Connect with us

ជីវិតកម្សាន្ដ

ភ្ញាក់ផ្អើល ក្រោយ 2NE1 ប្រារព្ធខួបលើកទី ១៥ ជាមួយនឹងការថតរូបជុំគ្នាយ៉ាងពិសេស

បានផុស

នៅ

សមាជិក​ក្រុម​ចម្រៀង​ស្រី​កូរ៉េ​ដ៏​ល្បី​កាលពីជំនាន់ឆ្នាំ២០០៩ ក្រុម 2NE1​ បាន​ចែក​រំលែក​រូប​ថត​ខ្លះៗពី​ការ​ជួប​ជុំ​គ្នា​ក្នុង​ទំព័រ Instagram រៀង​ខ្លួន​ និងបង្ហោះសារដ៏កក់ក្តៅបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនក្នុងការអបអរសាទរខួបលើកទី ១៥ របស់ពួកគេ កាលពីថ្ងៃទី ១៦ ខែ​ឧសភា។

មេក្រុមដំបូងបង្អស់គឺ CL បាន​សរសេរសារទៅកាន់​អ្នក​គាំទ្រ​​ចំពោះ​ក្តី​ស្រឡាញ់ និង​ការ​គាំទ្រ​ដែល​​ទទួល​បាន​រហូត​មក​ដល់​ពេល​នេះ។ នាងនិយាយថា “វាបានមួយរយៈហើយ នៃការប្រារព្ធខួបលើកទី ១៥ របស់យើងនៅថ្ងៃនេះ ថ្ងៃទី១៦ ខែឧសភា” នាងក៏សង្ឃឹមថានឹងបង្កើតអនុស្សាវរីយ៍បន្ថែមទៀតជាមួយ 2NE1 និងអ្នកដែលនៅជាមួយពួកគេតាំងពីថ្ងៃដំបូង។

លើសពីនេះទៀតដែរ មេក្រុមរូបនេះបានសរសេរបន្ថែមទៀតថា ” ខ្ញុំឈរនៅមុខកាមេរ៉ាជាមួយ 2NE1 ជាលើកដំបូងក្នុងរយៈពេលដ៏យូរ។ មានអាថ៍កំបាំងមួយចំនួនដែលនៅតែមិនផ្លាស់ប្តូរជាមួយនឹងពេលវេលា ឫសគល់ដ៏ជ្រៅនៃអ្វីដែលផ្លាស់ប្តូរ និងរីកចម្រើនជាមួយគ្នាតាមពេលវេលា។ តើថ្ងៃណាមួយនឹងមានអារម្មណ៍ស្រស់ស្អាតយ៉ាងណា។​ ក្រុម 2NE1 តែងតែជាផ្ទះរបស់ខ្ញុំ ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថាមានសេរីភាពក្នុងការស្រលាញ់ ការលេង បញ្ចេញមតិ បង្កើត បញ្ចេញពន្លឺ លាយបញ្ចូលគ្នា ភ្ជាប់ទំនាក់ទំនង និងចែករំលែកជាមួយមនុស្ស។ ខ្ញុំសង្ឃឹមថាថ្ងៃនេះ 2NE1 រំលឹកអ្នកឲ្យអ្នកគ្រប់គ្នាអារម្មណ៍ថាមានពន្លឺមានសង្ឃឹមឡើងវិញ”។

ដោយឡែកងាកទៅកាន់សមាជិកផ្សេងទៀតដូចជា Dara, Minzy និង Bom ម្នាក់ៗគ្រាន់តែបង្ហោះរូបថតរបស់ពួកគេជាមួយនឹងពាក្យស្វាគមន៍ “រីករាយខួបលើកទី ១៥” នៅក្នុងចំណងជើងអមដោយរូបភាពតែប៉ុណ្ណោះ។

ទោះយ៉ាងណាក៏ដោយ បន្ទាប់ពី 2NE1 បានចែករំលែករូបភាពក្រុមលើបណ្ដាញអ៉ិនធើណេតផ្ទាល់ខ្លួនមក អ្នកគាំទ្រទូទាំងពិភពលោកហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង សឹងមិនជឿថា នេះគឺជារូបភាពដ៏កម្របំផុតលេចឡើងនោះទេ បន្ទាប់ពីពួកគេសម្រេចចែកផ្លូវគ្នាតាំងពីឆ្នាំ២០១៦។ ជាពិសេស ចាប់តាំងពីបំបែកក្រុមមក អ្នកទាំងបួនមិនដែលបង្ហាញវត្តមានជុំគ្នា ប៉ុន្តែពួកគេបានជួបគ្នាលើកចុងក្រោយនៅលើឆាក Coachella ក្នុងខែមេសា ឆ្នាំ ២០២២ ជាកន្លែងដែលពួកគេបានសម្តែងបទចម្រៀងល្បីឆ្នាំ ២០១១ រួមគ្នាក្រោមចំណងជើងថា I Am The Best ប្រាំពីរឆ្នាំ បន្ទាប់ពីការរំសាយក្រុម។

សូមបញ្ចាក់ដែរថា 2NE1 បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងឆ្នាំ ២០០៩ ក្រុមចម្រៀងស្រីនេះត្រូវបានគេស្គាល់តាមរយៈបទចម្រៀងល្បីរបស់ពួកគេដូចជា Fire, I Don’t Care, Lonely, Ugly និង Come Back Home ។ ប៉ុន្តែ ជារឿងសោកស្ដាយបំផុតសម្រាប់អ្នកគាំទ្រទូទាំងពិភពលោកក្រោយ YG Entertainment បានប្រកាសពីការចាកចេញរបស់ Minzy នៅខែមេសា ឆ្នាំ ២០១៦។ ក្រោយមកទើប អតីតភ្នាក់ងាររបស់ពួកគេបានបញ្ជាក់យ៉ាងច្បាស់ការថា 2NE1 បានចែកផ្លូវគ្នានៅចុងឆ្នាំនោះតែម្ដង ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Song Da Eun ប្រឈម​​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ ក្រោយឮថា ​កំពុង​មាន​ស្នេហា​ជាមួយ Jimin ​ក្រុម BTS

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៤ នាទីutes មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម