ជីវិតកម្សាន្ដ
ព្រឹទ្ធាចារ្យសិល្បៈ សិល្បករ-សិល្បការិនី ប្រមាណ ២ ពាន់នាក់ នឹងចូលរួមកម្មវិធី ”អ្នកស្នងមរតក”
ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន បានគូសបញ្ជាក់ថាកម្មវិធី “អ្នកស្នងមរតក” ដែលគ្រោងនឹងរៀបចំឡើងនាបំណាច់ខែឧសភា ឆ្នាំ២០២៤ នេះ គឺមានព្រឹទ្ធាចារ្យសិល្បៈ សិល្បករ-សិល្បការិនី ប្រមាណ ២០០០នាក់ចូលរួមយ៉ាងច្រើនកុះករ។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានឲ្យដឹងនៅក្នុងឱកាសដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំកម្មវិធី “អ្នកស្នងមរតក” ដែលបានកំណត់ប្រារព្ធឡើងនាថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វា(OCIC)។
កម្មវិធី “អ្នកស្នងមរតក” ផ្ដួចផ្ដើមបង្កើតឡើងដោយប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦ គឺ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដោយមានការអញ្ជើញចូលរួមពីព្រឹទ្ធាចារ្យសិល្បៈ សិល្បករ-សិល្បការិនី ប្រមាណ ២០០០នាក់ ដើម្បីជាការលើកទឹកចិត្ត និងផ្សព្វផ្សាយពីគោលការណ៍ដែលជាបេសកកម្មរបស់សមាគមសិល្បករខ្មែរក្នុងការការពារលើកស្ទួយសិល្បករចាស់ជរាគ្រប់ទម្រង់។

ម្យ៉ាងទៀតនេះក៏ជាមធ្យោបាយមួយជំរុញឱ្យសិល្បក-សិល្បការិនី ទាំងអស់មានសាមគ្គីភាពគ្នាល្អហើយរួបរួមកម្លាំងគ្នា ដើម្បីរួមចំណែកក្នុងការកសាងសេដ្ឋកិច្ចជាតិស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈសកម្មភាពនានានៃវិស័យសិល្បៈ និងវប្បធម៌។
កម្មវិធី ”អ្នកស្នងមរតក” នេះគឺនឹងមានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។

សមាគមសិល្បករខ្មែរក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះដោយលោកទាំងពីបានផ្ដល់កិត្តិយសយ៉ាងធំធេងដល់សមាគមសិល្បករខ្មែរក៏ដូចជាសិល្បកររៀមច្បងទាំងអស់ក្នុងការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីនេះ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