Connect with us

ជីវិតកម្សាន្ដ

អតីត​ស្វាមី​ Zhao Liying ត្រូវគេ​ប្រទះ​ឃើញ​នាំ​ស្រី ស្នេហ៍ ២ នាក់​ទៅគេងផ្ទះផ្ទាល់ខ្លួន

បានផុស

នៅ

តារាសម្ដែងចិន Feng Shaofeng ដែលធ្លាប់រៀបការជាមួយតារាសម្ដែងល្បីឈ្មោះ Zhao Liying ត្រូវបានគេឃើញបណ្ដើរនារីវ័យក្មេង២នាក់ ហើយនាំពួកគេទៅលំនៅដ្ឋានផ្ទាល់ខ្លួនបាត់ដល់មួយយប់ ដែលនេះរិតតែធ្វើឲ្យមហាជនមានការមិនចូលចិត្តលើរូបលោកកាន់តែធ្ងន់លើសមុនទៀត។

លើសពីនេះទៀតដែរ របាយការណ៍ពី Sinchew បានបង្ហាញថា paparazzo បានថតរូបអ្នកបើកឡានរបស់ Feng Shaofeng ដែលត្រសងស្ត្រីពីរនាក់កំពុងធ្វើដំណើរទៅកាន់បារមួយកន្លែងដែលរូបលោក និងមិត្តភក្តិជិតស្និតកំពុងប្រារព្ធនៅចុងខែមេសា។ ក្រោយ​ការ​ប្រមូល​ផ្តុំ​គ្នា គេ​ឃើញ​ស្ត្រី​ទាំង​នេះ​ចូល​ក្នុង​រថយន្ត​របស់តារាសម្ដែងប្រុសរូបនេះ បន្ទាប់​មកទើបឃើញធ្វើដំណើរទៅកាន់លំនៅដ្ធានរបស់ Feng Shaofeng តែម្ដង។

នៅថ្ងៃបន្ទាប់ Feng Shaofeng បានចាកចេញពីផ្ទះរបស់គាត់តែម្នាក់ឯងទៅជួបមិត្តភក្តិ ចំណែកស្ត្រីពីរនាក់ដែលគាត់បាននាំមកផ្ទះមិនបានចាកចេញរហូតដល់ល្ងាច។ ក្រោយ​ពេល​យប់ ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​នោះ​បាន​ត្រឡប់​ទៅ​លំនៅឋាន​របស់ Shaofeng វិញ។

សូមបញ្ចាក់ដែរថា Feng Shaofeng ​អាយុ ៤៦ ឆ្នាំ គឺជាអតីតនិស្សិតនៃសាលា Shanghai Theatre Academy ហើយបានចូលប្រឡូកក្នុងវិស័យសម្តែងក្នុងឆ្នាំ ១៩៩៨ ។​​​ គាត់ទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយបន្ទាប់ពីតួនាទីរបស់គាត់នៅក្នុងរឿងភាគទូរទស្សន៍ឆ្នាំ ២០១១ “Palace” ។ តារាសម្ដែងប្រុសរូបនេះ បានរៀបការជាមួយ Zhao Liying ក្នុងឆ្នាំ ២០១៨ ។ ប្តីប្រពន្ធនេះបានប្រកាសលែងលះគ្នាជាសាធារណៈនៅឆ្នាំ ២០២១ ចាប់តាំងពីការបែកគ្នារបស់ពួកគេមក កូនប្រុសរបស់ពួកគេបានស្ថិតនៅក្រោមការមើលថែរបស់គ្រួសារ Feng ទាំងអស់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ហ្វេន​សឹងតែស្រឡាំងកាំង ក្រោយឃើញតារា​​ហុងកុង Carina Lau បញ្ចេញសម្រស់ធម្មជាតិសុទ្ធសាធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម