Connect with us

ជីវិតកម្សាន្ដ

លទ្ធផល​ធ្វើ​កោសល្យ​វិច័យសព​តារា​ចម្រៀង Park Bo Ram​ ទីបំផុតដឹងការពិតហើយ

បានផុស

នៅ

នាយកដ្ឋានប៉ូលិស Namyang បានទទួលលទ្ធផលធ្វើកោសល្យវិច័យរបស់តារាចម្រៀង Park Bo Ram ពីសេវាកោសល្យវិច្ច័យជាតិ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍នៅថ្ងៃទី២៣ ​ខែឧសភា ដោយសារព័ត៌មាន Allkpop។

យោងតាមរបាយការណ៍របស់សេវាកោសល្យវិច្ច័យជាតិ មូលហេតុនៃការស្លាប់របស់ Park Bo Ram ត្រូវបានគេជឿថា ជាការពុលស្រាធ្ងន់ធ្ងរ។ នៅពេលទទួលមរណភាព តារាចម្រៀងស្រីរូបនេះ មានបញ្ហាសុខភាព ដូចជាជំងឺខ្លាញ់រុំថ្លើម និងដំបៅថ្លើមជាដើម។ ក្នុងនោះផងដែរ សេវា​កោសល្យ​វិច្ច័យ​ជាតិ​ថែមទាំងបញ្ចាក់ដែរថា ពួកគេរក​មិន​ឃើញ​ភ័ស្តុតាង​នៃ​មូលហេតុ​ផ្សេង​ទៀត​នៃ​ការ​ស្លាប់នាងឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាចម្រៀង Park Bo Ram ត្រូវបានគេប្រទះឃើញសន្លប់នៅក្នុងផ្ទះរបស់អ្នកស្គាល់គ្នានៅម៉ោងប្រហែល ៩:៥៥ ល្ងាច នៅថ្ងៃទី ១១ ខែមេសា។ ក្រោយមក នាងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដែលជាកន្លែងដែលនាងត្រូវបានគេប្រកាសថាបានស្លាប់ភ្លាមៗក្នុងវ័យ៣០ឆ្នាំ។

សូមជម្រាបជូនថា Park Bo Ram ទទួលបានការចាប់អារម្មណ៍នៅពេលដែលនាងបង្ហាញខ្លួនក្នុងកម្មវិធី Mnet audition ‘SuperStar K2’ ក្នុងឆ្នាំ ២០១០។ នាងទទួលបានការទទួលស្គាល់សម្រាប់ជំនាញច្រៀងពិសេសរបស់នាង និងវត្តមាននៅលើឆាក។ ក្រោយមកទៀត នាង​បាន​ចេញ​ចម្រៀង​ទោល​ជា​ផ្លូវ​ការ​ក្នុង​ឆ្នាំ ២០១៤ ជាមួយ​នឹង​បទ “Beautiful” ដែល​ទទួល​បាន​ការ​ពេញ​និយម និង​ជាប់​ចំណាត់​ថ្នាក់​លេខ ១៩ ក្នុង​តារាង​តន្ត្រី​ប្រចាំ​ឆ្នាំ​នោះ។ Park Bo Ram បានបន្តសកម្មក្នុងវិស័យចម្រៀង ដោយបានចេញបទជាច្រើនរួមមានបទ “Celepretty” “Sorry” “Pretty Bae” “Dynamic Love” និងជាច្រើនទៀត៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖គេហទំព័រអ្នកគាំទ្រ Kim Ho Joong ទៅជាឯកជន ក្រោយផ្ទុះរឿងអាស្រូវបើកបរពេលស្រវឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៨ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម