា បានរៀបរាប់ថា «ខ្ញុំចេញវីឌីនេះ គឺសុំម្ចាស់បំណុលខ្ញុំទាំងអស់ទុកពេលឲ្យខ្ញុំបន្តទៀតផង ខ្ញុំរាល់ថ្ងៃគឺមានម្ចាស់បំណុលឆាតទាលុយនឹងតេទាលុយមិនក្រោម ៥នាក់នោះទេក្នុង ១ថ្ងៃ តែខ្ញុំពិតជាអត់មានមែនហើយមិនដឹងថាពេលណាម្ចាស់លុយអស់ការអត់ធ្មត់នោះទេ»។

លោកនិយាយបន្តថា «ខ្ញុំទុកពេលឲ្យខ្ញុំមើលថែរក្សាកូនៗខ្ញុំ ហើយខ្ញុំប្រឹងប្រែងរកលុយសងបងប្អូន បើខ្ញុំមិនស្លាប់ ឬបងប្អូនម្ចាស់លុយមិនចាប់ខ្ញុំទេ ក្តីសង្ឃឹមខ្ញុំនៅតែមាន ព្រោះខ្ញុំប្រឹងរាល់ថ្ងៃហើយ»។ លោក សឿន វីតា បានលើកឡើងបន្ថែមថា លោករាល់ថ្ងៃមិនមែនមិនដឹងថាម្ចាស់បំណុលរបស់លោកលំបាក់នោះទេ ហើយលោកតែងឆាតតបតជាមួយម្ចាស់លុយរាល់ថ្ងៃ។

តារាសម្តែងលោក សឿន វីតា បានបន្តទៀតថា លោកតែងចេញវីឌីអូសំពះសុំការលើកលែងពីម្ចាស់បំណុលគ្រប់រូបហើយមិនដែលផុសយកខ្លួនឯងល្អម្ចាស់បំណុលអាក្រក់ទេហើយម្យ៉ាងទៀតអ្នកថា លោកពូកែសម្តែងdram ឲ្យបងប្អូនអាណិត គឺលោកមិនបានសម្តែងទេបងអ្វីដែលលោកធ្វើគឺសុំការជួយឲ្យបងប្អូនជួយទិញម្ហូបដើម្បីបានលុយសងគេប៉ុណ្ណោះ៕
អត្ថបទ៖ ចាន់រ៉ា


-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?