Connect with us

ជីវិតកម្សាន្ដ

ផ្ទុះ​ពាក្យ​ចចាមអារ៉ាម​ថា Selena មាន​ផ្ទៃពោះ ​ ស្របពេលព័ត៌មាន ​Justin មានកូនដំបូង

បានផុស

នៅ

Selena Gomez បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលនៅឯកម្រាលព្រំក្រហមទីក្រុង Cannes ប្រទេសបារាំង ក្នុងសម្លៀកបំពាក់ពណ៌ស និងខ្មៅដ៏ប្រណិត ដែលឱបរូបរាងរបស់នាងកាន់តឺឃើញច្បាស់ជាងមុន។ ប៉ុន្តែគ្រប់គ្នាបាន​កត់​សម្គាល់​ឃើញ​ថា ក្បាលពោះរបស់​នាងរាងខ្ទាតបន្តិច រហូតបង្ក​ឲ្យមាន​ពាក្យ​ចចាម​អារ៉ាម​បានកើតឡើងភ្លាមៗ។

តារា​ចម្រៀង​ស្រី​វ័យ ៣១​ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងមានទំនាក់ទំនងស្នេហាជាមួយផលិតករតន្ត្រី Benny Blanco ត្រូវបានគេមើលឃើញថាកំពុងឱបពោះ ហើយថែមទាំងប្រើចលនាដៃដូចជាព្យាយាមលាក់បាំងអ្វីមួយស្ថិតក្នុងសំលៀកបំពាក់ដ៏តឹងណែនរិបរាងរបស់នាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក ងាកទៅកាន់អ្នក​គាំទ្រ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ​បាន​លោត​ទៅ​សន្និដ្ឋាន​យ៉ាង​ឆាប់​រហ័ស​ថា Selena Gomez អាច​នឹង​រំពឹងថា​បាន​កូន​ដំបូង​ជាមួយ​នឹង​មិត្តប្រុសរបស់​នាង។ ការ​រំពឹង​ទុក​នេះ​កើត​មាន​តែ​ពីរ​សប្តាហ៍​ បន្ទាប់​ពី Justin Bieber អតីត​មិត្តប្រុស និង​ភរិយា Hailey បាន​បង្ហាញ​ថា ​ពួក​គេ​មាន​ផ្ទៃ​ពោះ​ បន្ទាប់​ពី​រៀបការ​បាន​ប្រាំ​មួយ​ឆ្នាំ។

ទោះយ៉ាងណាក៏ដោយ កាលពីដើមខែនេះ The Only Murders in the Building star’s beau ផលិតករតន្ត្រី Blanco ក៏បានបង្ហាញក្នុងកម្មវិធី Howard Stern’s Show ថា គាត់ចង់មានកូនជាមួយតារាចម្រៀង Selena ។ នាពេលនោះ Blanco បាននិយាយថា “ខ្ញុំចង់មានកូន នោះជាគោលដៅបន្ទាប់របស់ខ្ញុំ ។ ខ្ញុំមានកូនព្រះជាច្រើន ខ្ញុំ​បាន​ក្មួយ​ប្រុស​មួយ​តោន ខ្ញុំ​ស្រឡាញ់​ការ​នៅ​ជុំវិញ​កុមារ​”។

យ៉ាងណាមិញ ទាំងនេះគ្រាន់តែពាក្យចចាមអារ៉ាមរវាង Selena Gomez និងមិត្តប្រុសដែលសេពគប់គ្នាមកជាង១ឆ្នាំប៉ុណ្ណោះ។ ចំពោះព័ត៌មានការពិតឬយ៉ាងណា ទស្សនិកជនមានតែចាំការបកស្រាយ និងការបង្ហោះផ្ទាល់ដោយសាម៉ីខ្លួនទាំងសងខាងនោះទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ហ្វេន​សឹងតែស្រឡាំងកាំង ក្រោយឃើញតារា​​ហុងកុង Carina Lau បញ្ចេញសម្រស់ធម្មជាតិសុទ្ធសាធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម