Connect with us

ជីវិតកម្សាន្ដ

ព្រាប សុវត្ថិ ព្រមានម្ចាស់ Page មួយក្រោយយករូបក្រុមគ្រួសារទៅបង្ហោះគ្មានការអនុញ្ញាត ក្នុង​ន័យបោកប្រាស់

បានផុស

នៅ

កំពូលតារាចម្រៀងងារជាឧកញ៉ាលោក ព្រាប សុវត្តិ បានផ្ទុះប្រតិកម្មដោយបង្ហាញការហួសចិត្តជាខ្លាំងព្រមទាំងព្រមានម្ចាស់ Page លក់គ្រឿងអលង្ការមួយឲ្យលុបចោលជាបន្ទាន់ ក្រោយយករូបក្រុមគ្រួសាររបស់លោកទៅបង្ហោះដោយគ្មានការអនុញ្ញាតដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកគាំទ្រ និងមហាជនបានកត់សម្គាល់ឃើញថា ករណីនេះជាលើកទី១ ដែលធ្វើឲ្យកំពូលតារាចម្រៀងឧកញ៉ារូបនេះបានបញ្ចេញប្រតិកម្មព្រមានចាត់វិធានការផ្លូវច្បាប់ប្រសិនបើម្ចាស់ផេករូបនោះមិនព្រមទទួលស្គាល់កំហុសតាមរយ:​ការ​លុប​ចោលជាបន្ទាន់រាល់ការផុសរូបក្រុមគ្រួសារលោកដោយគ្មានការអនុញ្ញាត។

តារាចម្រៀងលោក ព្រាប សុវត្ថិ បានបង្ហោះខ្លឹមសារភ្ជាប់រូបភាពនោះថា «ជម្រាបសួរបងប្អូន ពូមីងអ៊ុំប្រុស អ៊ុំស្រីជាទីគោរពស្រលាញ់ ខ្ញុំបាទ ព្រាប សុវត្ថិ សូមជម្រាបដល់បងប្អូនពូមីង អ៊ុំប្រុស អ៊ុំស្រី អោយបានជ្រាបថា ដោយសារថ្មីៗនេះខ្ញុំបាទបានឃើញមាន Facebook Pages ឈ្មោះ Gold PNJ – គ្រឿងអលង្ការលំដាប់ខ្ពស់ដែលបានយករូបក្រុមគ្រួសារយើងខ្ញុំទៅផុសដោយគ្មានការអនុញ្ញាតដោយបានភ្ជាប់ជាមួយអត្ថបទ ១៧៥ដុល្លារសល់សូន្យដុល្លារការផ្តល់ជូនមាសសុទ្ធដោយឥតគិតថ្លៃ មួយគូក្នុងមនុស្សម្នាក់ឥតគិតថ្លៃទាំងស្រុង ធានាលោកអ្នកនឹងទទួលបានមាសសុទ្ធដោយឥតគិតថ្លៃ។ ដោយតម្រូវអោយអ្នកដែលចង់បានមាសធ្វើការផ្ញើលុយ១៥ដុល្លារក្នុងម្នាក់។

លោក ព្រាប សុវត្ថិ បាននិយាយទៀតថា “យើងខ្ញុំសូមជូនដំណឹងទៅដល់ម្ចាស់ Facebook Pages ទាំងនោះធ្វើការលុបការផ្សព្វផ្សាយនោះដែលមានរូបភាពក្រុមគ្រួសារយើងខ្ញុំជាបន្ទាន់ ពុំដូចនោះទេយើងខ្ញុំនឹងមានវិធានការទៅតាមនិតិវិធីច្បាប់នៃព្រះរាជាណាចក្រកម្ពុជា”

បន្ថែមពីនេះ លោក ព្រាប សុវត្ថិ បញ្ជាក់ដែរថា ជាមួយគ្នានេះដែយើងខ្ញុំសូមបញ្ជាក់ជូនបងប្អូនទាំងអស់អោយបានជ្រាបថា ការផ្សព្វផ្សាយនេះពុំមានការអនុញ្ញាតពីក្រុមគ្រួសារយើងខ្ញុំឡើយក្រុមគ្រួសារយើងខ្ញុំពុំមានពាក់ព័ន្ធអ្វីជាមួយម្ចាស់ Facebook Pages ទាំងនោះឡើយសូមបងប្អូនកុំធ្វើការផ្ញើលុយទៅពួកគាត់ជៀសវាងការចាញ់បោកដោយប្រការណាមួយ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម