ជីវិតកម្សាន្ដ
កុយ អេនណា អង្វរសុំចិត្តការរិះគន់ដើម្បីស្ថាបនា កុំរិះគន់ជាន់ពន្លិចខ្មែរគ្នាឯង
បវរកញ្ញារូបស្រស់ចូលចិត្តការស្លៀកពាក់សិចស៊ីកញ្ញា កុយ អេនណា បានចេញមកអង្វរដល់អ្នកគាំទ្រពិសេសអ្នកដែលចូលចិត្តរិះគន់សុំឲ្យរាល់ការរិះគន់ គឺដើម្បីស្ថាបនាកុំរិះគន់ជាន់ពន្លិចខ្មែរគ្នាឯង។

ការចេញមុខរបស់បវរកញ្ញាលំដាប់រងទី១ ក្នុងកម្មវិធី Miss Grand Cambodia 2023 នេះធ្វើឡើងបន្ទាប់ពីឃើញមិត្តភក្តិរួមជំនាន់ម្ចាស់មកុដ Miss Grand 2023 កញ្ញា ភឹម ស្រីនោ បានរងការរិះគន់យ៉ាងធ្ងន់ធ្ងរពីសំណាក់បុគ្គលម្នាក់ពាក់ព័ន្ធរូបសម្រស់ដែលបង្អាប់ថា ស្រីនោ ជាបវរកញ្ញាសាច់ដូចគីង្គក់នឹងដូចមនុស្សមានកូន ៤ ឬ៥នាក់ ធាត់ក៏ធាត់ យាក៏យាជាដើម។
ក្រោយឃើញការរិះគន់ហាក់មិនផ្តល់តម្លៃបែបនេះកញ្ញា កុយ អេនណា ក៏បានអង្វរសុំចិត្តដល់មហាជនអ្នកគាំទ្រឲ្យរាល់ការរិះគន់គឺដើម្បីស្ថាបនា កុំរិះគន់ជាន់ពន្លិច ព្រោះសុទ្ធជាខ្មែរគ្នាឯងទេ។ អេនណា និយាយថា «យើងសុទ្ធតែមានបេះដូងឈឺដូចគ្នាហេតុនេះហើយសុំការរិះគន់ទាំងអស់ត្រូវមានសីលធម៌ផ្តល់តម្លៃអ្នកដទៃផង»។

ស្រីស្អាត កុយ អេនណា បានលើកឡើងទៀតថា “នាងខ្ញុំយល់ឃើញថា មានបងៗខ្លះស្រលាញ់ពេញចិត្ដ ខ្លះទៀតមិនពេញចិត្ដតែនាងខ្ញុំសុំចិត្ដបានទេ? រិះគន់ដើម្បីស្ថាបនា មិនមែនរិះគន់ដើម្បីជាន់ពន្លិចខ្មែរគ្នាឯងទេ មានបេះដូងចេះឈឺចាប់ដូចគ្នា ពាក្យសម្ដីអ្នកអាចសម្លាប់មនុសម្នាក់ដោយមិនដឹងខ្លួន គ្មានមនុស្សណាកើតមកល្អគ្រប់ដប់ទេ វាតែងតែមានចន្លោះប្រហោង”។

គួរកត់សម្គាល់ថា បន្ទាប់ពីសាងកេរ្តិ៍ឈ្មោះល្បីវិស័យបវរកញ្ញាស្រីស្អាត កុយ អេនណា គឺមានឱកាសច្រើនដោយលេចវត្តមាននៅតាមបណ្តាកម្មវិធីតូចធំនានាបន្តបន្ទាប់ ខណៈដែលរូបសម្រស់របស់នាងគឺនៅតែស្រស់ស្អាតសម្រាប់អ្នកគាំទ្រ។ ម្យ៉ាងទៀត អ្វីដែលកាន់តែចាប់បវរកញ្ញារូបនេះជារឿយៗតែងតែផ្លាស់ប្តូរស្តាយ៍តុបតែងខ្លួនសិចស៊ី ១៨០ដឺក្រេ៕
អត្ថបទ៖ ចាន់រ៉ា




-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?