Connect with us

ជីវិតកម្សាន្ដ

ស្រីស្អាត ២៨ រូប MGC គ្រងឈុតអប្សរាស្រីសួគ៌ដកស្រង់ចេញពីកំពូលបាកានប្រាសាទអង្គរវត្ត

បានផុស

នៅ

ទស្សនិកជននិងអ្នកគាំទ្របានផ្ទុះការចាប់អារម្មណ៍ខ្លាំង បន្ទាប់បានឃើញរូបភាពដ៏ស្រស់ស្អាតពីសំណាក់បេក្ខភាព Miss Grand Cambodia 2024 ទាំង ២៨រូប គ្រងឈុតអប្សរាស្រីសួគ៌ដកស្រង់ចេញពីកំពូលបាកាននៃប្រាសាទអង្គរវត្ត ដើម្បីផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ ដ៏ល្អផូរផង់របស់ខ្មែរទៅកាន់ពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅលើផេកផ្លូវការរបស់ Miss Grand Cambodia បានបញ្ចេញរូបភាពជាច្រើនសន្លឹកភ្ជាប់ខ្លឹមសារថាបេក្ខភាព Miss Grand Cambodia 2024 ទាំង ២៨រូប គ្រងឈុតអប្សរាស្រីសួគ៌ដកស្រង់ចេញពីកំពូលបាកាននៃប្រាសាទអង្គរវត្ត ដែលជាទីកន្លែងអច្ឆរិយ:សំណង់គ្មានពីរក្នុងលោកនាចម្លាក់នៃប្រាសាទអង្គរវត្ត។

ប្រភពបញ្ជាក់ថាស្ថាប័នកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាយើងខ្ញុំមានកិត្តិយសផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ ចូលរួមផ្សព្វផ្សាយពីសំណង់ប្រាសាទដ៏អច្ឆរិយៈរបស់ប្រទេសកម្ពុជា និងថែរក្សាទុកជាកេរ្ត៍ដំណែលដល់កូនចៅជំនាន់ក្រោយ ជាកិត្តិយសមុខមាត់ប្រទេសជាតិ ទាំងនេះជាមោទនភាពជាតិ របស់យើងទាំងអស់ជាអ្នកស្នងតំណែងបន្តពីមរតកជាតិនៃជនជាតិយើងទាំងអស់គ្នា”។

តាមរយៈផេក Miss Grand ដដែលបានបន្ថែមថា អប្សរាស្រីសួគ៌ដកស្រង់ចេញពីកំពូលបាកាននៃប្រាសាទអង្គរវត្តដែលជាទីកន្លែងអច្ឆរិយ:សំណង់គ្មានពីរក្នុងលោកនាចម្លាក់នៃប្រាសាទអង្គរវត្ត។ ស្ថាបត្យកម្មអស្ចារ្យនាសតវត្សទី១២របស់ព្រលឹងជាតិខ្មែរ ជារចនាបទស្រីសួគ៏ទាំង ១១០០ នៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញទូទាំងពិភពរបស់ជនជាតិខ្មែរ ដែលត្រូវបានជ្រើសតាំងមករំលេចចេញពីភាពអស្ចារ្យប្រណិតនឹងស៊ីវិល័យនៃជនជាតិខ្មែរគ្រប់សម័យកាល។

ជាមួយនេះក៏មានការអំពាវនាវដល់មហាជនដល់អ្នក គាំទ្រខ្មែរដែរថាសូមចូលរួមជួយសែរផ្សព្វផ្សាយពីប្រាសាទអង្គរវត្តដែលជាកន្លែងអច្ឆរិយៈដ៏អស្ចារ្យរបស់កម្ពុជា។ ក្នុងក៏មានការបញ្ចេញមតិជាច្រើនពីសំណាក់អ្នកគាំទ្រថាសកម្មភាពនេះពិតជាអស្ចារ្យខ្លាំងណាស់ក្នុងការរួមចំណែកផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ខ្មែរយើង៕


អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

សន្តិសុខសង្គម៥៨ នាទីutes មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ២២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម