Connect with us

ជីវិតកម្សាន្ដ

សំលៀកបំពាក់ Liu Yifei រងការរិះគន់ ខណៈ Shu Qi ទទួលការសរសើរក្នុងព្រឹត្តិការណ៍ Bulgari

បានផុស

នៅ

ការជ្រើសរើសសម្លៀកបំពាក់របស់តារាសម្តែងជនជាតិអាមេរិកដើមកំណើតចិន Liu Yifei បានទាក់ទាញការរិះគន់ ​ខណៈដែលតារាស្រីតៃវ៉ាន់ Shu Qi ទទួលបានការសរសើរចំពោះការស្លៀកពាក់ ក្នុងពេលដែល​អ្នកទាំងពីរបានចូលរួមក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយម៉ូដប្រណីត Bulgari ក្នុងទីក្រុងរ៉ូម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Liu Yife បានចូលរួមក្នុងព្រឹត្តិការណ៍ដែលបានកើតឡើងកាលពីថ្ងៃចន្ទ​ ដោយស្លៀកពាក់ឈុតពណ៌បៃតងពីការប្រមូល Haute Couture Spring/Summer 2024 របស់ Tamara Ralph ។​​ ក្នុងនាមជាអ្នកនាំពាក្យម៉ាក Bulgari នាងបានតុបតែងខ្លួននាងជាមួយនឹងគ្រឿងអលង្ការថ្លៃៗជាច្រើន។

ទោះជាយ៉ាងណាក៏ដោយ អ្នកប្រើប្រាស់ Weibo ជាច្រើនបានកត់សម្គាល់ថា ការជ្រើសរើសសម្លៀកបំពាក់ក្រាស់ ស្មាក្រាស់ គួបផ្សំជាមួយនឹងម៉ូតសក់ ធ្វើឲ្យនាងមើលទៅកាន់តែចាស់ជាងវ័យ។

ទន្ទឹមនឹងនេះដែរ Shu Qi បានជ្រើសរើសការរចនាពីការប្រមូល Haute Couture Spring/Summer 2024 របស់ Armani Privé ដែលត្រូវបានទទួលយ៉ាងល្អដោយអ្នកអត្ថាធិប្បាយលើអ៊ីនធឺណិត។ មនុស្ស​ជា​ច្រើន​បាន​សរសើរ​នាង​ចំពោះ​រូបរាង​​ទោះជាមានអាយុជ្រេហើយក្ដី។

តាមរយៈការបញ្ចេញមតិរបស់មហាជនជាច្រើននៅលើ Weibo បាននិយាយខុសៗគ្នាថា “រូបរាងរបស់ Shu Qi នៅឯព្រឹត្តិការណ៍នៅទីក្រុងរ៉ូមគឺពិតជាស្រស់ស្អាតណាស់”។​ អ្នកទៀតបាននិយាយថា “មានពណ៌សម្បូរបែបដូចជាធម្មជាតិ ពពក ទឹក និងផ្ការីក ក៏ដូចជាអង្កាំដ៏រស់រវើក និងត្បូងពេជ្រដ៏ប្រណិត រួមផ្សំជាមួយនឹងភាពចែងចាំងនៃក្រណាត់ សម្លៀកបំពាក់របស់ Shu Qi ពិតជាស្រស់ស្អាតខ្លាំងណាស់”។​​ មួយទៀតបាននិយាយថា “រួមជាមួយគ្រឿងអលង្ការ Shu Qi ទទួលបានពិន្ទុល្អឥតខ្ចោះ” ។

យ៉ាងណាមិញ នៅក្នុងព្រឹត្តិការណ៍ Bulgari​ មិនមែនមានត្រឹមតែតារាស្រីចិន និងតៃវ៉ាន់២រូបនេះទេ ក្នុងនោះផងដែរក៏មានតារាសម្តែងអាមេរិក Anne Hathaway (ទីពីរមកពីឆ្វេង) និងតារាសម្តែងឥណ្ឌា Priyanka Chopra (ទីពីរមកពីស្ដាំ) ដែលជាម្ចាស់ពានរង្វាន់បវរកញ្ញាពិភពលោកឆ្នាំ ២០០ បានចូលរួមក្នុងព្រឹត្តិការណ៍ដូចគ្នា៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តួអាសអាភាស Shu Qi បង្ហាញ​សម្រស់​ក្នុង​វ័យ ៥០ ឆ្នាំ ស្អាតដូចវ័យ ២០ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៦ វិនាទី មុន

ហាងឆេងមាសបានហក់ឡើងជាងថ្មី ក្រោយការឡើង​កាន់តំណែង​របស់​លោក ដូណាល់ ត្រាំ

ព័ត៌មានអន្ដរជាតិ៤៩ វិនាទី មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

ព័ត៌មានជាតិ៥ នាទីutes មុន

អគ្គមេបញ្ជាការកងទ័ព អរគុណវៀតណាម ដែលបានជួយកសាងវិស័យយោធាកម្ពុជាឱ្យរីកចម្រើន និងរឹងមាំ

ព័ត៌មានជាតិ៧ នាទីutes មុន

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ប្រកាសចុះដោះស្រាយវិវាទជូនពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិចក្នុងខេត្ត៤នៃភូមិភាគឦសាន្ត

ព័ត៌មានជាតិ១០ នាទីutes មុន

លោក ជួន ណារិន្ទ ត្រៀមកម្លាំងនគរបាល រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និង ទប់ស្កាត់អគ្គិភ័យ នៅបុណ្យចូលឆ្នាំចិនខាងមុខ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

Sokha Hotels

ព័ត៌មានពេញនិយម