ជីវិតកម្សាន្ដ
តារារ៉េប Ricky ScoTt ទម្លាយរឿងនារីម្នាក់ត្រូវ Rappersល្បីឈ្មោះ២រូបបៀតបៀនផ្លូវភេទ
នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២៤ មានការចែករំលែករឿងរ៉ាវដ៏ភ្ញាក់ផ្អើលថ្មីមួយទៀតបន្ទាប់ពីមានការទម្លាយនៅលើបណ្តាញសង្គមហ្វេសប៊ុកករណីនារីម្នាក់ដែលត្រូវបានក្រុម Rappers ល្បីឈ្មោះ២នាក់ រួមនឹងបក្ខពួកបៀតបៀនផ្លូវភេទ ខណ:ជនរងគ្រោះមិនទាន់ទទួលបានយុត្តិធម៌។

យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកតារារ៉េប Ricky ScoTt បានទម្លាយខ្លឹមសាររៀបរាប់យ៉ាងវែងអន្លាយជុំវិញរឿងរ៉ាវរបស់នារីរងគ្រោះម្នាក់ត្រូវតារារ៉េបដែលកំពុងមានបទចម្រៀងល្បីផ្ទុះនៅលើបណ្តាញសង្គម Tik Tokដែលមានគ្នា៤ទៅ៥នាក់បានរំលោភបំពានរាងកាយរបស់នាងជានារីភេទទន់ខ្សោយ។
តាមរយ:គណនីហ្វេសប៊ុកឈ្មោះ Ricky ScoTt បានលើកឡើងថា “ថ្ងៃនេះខ្ញុំដាច់ចិត្តទម្លាយរឿង Rapper ដែលល្បីឈ្មោះពីរនាក់ និងអំពើអាក្រក់របស់ពួកគេមកកាន់មនុស្សស្រី។ មានមនុស្សស្រីម្នាក់បានទុកចិត្ត និងបានបកស្រាយរឿងរាវដែលដក់ជាប់ក្នុងខួរក្បាលរបស់នាង នាងមិនទទួលបានយុត្តិធម៌ពីពួកអស់នោះ ទើបនាងសម្រេចចិត្តទម្លាយរឿងនេះមកកាន់ខ្ញុំ”។

តារារ៉េបរូបនេះបញ្ជាក់ថា នាងបានទទួលការបៀតបៀន និងចាប់យកទៅរំលោភដោយសារតែនាងស្រវឹង អ្នកដែលប្រព្រឹត្តរឿងនេះសរុបចំនួន៤ទៅ៥នាក់ ហើយបុគ្គលដែលធំៗបានប្រព្រឹត្តក្នុងរឿងនោះ គឺជា Rappers ដែលល្បីទើបតែចេញបទថ្មី viral ក្នុង TikTok។ ក្រោយឃើញមានការលើកឡើងខ្លឹមសាពីរឿងរ៉ាវនេះភ្លាមនោះក៏មានមេធាវីម្នាក់បានប្រកាសផ្តល់សេវាមេធាវីមិនគិតថ្លៃចំពោះនារីរងគ្រោះផងដែរ។

នៅលើគណនីហ្វេសប៊ុកឈ្មោះ karnak nite បានបញ្ជាក់ថា «ផ្តល់ជូនសេវាមេធាវីដោយមិនគិតកម្រៃ សូមជូនដំណឹងដល់ជនរងគ្រោះអាចទាក់ទងមកខ្ញុំដើម្បីទទួលបានការពិគ្រោះគាំពារផ្នែកច្បាប់ និងស្វែងរកយុត្តិធម៌ជូនជនដល់រងគ្រោះជាគោលនយោបាយរបស់គណៈមេធាវីកម្ពុជា និងគម្រោងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ដោយឥតគិតកម្រៃ 098 264 488 លេខាធិការប្រតិភូបាត់ដំបង។

លោកបន្ថែមថា ច្បាប់គឺផ្តល់ជូនយុត្តិធម៌ បើសិនរឿងនេះជាការពិត ហើយជនសង្ស័យបែជារួចខ្លួនបានប្រជាជនខ្លាចញញើតបាក់ស្បាតលែងហ៊ានតតាំងដើម្បីស្វែងរកយុត្តិធម៌ហើយនោះពាក្យថា យុត្តិធម៌ គឺលែងមានន័យហើយ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?