Connect with us

ជីវិតកម្សាន្ដ

តារាកំប្លែង ជុំ រស្មី ហៅស្រីទូច សំណូមពរ​ចៅក្រមសាលាឧទ្ធរណ៍ពន្លឿនសំណុំរឿងបណ្ដឹងមិនមែនបណ្ដឹងដើម្បីសុំបែងចែកមរតកតាមច្បាប់

បានផុស

នៅ

ស្របពេលដែលរឿងរ៉ាវក្តីក្តាំពាក់ព័ន្ធបណ្ដាំមរតក​របស់​លោកស្រី កែវ ម​ន្ថា កំពុងស្ថិតនៅក្នុង​ដៃ​តុលាការ​សាលាឧទ្ធរណ៍ តារាកំប្លែងល្បីឈ្មោះលោកស្រី ជុំ រស្មី ហៅ ស្រីទូច និងក្រុមគ្រួសារបានចេញមុខសំណូមពរដោយទទូចដល់ចៅក្រមសាលាឧទ្ធរណ៍ជួយពន្លឿនរឿងក្តីនេះផងដើម្បីទទូលបានយុត្តិធម៌។

Oplus_131072
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​កំប្លែង ជុំ រស្មី បាន​​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មានថា មកទល់ពេលនេះអ្នកស្រី និង​សមាជិក​ក្រុម​គ្រួសារបាន​ខិតខំ​អស់ពី​លទ្ធភាព​ហើយ នៅក្នុង​រយ:ពេល​ជាង​២​ឆ្នាំ​មកនេះដើម្បី​តតាំង​តាម​ផ្លូវ​តុលាការជាមួយភាគី​ស្វាមី ​និងកូនក្រោយៗរបស់​អ្នកស្រី កែវ ម​ន្ថា ដែល​មិនព្រមអនុវត្ត​តាម​បណ្ដាំមរតក ហើយ​ថែម​ទាំងបាន​បណ្ដេញ​សមាជិក​ជា​កូនចៅ​បង្កើត​របស់​អ្នកស្រី កែវ ម​ន្ថា ចេញពីផ្ទះដែល​ធ្លាប់​រស់នៅ​ជួបជុំ​គ្នា​តាំងពី​យូរ​មក​ហើយ​នោះ​ទៀត​ផង​។

អ្នកស្រី ទូច បានរៀបរាប់ថា “ដើម្បីឆាប់បានទទួលនូវភាពយុត្តិធម៌ទើបគ្រួសារ នាងខ្ញុំសូមសំណូមពរដល់ចៅក្រមសាលាឧទ្ធរណ៍សូមលោកពិនិត្យជួយពន្លឿននិតិវិធីនេះ ហើយបើសិនជាខាងភាគីគាត់ពន្យាពេលសូមឲ្យបញ្ជាក់ពីមូលហេតុឲ្យបានច្បាស់លាស់ផង ព្រោះរឿងនេះខ្ញុំបានដើរពីសាលាដំបូងរួចមកហើយដោយរយ:ពេល២ឆ្នាំជាងមកនេះ គឺមិនដែលបានជួបគាត់ (ភាគីប្តីក្រោយលោកយាយ មន្ថា)ដោយហេតុផលចេញទៅអាមេរិក”។

Oplus_131072

តារាកំប្លែង ជុំ រស្មី ហៅស្រី ទូច បានបញ្ជាក់ទៀតថា រឿងមរតកដែលសំខាន់ពេលនេះ គឺផ្ទះចំនួន២ដែលបងប្អូន និងកូនក្មួយរបស់អ្នកស្រីត្រូវការភាពយុត្តិធម៌តាមរយៈការតវាទាមទារនូវការបែងចែកផ្ទះ២កន្លែងទៀតដែលមានអាស័យដ្ឋានផ្ទះលេខ៦ ផ្លូវលេខ៥៥៤ ភូមិ១០ សង្កាត់បឹងកក់ទី១ ខណ្ឌទូលគោក និងផ្ទះលេខ៧D+ CE0E 1 ផ្លូវលេខ១៣៨ ក្រុម៣១ ភូមិ៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដើម្បីកាត់មកឲ្យបងប្អូន-កូនក្មួយដែលជាសមាជិកគ្រួសារ។ អ្នកស្រីសង្កត់ធ្ងន់ថា ផ្ទះ២កន្លែងនេះ គឺពុំមែនផ្ទះរបស់ឈ្មោះ សុត សំអាល និងលោក សុត សំអៀត ទេ ព្រោះជាផ្ទះមរតករបស់អ្នកស្រី កែវ មន្ថា ។

