ជីវិតកម្សាន្ដ
រងការរិះគន់សាច់ដូចគីង្គក់ ម្ចាស់មកុដ Miss Grand 2023 ភឹម ស្រីនោ ផ្ទុះប្រតិកម្មឆ្លើយតបភ្លាមៗ
ម្ចាស់មកុដ Miss Grand Cambodia 2023 កញ្ញា ភឹម ស្រីនោ បានបញ្ចេញប្រតិកម្មឆ្លើយតបភ្លាមៗ ដោយសម្តែងការហួសចិត្តជាខ្លាំង បន្ទាប់ពីមានបុគ្គលម្នាក់ បានធ្វើការរិះគន់លើរូបសម្ផស្សរបស់នាងថា មានរូបរាងមិនស្អាត ថែមទាំងសាច់ស្បែកដូចសត្វគីង្គក់។

ការរិះគន់ពីសំណាក់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Phanet Sroch ទៅលើបវរកញ្ញា ភឹម ស្រីនោ បានធ្វើឲ្យអ្នកគាំទ្រនាងមួយចំនួនក៏បានចេញមុខការពារផងដែ។ ខ្លឹមសារដែលម្ចាស់គណនីហ្វេសប៊ុកខាងលើរិះគន់ ស្រីនោ បាននិយាយថា«តែកុំភ្លេចមើលរូបរាងខ្លួនឯងផង បវរកញ្ញាស្អីសាច់ឲ្យដូចគីង្គក់ ខំយកស្បៃបាំងយ៉ាងណាក៏បាំងមិនជិតដែរសាច់ដូចមនុស្សមានកូន ៤ ឬ ៥នាក់ ធាត់ក៏ធាត់ យាក៏យា ត្រឡប់ទៅមើលការដើរខ្លួនឯង»។
ឆ្លើយតបការរិះខាងលើនេះកញ្ញា ភឹម ស្រីនោ បានបញ្ជាក់ថា «តើអ្នកទាំងអស់គ្នាយល់ឃើញយ៉ាងណាដែរចំពោះខំមិនបែបនេះ? កុំអាងតែមានFacebookមួយក្លាយជាអ្នករិះគន់គេ មើលងាយគេ ក្លាយជាអ្នកវិភាគ អ្នកកាត់ក្ដីគេ រត់តាមហេតុការណ៍ឲ្យតែឃើញមិនចាំថារឿងហេតុមកពីអ្វីល្អ ឬអាក្រក់ទេប្រើអារម្មណ៍អគតិរបស់ខ្លួនវាយប្រហារគេ គ្រប់យ៉ាងមានដែនកំណត់»។

ម្ចាស់មកុដ Miss Grand Cambodia 2023 កញ្ញា ភឹម ស្រីនោ បានបន្ថែមដោយខ្លីទៀតថា «នាងសុំការពារសិទ្ធិខ្លួនឯងម្ដង»។ ចំណែកឯអ្នកនាង អ៊ឹម សុគ ន្ធា ដែលជាអ្នកគ្រប់គ្រងស្ថាប័ន Miss Grand Cambodia បានបញ្ចេញប្រតិកម្មដែរថា «មនុស្សបែបនេះមិនគួរកើតឈាមជ័រជាប្រជាជនខ្មែរសោះ»។

សូមបញ្ជាក់ថា ចំពោះការរិះគន់របស់បុគ្គលរូបនេះស្របពេលដែលកញ្ញា ភឹម ស្រីនោ បានបង្ហោះខ្លឹមសារមួយដោយលើកឡើងថា កុំជឿជាក់ខ្លាំងពេក រហូតមើលមកអ្នកដទៃដូចមិនស្មើរខ្លួន ធ្វើអ្វីក៏ដោយកុំលើសពេក រៀនមើលមុខ មើលក្រោយខ្លះផង តម្លៃពិតគឺគេមើលលើមារយាទ និងសម្តី៕
អត្ថបទ៖ ចាន់រ៉ា



-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?