Connect with us

ជីវិតកម្សាន្ដ

ធ្លាប់តែជាតួប្រុសសង្ហា ក្រោយរងជំងឺមហារីករាប់ឆ្នាំ Aom ក្លាហានបង្ហាញខ្លួនលើកដំបូង

បានផុស

នៅ

តារាសម្ដែងថៃលោក Om Akapan បានបាត់​មុខ​ពី​កញ្ចក់​ទូរទស្សន៍​មួយ​រយៈ​ធំមកហើយ បន្ទាប់ពីទទួលរងនូវជំងឺមហារីកនៅក្នុងតំបន់សាច់ដុំបេះដូង ហើយ​ត្រូវ​សម្រាក​ពី​ការងារ​ដើម្បី​ជា​សះស្បើយ និងត្រូវ​វះកាត់​កាល​ពី​ឆ្នាំ​មុន ខណៈពេលនេះសុខភាពរបស់លោកហាក់មានការប្រសើរឡើងជាងមុនច្រើន។

កាលពីពេលថ្មីៗនេះ នៅលើពិភពអនឡាញបានចែករំលែករូបភាពបច្ចុប្បន្នរបស់​តារា​សម្ដែង​ប៉ុស្តិ៍​លេខ​៧ នៅក្នុងព្រឹត្តិការណ៍មួយដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាតជាតិ Queen Sirikit ជាសកម្មភាពដែលគាត់ចូលចិត្ត ហើយក៏មានឱកាសបានជជែក និងថតរូបជាមួយអ្នកគាំទ្រផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនឹងការបង្ហាញខ្លួនលើកដំបូងរបស់តួឯកប្រុសជួរមុខប្រចាំ​ប៉ុស្តិ៍​លេខ​៧ នៅក្នុងព្រឹត្តិការណ៍នេះ​ បានធ្វើឲ្យ​មនុស្ស​ជា​ច្រើនដែល​ឃើញ​រូបរាងរបស់លោកផ្ទាល់ ហាក់​មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ទិដ្ធភាពនាពេលនោះ Om Akapan​ ហាក់មានទឹកមុខភ្លឺថ្លាជាងមុនច្រើន ខុសឆ្ងាយពីកន្លងមកដែលលោកបង្ហាញរូបរាងស្គមស្គាំងមើលលែងស្គាល់។

ថ្វីបើយ៉ាងណាក៏ដោយ បន្ទាប់ពីបង្ហាញខ្លួនជាលើកដំបូងចាប់តាំងពីមានជំងឺមហារីកប្រចាំកាយតួឯកប្រុសក្នុងរឿងក្នុងរឿង “The Return” ដែលធ្លាប់សម្ដែងរួមគ្នាជាមួយតារាខ្មែរគឺពិធីការិនី រូបស្រស់ ថន លក្ខិណា បានវិលត្រលប់មកវិញក្នុងរូបរាងសង្ហាជាងមុន។ ជាពិសេសរូបលោកនៅតែទទួលបានការលើកទឹកចិត្តល្អពីអ្នកគាំទ្រ ដោយសង្ឃឹមថា Om នឹងឆាប់ជាសះស្បើយហើយវិលមកកាន់អាជីពសម្ដែងដូចពីមុន។

ទោះបីជាយ៉ាងណាក៏ដោយ អំឡុងពេលព្យាបាលជំងឺឲ្យឆាប់ជាសះស្បើយ តារាសម្ដែងប្រុស​​ Aom Akkapan តែងតែលេចឮនូវពាក្យចចាម​អារ៉ាម​ថា ជំងឺរបស់លោកកាន់តែធ្ងន់ធ្ងររហូតដល់ព្យាបាលលែងជា។​ ក្នងនោះមិត្តជិតស្និតធ្លាប់បានចេញមុខបកស្រាយលម្អិតថា លោកមិនបានធ្ងន់ដល់ថ្នាក់ដើរមិនរួចនោះទេ ហើយពេលនេះក៏ជិតជាសះស្បើយ និងកំពុងថែទាំខ្លួនដើម្បីត្រៀមវិលចូលអាជីពសម្ដែងវិញ។ ក្រោយមក មុនពេលមិត្តរបស់លោកផ្ដល់បទសម្ភាសន៍ទាក់ទងនឹងស្ថានភាពជំងឺ កាលពីពេលថ្មីៗនេះតួឯកប្រុសក្នុងរឿង  “កូនក្រមុំឆ្នាស់” ស្រាប់ចេញមុខមកផ្ទាល់ ដោយបង្ហោះនៅលើបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួន។​

តាមរយៈរូបភាពដែល Aom បង្ហោះវាជារូបដែលលោកអបអរថ្ងៃកំណើតខ្លួនឯង ព្រមទាំងបញ្ចាក់ពីស្ថានភាពរោគសញ្ញាមហារីក នាពេលបច្ចុប្បន្នភាពនេះថា “មួយឆ្នាំទៀតកន្លងផុតទៅ ខ្ញុំនៅតែនឹកអ្នកគ្រប់គ្នា ដោយមានមនុស្សជាច្រើនក្នុងវិស័យសិល្បៈថៃ បានជូនពរថ្ងៃកំណើតខ្ញុំ។ ជាពិសេសពួកគេបានជូនពរឲ្យខ្ញុំឆាប់ជាសះស្បើយ​ នឹងអាលវិលត្រលប់មកកាន់អាជីពចាស់វិញ។ ខ្ញុំពិតជាសប្បាយរីករាយយ៉ាងខ្លាំង​ ហើយក៏ទន្ទឹងឆាប់ឲ្យដល់ថ្ងៃនោះដូចគ្នា”។

យ៉ាងណាមិញ ងាក​ទៅ​មើល​អតីតកាល​របស់ Aom Akkapan លោកគឺជាតារា​សម្ដែងដែលសំបូរនូវទេព​កោសល្យ​យ៉ាងប៉ិនប្រសប់ ក្នុងអាជីពជាតួឯកប្រុសល្បីឈ្មោះមួយរូប។ ប៉ុន្តែជាអកុសល ភ្លាមៗទស្សនិកជនស្រាប់តែទទួលដំណឹងថា លោក​មាន​ជំងឺ​មហារីក។ កត្តា​នេះ​ធ្វើ​ឲ្យលោក​ត្រូវ​សម្រាក​ពី​វិស័យ​មាន​កម្សាន្ត​មួយ​រយៈពេល​យូរ និងមានមនុស្ស​ជិត​ស្និទ្ធ​ក្នុង​វិស័យ​សិល្បៈ តែងតែ​មក​ធ្វើ​បច្ចុប្បន្នភាពពីស្ថានភាពជំងឺប្រាប់ដល់បណ្ដាអ្នកគាំទ្រជានិច្ចកាល៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ផ្ទុះ​ពាក្យ​ចចាមអារ៉ាម​ថា Selena មាន​ផ្ទៃពោះ ​ ស្របពេលព័ត៌មាន ​Justin មានកូនដំបូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥២ នាទីutes មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ២ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៤ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Sokha Hotels

ព័ត៌មានពេញនិយម