Oplus_131072

ជាក់ស្តែងបើតាមការលើកឡើងរបស់អ្នកស្រី ស្រីទូច បាននិយាយថា កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ គឺខាងសាលាឧទ្ធរណ៍ក៏បានចេញដីការកោះហៅភាគីលោក សុត ថុល លោក សុត សំអាល និងលោក សុត សំអៀតដើម្បីឲ្យភាគីទាំងសងខាងចូលទៅសម្រុះសម្រួលជាមួយគ្នា និងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ដដែលនេះ ក៏បានកោះហៅឲ្យស្តាប់ការទាញហេតុផលដោយផ្ទាល់មាត់។ ប៉ុន្តែជារឿងសោកស្តោយដែលភាគីម្តាងទៀតបានឲ្យមេធាវីការពារក្តីរបស់ខ្លួនធ្វើលិខិតស្នើរសុំការពន្យាពេលថា ថ្ងៃទី០៥ ខែមីថុនា ឆ្នាំ២០២៤ ទើបត្រឡប់មកពីបេសកម្មនៅអាមេរិក ខណ:តុលាការក៏កោះហៅជាថ្មីម្តងទៀតនៅថ្ងៃទី១២ ខែមីថុនា ឆ្នាំ២០២៤។

Oplus_0

តារាកំប្លែង ជុំ រស្មី ហៅ ស្រីទូច បាននិយាយទៀតថា ” ខ្ញុំមិនបារម្ភរឿងខាងចៅក្រមសាលាឧទ្ធរណ៍គាត់លំអៀងនោះទេ ហើយខ្ញុំជឿរថា គាត់អត់លំអៀងចំពោះខាងខ្ញុំទេ ព្រោះមកដល់ឥឡូវគាត់បានដឹងរឿងអស់នហើយ និងក៏មានភស្តុតាងអស់ហើយដែរ”។ ដោយឡែករឿងផ្ទះពីរកន្លែងខាងលើ ដែលបានផ្ទេរសិទ្ធទៅឲ្យឈ្មោះ សុត សំអាល និង សុត សំអៀត នោះ គឺពុំបានទទួលស្គាល់ដឹងឭពីបងប្អូន និងសមាជិកក្រុមគ្រួសារអ្នកស្រីឡើយ ពោលគឺមិនមានការផ្តិតមេដៃដឹងឭ ឬទទួលស្គាល់ទេ (គឺធ្វើឡើងក្រោយបណ្តាំមរតកដែលបានប្រកាសថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២)។

Oplus_0

តារាកំប្លែងអ្នកស្រី ជុំ រស្មី ហៅ ស្រីទូច ក៏បានស្នើសុំឲ្យសាលាឧទ្ធរណ៍ជួយពិនិត្យសំណុំរឿងនេះ និងផ្តល់ភាពយុត្តិធម៌សម្រាប់អ្នកស្រី និងសមាជិកគ្រួសារផង ខណ:កន្លងទៅ គឺគ្រួសារអ្នកស្រីបានទទួលរងភាពអយុត្តិធម៌ជាច្រើនមកហើយដូចជា បញ្ហាផ្ទះធំៗចំនួន២កន្លែងខាងលើ រឿងយកធាតុបងប្អូនចេញពីចេតីយ៍ដែលលោកយាយ កែវ មន្ថា បានកសាងកាលពីនៅមានជីវិត ព្រមទាំងគ្រឿងអលង្កកាមួយចំនួន រួមនឹងព្រទ្យសម្បត្តិផ្សេងៗជាដើម។

Oplus_131072

លោកស្រីបានបន្ថែមទៀតថា លោកស្រីសូមអំពាវនាវដល់ថ្នាក់ដឹកនាំ និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្រីក្រសួងយុត្តិធម៌ព្រមទាំងលោកថៅក្រមនៃសាលាឧទរណ៍ជួយដោះស្រាយពន្លឿនករណីរឿងក្តីខាងលើនេះផង ខណ:ភាគីម្ខាងទៀតពុំដែលបង្ហាញវត្តមានក្នុងការចូលខ្លួនដោះស្រាយទៅតាមផ្លូវច្បាប់តាមដីការកោះហៅរបស់តុលាការទេ៕

អត្ថបទ៖ ចាន់រ៉ា

Oplus_131072
Oplus_131072
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៤ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៦ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម