ជីវិតកម្សាន្ដ
អ្នកគាំទ្រលែងចាត់ទុក Seungri ជា Idol ក្រោយ BBC ទម្លាយឃ្លិបហឹង្សាលើស្ត្រី កាលប៉ុន្មានឆ្នាំមុន
ក្នុងឆ្នាំ ២០១៩ ឧស្សាហកម្មកម្សាន្តអាស៊ីមានការភ្ញាក់ផ្អើលចំពោះរឿងអាស្រូវ Burning Sun ពាក់ព័ន្ធនឹងតារាកូរ៉េល្បីៗជាបន្តបន្ទាប់។ ក្នុងចំណោមតារាចូលរួមនោះ Seungri សមាជិកក្មេងជាងគេរបស់ BIGBANG គឺជាតារាដែលទាក់ទាញការចាប់អារម្មណ៍និងមានតួនាទីលេចធ្លោបំផុត។ ដោយសារតែរឿងអាស្រូវនេះ Seungri ត្រូវបានបង្ខំឲ្យចាកចេញពីក្រុម ហើយជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំ។ Seungri បានបង្កើតគំរូអាក្រក់មិនធ្លាប់មានពីមុនមក ធ្វើឲ្យទាំងក្រុម និងក្រុមហ៊ុនគ្រប់គ្រង YG រងទុក្ខ និងកេរ្តិ៍ឈ្មោះរបស់ពួកគេធ្លាក់ចុះ។
កាលពីពេលថ្មីៗនេះ រឿងអាស្រូវ Burning Sun ត្រូវបានផ្ទុះឡើងម្តងទៀត នៅពេលដែល BBC បានចេញផ្សាយភាពយន្តឯកសារមួយ។ អ្នកកាសែតស្រីកូរ៉េពីរនាក់បានលាតត្រដាងជាសាធារណៈនូវរឿងអាស្រូវផ្លូវភេទដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីឆ្នាំមុន។ ឈុតឆាកដែលពាក់ព័ន្ធនឹងអតីតសមាជិកក្រុម BIGBANG បានក្លាយជាចំណុចសំខាន់នៃការរិះគន់។ នៅក្នុងវីដេអូដែលមានរយៈពេលជាង ១ម៉ោង ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានហៅពេលដែល Seungri បង្ហាញខ្លួននៅក្នុងពិធីជប់លៀងថាជាឈុតឆាកដ៏គួរឲ្យភ័យខ្លាចពីភាពយន្តឯកសារ។

តាមរយៈឃ្លិបមួយនោះបានបង្ហាញ Seungri ស្ទើរតែប៉ះពាល់រាងកាយស្ត្រីម្នាក់នៅឯពិធីជប់លៀងមួយត្រូវបានចេញផ្សាយដោយសារពត័មាន BBC។ ក្រោយមកលោកបានស្រែកដាក់នាង និងចាប់ដៃនាងម្តងហើយម្តងទៀត ហើយអំពើហិង្សាបានបង្កឲ្យមានកំហឹងជាសាធារណៈ។ Seungri ថែមទាំងបានប្រើសម្ដីថាជាសមាជិក BIGBANG ដើម្បីបង្ហាញអាកប្បកិរិយាថោកទាប និងជេរអ្នកដទៃ។
ថ្វីបើនេះគ្រាន់តែជារូបភាពកាលពីអតីតកាលមែនពិត ក៏មហាជននៅតែខឹងសម្បារចំពោះរូបភាពអាក្រក់របស់បុគ្គលដែលធ្លាប់ជាសមាជិកល្បី។ រលកនៃការរិះគន់ បានផ្ទុះឡើងភ្លាមៗនៅលើវេទិកាសហគមន៍។ ចំណែកឯទំព័រហ្វេកប៊ុក Seungri ដ៏ធំដែលអសកម្មអស់រយៈពេលជាយូរ ស្រាប់តែត្រលប់មកវិញ។ ដូច្នោះហើយ Fanpage បានប្រកាសជាផ្លូវការថា ចាប់ផ្ដើមសម្អាតទំព័រ។ ការបង្ហោះនេះបានរីករាលដាលក្នុងចំណោមអ្នកគាំទ្រ Kpop ។ វាច្បាស់ណាស់ក្នុងការឃើញការខកចិត្ត និងការអាក់អន់ចិត្តរបស់អ្នកគាំទ្ររបស់ Seungri ចំពោះរូបភាពនៃភាពថោកទាបខាងសីលធម៌ដែលបង្កើតឡើងដោយ idol របស់ពួកគេ។
ប្រកាសដើមរបស់ Fanpage របស់ Seungriបានសរសេររ៉ាយរ៉ាប់ថា “ចាប់ពីឆ្នាំ ២០២៣ រហូតមកដល់ពេលនេះ ពួកយើងមិនទាន់បានបង្ហោះអ្វីថ្មីទៀតទេ ព្រោះគ្មានអ្វីត្រូវបង្ហោះ និងគ្មានអ្វីត្រូវចាត់ទុកអ្នកជា Idol ទៀតទេ។ ពេលនោះ យើងនៅតែរក្សាស្មារតីគោលបំណងដើម្បីមើលថាតើអ្នកត្រូវបានគេដាក់ពាក្យឬអត់ ប៉ុន្តែពេលប្រកាសសាលក្រម ពួកយើងក៏ដកផ្ទាំងផ្សាយចេញដែរ។ សង្ឃឹមថាអ្នកមិនបំពានច្បាប់ ឬធ្វើអ្វីដែលគ្មានសីលធម៌ទៀតទេ។! អរគុណ BBC ដែលបានអនុញ្ញាតិឲ្យរូបភាពនេះលេចចេញជាសាធារណៈ សូមអរគុណ V.I.P ladies ដែលបានរំលឹកទំព័រ ដើម្បីឲ្យពួកយើងចងចាំទំព័រដែលយើងមិនទាន់បានបិទ និងសុំទោសដែលអាយដលគ្រប់គ្នាធញលាប់ស្រលាញ់ធ្វើអំពើមិនគម្បីល់មនុសស្រី”។
យ៉ាងណាមិញ មកដល់បច្ចុប្បន្ននេះ ក្រុម BIGBANG មានសមាជិកតែ ៣ នាក់ប៉ុណ្ណោះ ហើយបានឈប់ទាក់ទងជាមួយ YG ទាំងស្រុង ទាំង G-Dragon, Daesung និង Taeyang ម្នាក់ៗសុទ្ធតែមានទិសដៅផ្ទាល់ខ្លួន និងក្រុមហ៊ុនថ្មីៗដើម្បីអភិវឌ្ឍអាជីពរបស់ពួកគេទៅថ្ងៃខាងមុខប៉ុណ្ណោះ។ សម្រាប់អ្នកគាំទ្រ BIGBANG ដរាបណាសមាជិកនៅតែសកម្ម ពួកគេនឹងបន្តរួមដំណើរ និងគាំទ្រជានិច្ច៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖YoonA បញ្ចេញឈុតពណ៌ឈូក លើកកម្រាលព្រំក្រហម Cannes លើកទី៧៧

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?