ជីវិតកម្សាន្ដ
ខ្លាចបាត់បង់! លោក អុល សំអាង បណ្តុះមនសិការក្រាញននៀលចូលរួមជ្រោងជ្រែងល្ខោនបាសាក់ខ្មែរ
ព្រោះតែមានការស្រឡាញ់វប្បធម៌ អរិធម៌ សង្គមជាតិដោយឈរលើសុឆន្ទ: ឧត្តមគតិជាតិខ្លាចបាត់បង់ទម្រង់ល្ខោន សិល្បករក្រុមល្ខោនបាសក់លោក អុល សំអាង បានបញ្ជាក់ថា ទោះយ៉ាងលោកសុខចិត្តក្រាញននៀល តស៊ូពុះពារឆ្លងកាត់ឧបសគ្គលំបាកលំបិនវេទនាក៏ដោយក៏មិនរាថយដែរ។

លោក អុល សំអាង ដែលជាប្រធានក្រុមដឹកនាំសិល្បល្ខោនបាសាក់មហាជន អុល សំអាង វង់ទី១រាជាធានីភ្នំពេញក៏បានលើកឡើងជាប្រយោគ១ឃ្លាថា ប្រហែស បាត់ប្រយ័ត្នគង់ អារ្យធម៌ វប្បធម៌ សង្គមធម៌ខ្មែរ បានប្រែប្រួលទៅតាមបរិបទនាសម័យកាល និងការវិវត្តន៍នៃសង្គមជាតិ និងអន្តជាតិ ចំណែកមហានគរខ្មែររុងរឿងបានបន្សល់សិល្ប:ល្ខោនដ៏ សម្បូរបែបដល់កូនខ្មែរអោយស្គាល់បានដឹង និងល្បីល្បាញ ល្បីរន្ទឺលើសាកលលោក។ យ៉ាងណាមិញសិល្ប:បុរាណល្ខោនបុរាណល្ខោនបុរាណទំនាមទម្លាប់ ប្រពៃណី អក្សរភាសា ការអភិវឌ្ឍប្រទេសស្ថាបនាសង្គមក៏មានការរីកចម្រើនរុងរឿងទៅតាមនឹងដែរ។
លោកបញ្ជាក់ថា បច្ចុប្បន្នក្រុមរបស់លោកបានខិតខំពុះបពាររៀនសូត្របណ្តុះបណ្តាលបង្កើនទេពកោសល្យនៃសិល្បករ ប្រមូលផ្តុំ ផ្គុំសាមគ្គីភាពប្រឹងប្រែងសម្តែងបម្រើមហាជនប្រជាជនទៅតាមជំនាញឆ្នៃប្រឌិតគិតតែបម្រើទស្សនិជន ទៅតាមបណ្តាកម្មពិធីនាតាមភូមិ ឃុំ ស្រុក ខេត្តក្រុងរាជធនីក្នុងការរួមចំណែកស្តារ អភិរក្ស អភិវឌ្ឍសិល្ប:ល្ខោនបាសាក់ខ្មែរដើម្បីរួមថែរក្សាការពារលើកស្ទួយសម្បត្តិមរតកវប្បធម៌សិល្ប: ដែលដូនតាខ្មែរបានបន្សល់ទុកមកជាយូយារណាស់មកហើយ។

ប្រធានក្រុមល្ខោនបាសាក់លោក អុល សំអាង បាននិយាយទៀតថា យើងនាមជាកូនខ្មែរជាអ្នកបន្តវេនត្រូវបន្តខិតខំសិក្សារៀនសូត្រអោយច្បាស់លាស់ ប្រាកដ និយមនៃសិល្ប:ខ្មែរបង្កើនការផ្សព្វផ្សាយសិក្សាស្រាវជ្រាវចងក្រងក្បួនច្បាប់ក្បួនខ្នាតសិល្ប:បុរាណល្ខោនបុរាណខ្មែរចម្រៀងបែបខ្មែរប្រកបដោយគុណភាព គុណប្រយោជន៍ដើម្បីបម្រើជាតិ។ភាពបុិនប្រសព្វនៃតួឯកទេពកោសល្យសម្តែងឆ្នើមលោក អុល សំអាង បានបណ្តុះមនសិការពង្រឹងស្មារតីក្រុមចូលរួមជ្រោមជ្រែងល្ខោនបាសាក់ខ្មែរព្រោះតែមានស្រឡាញ់វប្បធម៌ អរិធម៌ សង្គមជាតិ ដោយឈរលើសុឆន្ទ: ឧត្តមគតិជាតិ ខ្លាចបាត់បង់ទម្រង់ល្ខោនសិល្បករក្រុមល្ខោនបាសាក់ អុល សំអាង បានក្រាញននៀល តស៊ូរពុះពារ ឆ្លងកាត់ឧបសគ្គលំបាកលំបិនវេទនាក៏ដោយក៏មិនរាថយឡើយ។

លោកបន្តទៀតថា ពិសេសសិល្បករក្រុមរបស់លោក បានឯកភាពមានស្មោះត្រង់តស៊ូរលះបង់ខ្ពស់ទាំងប្រាជ្ញាស្មារតីប្រកាន់ភ្ជាប់នូវក្រមសីលធម៌ សុជីវធម៌ ច្បាប់សង្គម ប្រពៃណីគោរពជំនឿគោរពសាសនា គោរពព្រលឹងពុព្វបុរសខ្មែរមិនប្រកាន់វណ្ណ: ហើយមិនតែប៉ុណ្ណោះ ក្រុមល្ខោនបាសាក់មហាជនអុលសំអាងវង់ទី១រាជធានីភ្នំពេញក៏បានចូលរួមថែរក្សាការពារ អក្សរសាស្ត្ររឿងអក្សរសិល្ប៍ ពុទ្ធិនិយម រឿងព្រាហ្មនិយម រឿងខេមរនិយម អក្សរសិល្ប៍ប្រជាប្រិយជាដើមទៅតាមរយ:ការលើកយកមកសម្តែងជាទស្សនិយភាពល្ខោនបាសក់ខ្មែរ។

លោក អុល សំអាង អះអាងថា លោកគឺមិនបោះបង់លោកគ្រូចាស់ៗសាស្ត្រាចារ្យដែលមានជំនាញ ទេពកោសល្យល្ខោនបាសាក់ចូលរួមសម្តែងផ្តល់ចំណេះបន្ថែមហើយក៏មិនភ្លេចបណ្តុះបណ្តាលអ្នកបន្តវេនថ្មីៗដែលមានឧបនិស័យស្រលាញ់អាណិត ចូលរួមថែសិល្ប:បុរាណចែករំលែកចំណេះដឹងទាំងដល់អ្នកបន្ត វេនដែរ។ ម្យ៉ាងទៀតលោកក៏បន្ថែមថា ក្រុមលោកបានសម្តែងរក្សាទម្រង់ល្ខោនបាសសាក់មានរក្សាក្បាច់លំពែង ក្បាច់ដាវក្បាច់ដំបងក្បាច់ធ្នូ ក្បាច់ដៃរក្សាឧប្បករណ៍តន្ត្រីល្ខោនមាន, ស្គតូច ស្គធំ គង ឃ្មោះ ទ្រអ៊ូ ទ្រ ឆេ ទ្រសោ ឃឹមធំឃឹមតូច ខ្លុយ ប៉ាន់ជាដើម៕
អត្ថបទ៖ ចាន់រ៉ា



-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?