ជីវិតកម្សាន្ដ
ពេជ្រ ចរណៃ លើកឡើង ៤ ចំណុច ពាក់ព័ន្ធក្បាច់គុនល្បុក្កតោខ្មែរ
ជាគ្រូគុនល្បុក្កតោ និងតារាសម្តែងផងនោះ កញ្ញា ពេជ្រ ចរណៃ កន្លងមក តែងបានចេញមុខទទូច ដោយចង់ឃើញកូនខ្មែរគ្រប់រូបពួតដៃគ្នា ដើម្បីចូលរួមក្នុងកាហាត់រៀនអភិរក្សដល់វិស័យក្បាច់គុនល្បុក្កតោខ្មែរឲ្យបានច្រើនដូចគេដែលហាត់តេក្វាន់ដូ។

ទោះបីយ៉ាងណាតារាស្រីរូបស្រស់ ពេជ្រ ចរណៃ រហូតមកដល់ពេលនេះនៅតែមិនភ្លេចចំពោះការស្នើ ក៏ដូចជាការអំពាវនាវយុវជនខ្មែរឲ្យចូលរួមលើកស្ទួយអភិរក្សតាមរយៈការហាត់រៀននូវគុនល្បុក្កតោខ្មែរ។ ប៉ុន្តែទន្ទឹមគ្នានេះដែរ កញ្ញា ពេជ្រ ចរណៃ ក៏បានស្នើ ៤ ចំណុច ដល់ភាគីពាក់ព័ន្ធ ដើម្បីកាន់តែលើកស្ទួយវិស័យក្បាច់គុនល្បុក្កតោខ្មែរ។
តារាសម្តែង ពេជ្រ ចរណៃ បាននិយាយថា ក្បាច់គុនល្បុក្កតោ គឺជាក្បាច់គុនបុរាណខ្មែរតាំងបុរាណកាលមក ដែលដូនតាខ្មែរបានរក្សាទុកឲ្យកូនចៅខ្មែរជំនាន់ក្រោយ។ ក្រោយពីការកប់យ៉ាងជ្រៅអស់រយៈពេលជាង ២ ០០០ ឆ្នាំ ពេលនេះ គុនល្បុក្កតោបានរស់ឡើងវិញហើយ ដោយសារតែការខិតខំប្រឹងប្រែងលះបង់ទាំងកម្លាំងកាយចិត្តរបស់ថ្នាក់ដឹកនាំ និងការចូលរួមចំណែកពីលោកគ្រូតាព្រឹទ្ធាចារ្យ សាន គឹមស៊ាន និងលោកគ្រូ អ្នកគ្រូ រួមទាំងសិស្សគុនទាំងអស់ ទើបនៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្បាច់គុនល្បុក្កតោ ត្រូវបានអង្គការយូណេស្កូ ប្រកាសដាក់បញ្ចូលទៅក្នុងបញ្ជីតំណាងសម្បត្តិបេតិកភណ្ឌអរូបី នៃមនុស្សជាតិ។

កញ្ញា ពេជ្រ ចរណៃ បាននិយាយបញ្ជាក់ថា ថ្វីបើរាល់ថ្ងៃនេះក្បាច់គុនបុរាណខ្មែរ គុនល្បុក្កតោមានការទទួលស្គាល់ពីបណ្ដាប្រទេសផ្សេងៗ ហើយក៏បានដាក់បញ្ចូលក្នុងវិញ្ញាសាស៊ីហ្គេមដែរ តែហេតុអ្វីបានជាមិនសូវមានការរៀបចំការប្រកួតក្បាច់គុនល្បុក្កតោឲ្យដូចការប្រកួតគុនខ្មែរ?។
តារាស្រីរូបនេះ បានបញ្ចេញទស្សនៈដូច្នេះថា ៖ «១.ខ្ញុំយល់ថា បើកម្មវិធីប្រកួតគុនខ្មែរ ឬ ប្រដាល់រាល់អាទិត្យមានការបញ្ចូលការប្រកួតគុនល្បុក្កតោមួយគូ ឬពីរគូ ជាការទាក់ទាញអ្នកទស្សនាគឺពិតជាល្អណាស់។ ២.គួរតែបង្កើតកម្មវិធីសម្ដែងបង្ហាញក្បាច់គុនល្បុក្កតោបើកឆាកកម្មវិធីប្រដាល់ ឬគុនខ្មែរឲ្យបានច្រើន គឺកាន់តែល្អ ព្រោះមានក្បាច់ជាច្រើនដែលមិនបានយកទៅប្រកួត ព្រោះច្រើន គឺជាក្បាច់គ្រោះថ្នាក់(ក្បាច់សម្លាប់) បើដកក្បាច់ពិសេសៗ មិនឲ្យប្រកួត គួរតែដាក់ក្នុងកម្មវិធីសម្ដែងបង្ហាញវិញ ដើម្បីឲ្យគេបានស្គាល់ពីក្បាច់គុនបុរាណខ្មែរកាន់តែច្រើន និងច្បាស់- ល-។ ៣.យើងគួរតែមានជើងឯកគុនល្បុក្កតោថ្នាក់ជាតិជារៀងរាល់ឆ្នាំ ដើម្បីពង្រឹងស្មារតីកីឡាករ កីឡាការិនីគុនល្បុក្កតោ។ និង ៤.គួរតែបញ្ចូលក្បាច់គុនល្បុក្កតោក្នុងម៉ោងសិក្សា ម៉ោងកីឡា តាំងពីថ្នាក់ទាប ដល់ថ្នាក់ខ្ពស់ ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយៗ មានឱកាសបានសិក្សាស្វែងយល់ និងហាត់រៀនបន្ត»។

ពេជ្រ ចរណៃ លើកឡើងទៀតថា «ក្នុងសំណេរដែលនាងខ្ញុំបានលើកឡើងខាងលើនេះ បើមានការខុសឆ្គងត្រង់ណា ក៏សុំអភ័យទោស ទាំងនេះគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំ ចំណុចសំខាន់ គឺបណ្ដុះធនធានឲ្យបានច្រើន ហើយរកទីផ្សារសម្រាប់ពួកគាត់ផង ព្រោះទម្រាំចេះ និងក្លាយជាអ្នកជំនាញ គឺចំណាយពេលវេលាច្រើនណាស់ ខិតខំអត់ធ្មត់ណាស់ លះបង់ទាំងកម្លាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួន»។
បន្ថែមពីនេះ កញ្ញា ពេជ្រ ចរណៃ បាននិយាយថា បើការហាត់ចេះហើយមិនមានទីផ្សារ មិនមានការប្រកួត ឬ សម្ដែងបង្ហាញ មិនយូរទេ ពួកគាត់នឹងបាក់ទឹកចិត្តបោះបង់លែងហាត់បន្តជាមិនខាន នោះយើងមានឈ្មោះជាម្ចាស់ក្បាច់គុន តែមិនមានអ្នកចេះក្បាច់គុនទេ៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?