ជីវិតកម្សាន្ដ
គៀត សុវណ្ណាឡាង ចេញមកបញ្ជាក់ ខណៈមានអ្នកសើចចំអកធ្លាក់ខ្លួនលក់កាហ្វេ
តារាសម្តែង និងជាអតីតតារាចម្រៀងរបស់ផលិតកម្មមួយកញ្ញា គៀត សុវណ្ណាឡាង មួយរយៈចុងក្រោយនេះអាជីពសិល្បៈរបស់នាងហាក់មានភាពស្ងប់ស្ងាត់ធ្វើឲ្យទីផ្សារសម្តែងតារាស្រីរូបនេះឈរនៅទ្រឹង ខណៈថ្មីៗនេះដែរ សុវណ្ណាឡាង បានបង្ខំចិត្តបើកមុខរបរលក់កាហ្វេដើម្បីរកចំណូលបន្ថែម។
ការបង្កើតមុខរបរថ្មីរបស់តារាស្រី គៀត សុវណ្ណាឡាង នាពេលនេះ គឺមានទស្សនិកជនមួយចំនួនយល់ថា ជាការបង្កើនចំណូលផ្ទាល់ខ្លួនក្រោយទំនេរសិល្បៈ ប៉ុន្តែក៏មានអ្នកខ្លះទៀតបានសើចចំអកពេលឃើញនាងបង្កើតមុខរបរលក់កាហ្វេបែបនេះ។ ពាក់ព័ន្ធរឿងគេសើចចំអកនេះត្រូវបាន សុវណ្ណាឡាង ចេញមកបញ្ជាក់ថា មុខរបរនេះអាចមិនល្អមើលតែល្អស៊ី។
តារាសម្តែង គៀត សុវណ្ណាឡាង បាននិយាយថា «មានគេខ្លះនិយាយថា ម្តេចខ្ញុំក៏ធ្លាក់ខ្លួនមកលក់កាហ្វេអញ្ជឹង តែសម្រាប់ខ្ញុំមិនថា ការងារ ឬរកស៊ីអ្វីឡើយឲ្យតែសុចរិត មិនកេងប្រវ័ញ្ចគេ និងមិនធ្វើបាបអ្នកណាមួយ គឺខ្ញុំហ្នឹងធ្វើ អ្នកខ្លះគាត់អាចមើលមកគិតថាការរកស៊ីខ្ញុំវាតូចមិនសមនឹងខ្ញុំ តែសម្រាប់ខ្ញុំសប្បាយចិត្តនឹងធ្វើវា អាចមិនល្អមើលតែល្អ…….»។
គៀត សុវណ្ណាឡាង បាននិយាយទៀតថា “បើថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យគឺ ខ្ញុំអាចលក់បាន ១០០កែវជាងទៅ ២០០កែវ សម្រាប់ការថតរឿងវិញមានគេទាក់ទងមក ៣រឿងដែរ តែការថតរឿងខ្ញុំមិនមែនតែចេះតែទទួលទេ ខ្ញុំត្រូវមើលសាច់រឿងដែរ ទើបទទួល ហើយរឿងខ្លះទៀតត្រូវថតចំថ្ងៃខ្ញុំរវល់ការងាផ្ទាល់ខ្លួនហើយរឿងខ្លះទៀតខុសតម្លៃ អគុណមែនទែនដែលនៅតែស្រលាញ់នឹងគ្រាំទ្ររបស់គ្នាទាំងអស់គ្នារហូតមក”។
គួរបញ្ជាក់ដែរថា កញ្ញា គៀត សុណ្ណាឡាង គឺជាអតីតតារាចម្រៀងល្បីឈ្មោះរូបនៅក្នុងផលិតកម្មធំមួយដែលមហាជនជាច្រើនតែងតែស្រលាញ់ និងគាំទ្រនាងជាខ្លាំង ប៉ុន្តែក្រោយពីផលិតកម្មរបស់នាងដែលធ្លាប់ជ្រកបានផ្អាកផលិតបទចម្រៀងទើបនាងងាកមកចាប់អាជីពជាតារាសម្ដែងវិញម្ដង៕
អត្ថបទ៖ ចាន់រ៉ា
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?