Connect with us

ជីវិតកម្សាន្ដ

រាជិនីក្រមា មាន សូនីតា លើកម្រាលព្រំក្រហមរំលេចឈុតក្រមាខ្មែរអមព័ន្ធដោយអក្សរយ័ន្តនិងមួកក្រមាច្នៃពីស្លឹកត្នោត

បានផុស

នៅ

ទស្សនិកជននិងអ្នកគាំទ្របានបង្ហាញអារម្មណ៍រំភើបហើយមោទភាពជាខ្លាំងបន្ទាប់ពីឃើញតារាសម្តែងកញ្ញា មាន សូនីតា មានវត្តមានដើរលើកម្រាលព្រំក្រហមក្នុងកម្មវិធី 77 canes film festival 2024 ដែលជាកម្មពិធីលំបាក់ពិភពលោកនៅទីក្រុងកានប្រទេសបារាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វីដែលកត់សម្គាល់សម្រាប់ វត្តមានរបស់តារាខ្មែរ មាន សូនីតា នៅលើកម្រាលព្រំក្រហមទីក្រុងកាននេះ គឺនាងបានរំលេចខ្លួនយ៉ាងស្រស់ស្អាតលេចធ្លោជាមួយឈុតក្រមាខ្មែរអមព័ន្ធដោយអក្សរយ័ន្តរំលេចឌិនដាម តាមរចនាបថបុរាណទំនើបនិងមួកក្រមាកែខៃច្នៃតាមដាននៃមួកស្លឹកត្នោតកសិករខ្មែរ។

ដោយក្តីមោទភាពលើឆាកអន្តរជាតិមួយនេះកញ្ញា មាន សូនីតាបានបញ្ជាក់ឲ្យដឹងថា “រាជនីក្រមាលើកម្រាលព្រំក្រហមទីក្រុងកាន “ក្រមាខ្មែរអមព័ន្ធដោយអក្សរយ័ន្តរំលេចឌិនដាមតាមរចនាបថបុរាណទំនើប។ មួកក្រមា កែខៃច្នៃតាមដាននៃមួកស្លឹកត្នោតដែលបងប្អូនប្រជាកសិករនិងបងប្អូនប្រជាជនខ្មែរនិយមប្រើប្រាស់នាបុរាណកាលរហូតដល់បច្ចុប្បន្ន។

រាជនីក្រមា មាន សូនីតា បានបន្ថែមថា “រចនាបថនិង ការច្នៃម៉ូតទៅលើរ៉ូបនិងមួករបស់នាងខ្ញុំ គឺឈរលើគោលការណ៍ «អភិវឌ្ឍន៍ដើម្បីអភិរក្ស»”។ យ៉ាងណាក៏មានការលើកឡើងពីសំណាក់អ្នកគាំទ្រថា អស្ចារ្យណាស់មិនអួតមិនមោទនភាពជ្រុលទៅដោយកិត្តិយស និងមានតម្លៃបែបនេះទេីបសមជាអ្នកតំណាងឲ្យប្រទេសថ្លៃថ្នូរបំផុត។

សូមបញ្ជាក់ថាកម្មវិធីកម្រាលព្រំក្រហម the 77 canes film festival 2024 គឺជាកម្មពិធីលំបាក់ពិភពលោកដែលធ្វើឡើងនៅទីក្រុងកានប្រទេសបារាំង ដោយមានការចូលរួមពីសំណាក់បុគ្គលល្បីៗនៅជុំវិញពិភពលោក ខណ:ដែលកម្ពុជាក៏មានសិល្បករនិងបុគ្គលល្បីៗមួយចំនួនចូលរួមផងដែរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម