Connect with us

ជីវិតកម្សាន្ដ

តួឯកស្រី F4កូរ៉េ រស់​​ក្នុង​ចំណត​រថយន្ត​នៅ​សាកល​វិទ្យាល័យ​ ក្រោយលែងលះជាមួយស្វាមី​

បានផុស

នៅ

តារាសម្ដែង Goo Hye Sun និងជាតួឯកស្រីក្នុងរឿងតួស្រី F4កូរ៉េ បានលាតត្រដាងនៅក្នុងកម្មវិធីទូរទស្សន៍មួយថា បច្ចុប្បន្ននេះនាងមិនមានទីលំនៅអចិន្ត្រៃយ៍ ហើយបានរស់នៅក្នុងចំណតរថយន្តរបស់សាកលវិទ្យាល័យតែប៉ុណ្ណោះ។ ដំណឹងនេះបានធ្វើឲ្យទស្សនិកជនជាច្រើនហាក់មានការភ្ញាក់ផ្អើលសឹងមិនជឿឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម Nate បញ្ចាក់ថា ក្នុងអំឡុងពេលបង្ហាញខ្លួនក្នុងកម្មវិធី “Real or Reel” របស់ទូរទស្សន៍ tvN កាលពីថ្ងៃទី ១៦ ខែឧសភា​ Goo Hye Sun បានបង្ហាញថានៅពេលដែលនាងកំពុងរៀបចំសម្រាប់ការប្រលងចុងក្រោយនៅសកលវិទ្យាល័យ​​ នាងបានជ្រើសរើសស្នាក់នៅក្នុងចំណតរថយន្តរបស់សាលាជាកន្លែងដែលនាងញ៉ាំនិងគេងក្នុង រថយន្តផ្ទាល់ខ្លួនតែម្ដង។

តារាស្រីរូបនេះបានរក្សាអនាម័យខ្លួនជាមួយនឹងកន្សែងសើម ហើយម្តងម្កាលបានទៅមើលបណ្ណាល័យសាលាដោយស្លៀកខោ និងអាវធំ ដោយជ្រើសរើសសាប៊ូកក់សក់ស្ងួតជាងការកក់សក់បែបបុរាណ។ ក្នុងនោះផងដែរ នាង​បាន​ពន្យល់​ថា​ «​បច្ចុប្បន្ន​ខ្ញុំ​មិន​មាន​កន្លែង​ជាក់លាក់​សម្រាប់​រស់នៅ​ទេ ខ្ញុំ​ស្ទើរតែ​គ្មាន​ផ្ទះសម្បែង​​។ ខ្ញុំធ្លាប់ទៅផ្ទះម្តាយខ្ញុំនៅ Incheon ប៉ុន្តែអំឡុងពេលប្រឡង ឬថ្ងៃសំខាន់ៗ ខ្ញុំដេកក្នុងឡាន ឬនៅបណ្ណាល័យ»។

លើសពីនេះ តារាសម្ដែងស្រីកូរ៉េថែមទាំងបញ្ចាក់ទៀតថា ដំបូងឡើយនាងរស់នៅក្នុងបន្ទប់សិក្សាមួយទល់មុខសាលា ប៉ុន្តែត្រូវផ្លាស់ទៅចំណតរថយន្ត នៅពេលដែលកិច្ចសន្យារបស់នាងបានបញ្ចប់ឆមាសចុងក្រោយ ហើយកន្លែងនោះបានឈប់ផ្តល់ការជួលរយៈពេលខ្លី។

តារាស្រីវ័យ៣៩ឆ្នាំរូបនេះបានសង្កត់ធ្ងន់ថា “ការសិក្សា និងបញ្ចប់ការសិក្សារបស់ខ្ញុំបច្ចុប្បន្នមានសារៈសំខាន់បំផុតសម្រាប់ខ្ញុំ ដូចដែលឪពុកម្តាយរបស់ខ្ញុំប្រាថ្នា” ដោយបន្ថែមថា ម្តាយរបស់នាងមានបំណងចង់ឲ្យនាងបន្តការសិក្សាថ្នាក់បណ្ឌិត។

ថ្វីបើយ៉ាងណាក៏ដោយ បន្ទាប់ពីរឿងភាគទូរទស្សន៍ មានការព្រួយបារម្ភជាសាធារណៈថាជីវិតរបស់ Goo Hye Sun បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ចាប់តាំងពីការលែងលះ ពីតារាសម្តែង Ahn Jae Hyun ក្នុងឆ្នាំ ២០១៩ រួមទាំងការបាត់បង់ផ្ទះរបស់នាងផងដែរ។ ជាការឆ្លើយតប នាងបានធានាដល់អ្នកតាមដានរបស់នាងនៅលើ Instagram ថា “ហេតុផលដែលខ្ញុំមិនមានផ្ទះនៅពេលនេះ គឺខ្ញុំកំពុងសាងសង់ផ្ទះនៅជិតសាលារៀន”។

នាងបានបន្ថែមថា “ខ្ញុំបានទិញផ្ទះមួយសម្រាប់សមាជិកគ្រួសាររបស់ខ្ញុំម្នាក់ៗ ហើយមួយផ្នែកធំនៃហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់ខ្ញុំកំពុងត្រូវបានបែងចែកសម្រាប់ការចំណាយលើថ្លៃសិក្សា និងអាហារសម្រាប់កូនតូចៗរបស់ខ្ញុំ។ ខ្ញុំកំពុងរៀបចំសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ហើយគ្រោងនឹងវិនិយោគទ្រព្យសម្បត្តិរបស់ខ្ញុំទាំងអស់ក្នុងការចំណាយលើការអប់រំនាពេលអនាគត”។

Goo Hye Sun ត្រូវបានគេស្គាល់ថា ដោយសារតែនាងបានដើរតួនាទីនៅក្នុងរឿងភាគទូរទស្សន៍កូរ៉េខាងត្បូង “Boys Over Flowers” ឬ​ F4 យ៉ាងល្អឯកបំផុត ហើយកាលណោះរឿងភាគមួយនេះទទួលនានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីសូម្បីតែប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ នាងក៏សកម្មជាអ្នកដឹកនាំ អ្នកនិពន្ធ វិចិត្រករ និងតន្ត្រីករផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នកគាំទ្រលែងចាត់ទុក Seungri ជា Idol ក្រោយ BBC ទម្លាយឃ្លិបហឹង្សាលើស្ត្រី កាលប៉ុន្មានឆ្នាំមុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៣ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៣ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៥ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម