Connect with us

ជីវិតកម្សាន្ដ

ពិធីករម្នាក់ រងការរិះគន់យ៉ាងចាស់ដៃទង្វើខ្វះសីលធម៌ អង្គុយគងអន្ទាក់ខ្លាពេលសម្ភាសន៍អ្នកនិពន្ធ សុខ ចាន់ផល

បានផុស

នៅ

នៅ​លើ​បណ្តាញ​សង្គម​​ហ្វេសប៊ុក​មាន​​ចែកចែក​​រំលែក​យ៉ាង​ផុសផុល​ដោយ​បង្ហាញ​​ការ​​ហួសចិត្ត និងរិះគន់​យ៉ាងខ្លាំង​ចំពោះ​ទង្វើ​ខ្វះ​សីលធម៌​របស់​ពិធីករ​នៅ​ក្នុងកម្មវិធី​មួយ​ដែល​បាន​សម្ភាសន៍​ជា​​មួយ​អ្នកនិពន្ធបទ ឈាម​ពេជ្រ គឺ​លោក សុខ ចាន់​ផល ដោយ​សារតែពិធីករ​ក្មេងរូបនេះ​ប្រើឥរិយាបទ​អង្គុយគង​អន្ទាក់​ខ្លា​ពេល​កំពុង​សម្ភាសន៍​ជា​មួយ​បុគ្គល​មាន​វ័យ​​ចំណាស់​ជាងខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​រយៈ​សកម្មភាពនៅក្នុង​វីដេអូនៃ​កិច្ច​​សម្ភាសន៍​នោះ គេសង្កេត​ឃើញថាលោក សុខ ចាន់ផល ដែល​ជា​មនុស្ស​មានវ័យច្រើន​ជាង​លោក​បាន​​ប្រើ​សម្តីនិងឥរិយាបទសមរម្យ​និយាយ​សុភាព​រាបសារ​ឆ្លើយតប​ទៅកាន់​សំនួរ​របស់ពិធីកររូបនោះ។ ប៉ុន្តែផ្ទុយ​ទៅវិញរឿង​​ដែល​ធ្វើឲ្យមហាជន និងអ្នកគាំទ្​រសម្តែង​ការហួស​ចិត្តរិះគន់​ដូចបាយ​ពុះ គឺបែរជា​ពិធីករ​ម្នាក់​នេះ មាន​​ចរិតគ្មាន​សីលធម៌​មិន​គោរព​ចាស់​ទុំ​ទៅ​វិញ។

ដោយ​សង្កេត​ឃើញ​ទង្វើ​មិន​សមរម្យ​ដូច្នេះ​​មាន​ទស្សនិកជន និង អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួនបាន​នាំគ្នា​បញ្ចេញ​មតិ​រិះគន់​យ៉ាង​ចាស់ដៃ​ដោយ​មាន​ការ​លើក​ឡើងថា «សរសើរ​មនុស្សចាស់​អង្គុយ និ​ងនិយាយ​ឡើង​សុភាព ឯ​ក្មេង​អង្គុយ​គង​អន្ទាក់​ខ្លា​មុខ​ចាស់​ទុំ​ ធនធាន​មនុស្ស​ត្រូវ​មាន ៤សំខាន់,១.ចំណេះ,២. ជំនា ញ, ៣.សុខភាព និង៤.សីលធម៌»។

ជា​មួយគ្នានេះ ក៏មាន​ការ​លើក​ឡើង​ទៀតថា «ថត​ចំហៀង​ទៅ​ឃើញ​តែ​ជើង​ពិធីករ​ គង​អន្ទាក់​ខ្លា​ចង់​ផុត​ក្បាល​ពូហៃ,គាត់​ចង់​អង្គុយ​ស្ដាយ​បរទេស​ថា​អោយ​ទាន់​សម័យ​កាល​តែ​ភ្លេច​គិត​ថា​ ខ្លួន​នៅ​ប្រទេស​ដែល​មាន​វប្បធម៌​សីលធម៌​ , បងអ្នក​សម្ភាសន៍​ឡូយ​ណាស់ លើក​ជើង​ដាក់​លើ​ក្បាល​ហ្មងទៅបង, កិរិយា​មាយាទ​មិនសម​សោះ​ជា​ពិធីករ»។

មតិមហាជន​និយាយ​ទៀត​ថា ចង់មើល​ដល់​ចប់​ដែរ ព្រោះ​បង​ផលជា idol ផង​តែ​ដល់​ឃើញ​ឥរិយាបថ​អ្នក​សម្ភាសន៍​ជា​មួយ​មនុស្ស​ដែល​​មាន​អាយុច្រើន​ជាង​ខ្លួន​ធ្វើបែប​នេះ​ក៏ឈប់​មើល​ហើយ​ចូលcmមួយ​រួចអូស​ចោល”មាន​ចំណេះ​ដឹង​ច្រើនយ៉ាងណា​ប្រសិន​ជា​គ្មាន​សុជីវធម៌​ហើយ​គ្មាន​តម្លៃ​អ្វី​ទាំងអស់”​។ មើលទៅ​កម្ម​វិធីសុទ្ធតែ​អ្នកមាន​ចំណេះ​ដឹង​មាន​គំនិតល្អៗ តែ​សម្រាប់សុជីវធម៌ ក្នុង​ការ​អង្គុយ​និយាយ​ជាមួយចាស់ទុំ ឬរាម​ច្បង​ដូច​មិន​សម​សោះ​និយាយ​ឲ្យខ្លី «ដូច​គេ​មិន​ដល់​យើង»។

ពិធីករទៅ​រៀន​សុជីវធម៌​ឡើង​វវិញ សិន​ទៅ​បង​ សុខ​ ចាន់ផល​ ជា​អ្នកនិពន្ធល្បីមួយ​រូបមិន​សម​ណា​មក​ទទួលចូល​រួម​ក្នុង​កម្មវិធី​​ដែល​យក​ពិធី​ករ​ អត់​សុជីវ​ធម៌​  បែប​នេះ​ទេ។ សុជីវធម៌​របស់​ប្អូន​ខ្ពស់​ពេក​ហើយ សង្គម​ខ្មែរគេ​មិន​អាច​ទទួល​យក​បាន​ទេ​ពេល​ដែល​ជួប​និយាយ​ជា​មួយ​មនុស្ស​ចាស់​យើង​មិនមែន​បរទេស​ទេ សូម​ស្គាល់​វប្បធម៌​ប្រពៃណី​ខ្លួន​ផង កុំ​ឲ្យ​​គេ​ដៀល​ថា ជា​មនុស្សគ្មាន​គ្រូ​បា​អាចារ្យ​ប្រដៅ…..៕

អត្ថបទ​៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម