Connect with us

ជីវិតកម្សាន្ដ

វីជេ អាឡាស្កូ ស្នើអ្នកសិល្បៈពេលជួបគ្នាលើកដៃសំពះ ជម្រាបសួរ ប្រសើរជាងប្រើពាក្រ Hello

បានផុស

នៅ

ដោយ​សង្កេត​ឃើញ​ថា​បច្ចុប្បន្ន​មាន​សិល្បករ -សិល្បការិនី​ខ្មែរ​មួយ​ចំនួន​នៅ​ពេល​ដែល​ចូលរួម​កម្ម​​វិធី ឬ​ជួបគ្នាម្តងៗតែងប្រើពាក្យជា​ភាសារ​ថា Hello​ ពេលនេះ​ស្រាប់​តែ​ពិធីករ​រូបសង្ហា​ វីជេ អាឡាស្កូ បាន​ចេញ​មុខ​ស្នើសុំ​យ៉ាង​ទទូច​ដល់​អ្នក​សិល្បៈ​ត្រូវ​ប្រើប្រាស់​ភាសា​ជាតិ​ខ្លួន​ឯង​វិញ​ដោយ​ពាក្យ​ថា “ជម្រាប​សួរ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាកដ​ណាស់​កន្លង​មកគេ​តែង​កត់​សម្គាល់​ថា មានអ្នកសិក្បៈ​ខ្មែរ និង​យុវវ័យ​មួយ​ចំនួន​បាន​ប្រើប្រាស់​នូវ​ពាក្យ​ភាសារ​បរទេស “Hello” ដើម្បី​ស្វាគមន៍​គ្នា​ទៅ​វិញ ទៅ​មក​ខណៈ​ទៀត​គឺ​រក្សា​បាន​នូវ​វប្បធម៌​​តាម​រយៈ​ការ​លើក​ដៃ​សំពះ​ជម្រាប​សួរផងដែរ។ ទោះបីយ៉ាងណា​ពេល​នេះមា​នតារាប្រុសរបស់ខ្មែរគឺ​វីជេ អាឡាស្កូ បានអំពាវនាវ​ចំពោះអ្នកសិល្បៈ​ពេលជួយគ្នា​គួរ​តែលើក​ដៃសំពះជំរាបសួរប្រសើរជាងប្រើពាក្រHello។

ពិធីករ​ វីជេ អាឡាស្កូ បាន​ចេញ​មុខស្នើ​សុំដូច្នេះ​ថា «លោក​ស្នើសុំ​បងប្អូនសិល្បករ​ទាំងអស់​ពេល​ជួបគ្នា ឬទំនាក់​ទំនងក្នុងបណ្តាញ​សង្គម​លើក​ដៃ​ជម្រាប​សួរគ្នា ព្រោះ​ជា​សុជីវធម៌​របស់ខ្មែរយើង ប្រសើរ​ជាង​ការ​ប្រើប្រាស់ ពាក្យ​ថា Hello …»។ ត្រង់ចំណុចនេះបានធ្វើឲ្យមហាជនមួយចំនួនគាំទ្រ និងយល់ឃើញដូចការលើកឡើងបស់ពិធីកររូបនេះ។

ទន្ទឹមគ្នានោះ​ក៏មានការលើកឡើងពីសំណាក់អ្នកគាំទ្រដោយ​យល់ស្រប​ពី​គំនិតនេះដែរថា គាំ​ទ្រវប្បធម៌នឹងមិនគួរ​ឲ្យគេយកបានឡើងប្រពៃ​អ៊ីចឹងសោះ ឯខ្លះថា បាទ ទទួលបានតែខ្ញុំធ្វើរហូតតើឲ្យតែជួបរៀមច្បងសិល្ប់់ៈ​ ឬមនុស្សចាស់ទុំជាដើមតែខ្ញុំមិនអាច​លើកដៃ​ជម្រាប​សួរអ្នកមានវ័យក្រោមខ្ញុំមុនទេ។

គួរបញ្ជាក់ដែរថា បន្ទាប់ពីការអាក់ខានសិល្បៈ​អស់ពេលប្រមាណ ២ឆ្នាំមកនោះ​ឥឡូវតារាប្រុសរូបនេះ​បានបង្ហាញខ្លួនវិ​លរកអាជីពសិល្បៈ​វិញហើយ ខណៈ​បច្ចុប្បន្នកំពុងចាប់ផ្តើមការងារមួយចំនួននៅតាមបណ្តា​កម្មវិធី និងក្រុមហ៊ុន​នានាជាដើម ។ ចំណុច​នេះក៏ត្រូវបាន​គេមើលឃើញថាថ្វីត្បិត​កន្លងមកលោកអវត្ត​មាន​សិល្បៈ​ក៏ពិតមែនតែ​ទីផ្សារ និងការគាំទ្រនៅតែរក្សាបានដូចដើម៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម