Connect with us

ជីវិតកម្សាន្ដ

គេហទំព័រ​ម៉ូដ​មួយ ​រិះ​គន់​ Chompoo ​ដែលស្លៀកពាក់មិនសមទំនង លើកម្រាលព្រំក្រហម Cannes

បានផុស

នៅ

ប៉ុន្មានថ្ងៃមុននេះ តារាសម្ដែងស្រី Chompoo Araya ត្រូវបានគេនិយាយច្រើននៅលើបណ្តាញសង្គម។ បន្ទាប់ពីបានបង្ហាញខ្លួននៅលើកម្រាលព្រំក្រហមនៃមហោស្រពភាពយន្តទីក្រុង Cannes លើកទី ៧៧ ដែលជាមហោស្រពដែលទទួលបានការចាប់អារម្មណ៍ទូទាំងពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​រូបរាង​ទី​៣ ​តារាស្រីវ័យ៤២ឆ្នាំ បាន​ជ្រើសរើស​ស្លៀក​រ៉ូប​សាច់​ក្រណាត់​ពណ៌​ខ្មៅវែងបិទដងខ្លួនរបស់នាងជិតគ្មានសល់ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺឈុតនេះរំលេចឲ្យឃើញសាច់ខាងក្នុងគ្មានសល់នោះទេ។ ក្រោយមករូបភាពរបស់នាងបានបង្ហោះពេញបណ្ដាញអ៉ិ​នធើណេត រហូតគេហទំព័រម៉ូដល្បី redcarpet-fashionwards.com បានសរសេរ​ប្រកាស​ពី​សម្លៀក​បំពាក់របស់នាងថាមិនសមនឹង​បង្ហាញដល់ភ្នែកបរទេសឡើយ។

គេហទំព័រម៉ូដល្បីនោះបានសរសេរសារយ៉ាងវែងអន្លាយថា “Araya បានត្រលប់មកកម្រាលព្រំក្រហមក្នុងពិធីបើកមហោស្រពភាពយន្ត Cannes។ នៅប្រទេសបារាំងយប់នេះ យើង​បាន​តាមដាន​ស្ទីល​ស្លៀកពាក់​របស់ទូត​សុឆន្ទៈម៉ាក L’Oréal របស់​ថៃ​មួយ​រយៈ​មក​ហើយ។ រ៉ូបចរនេះគឺជារូបរាងដ៏អាក្រក់បំផុតរបស់នាង នៅលើកំរាលព្រំក្រហម យើងពិតជាមានការខកចិត្តយ៉ាងខ្លាំងចំពោះឈុតបែបនេះ។ ទោះ​ជា​រ៉ូប​សាច់​ក្រណាត់​ស្អាត តែ​ជឿ​ថា Araya អាច​ធ្វើ​បាន​ល្អ​ជាង​នេះ”។

លើសពីនេះ គេហទំព័រ​បាន​ប្រៀបធៀប​រូបភាព​របស់​តារា​ម៉ូដែល​ស្លៀក​ឈុត​ដូចគ្នា​នឹង Chompoo Araya ហើយថាគេមានរបៀបនៃការស្លៀកពាក់ស្អាតបាតជាងនាងផង។ តែនាងបែរជាបង្ហាញគេនូវឈុតមិនសមទំនងមួយទៅកាន់ព្រឹត្តិការណ៍លំដាប់អន្តរជាតិ។ នេះជាអ្វីដែលធ្វើឲ្យហ្វេនមានការខកចិត្តជាខ្លាំង មិនដូចឆ្នាំមុនៗ ដែលនាងស្អាតភ្លឹងៗរកកន្លែងទាស់គ្មានឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Bang Si Hyuk ដាក់​ញត្តិ​ទៅ​តុលាការ ​ក្នុង​នាមជាថៅកែផលិតកម្ម HYBE

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

សន្តិសុខសង្គម២៤ នាទីutes មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

Sokha Hotels

ព័ត៌មានពេញនិយម