Connect with us

ជីវិតកម្សាន្ដ

ខេមរៈ សិរីមន្ត ចាត់ទុកអ្នកសិល្បៈជាអ្នកបង្កើតស្នាមញញឹម និងជាគំរូល្អរបស់សង្គម

បានផុស

នៅ

តារាចម្រៀងចាស់វស្សាឧកញ៉ា ខេមរៈ​ សិរីមន្ត បានចេញមកពន្យល់នូវ​អត្ថន័យ​នៃអ្នកសិល្បៈ​ ខណៈ​លោកក៏បានចាត់ទុកថាអ្នកសិល្បៈ​ជាអ្នកបង្កើតស្នាមញញឹមក្តីស្រលាញ់ និងជាគំរូល្អរបស់សង្គមផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​ខ្លឹមសារតារាចម្រៀងងារ​ជា​ឧកញ៉ា​លោក ខេមរៈ​ សិរីមន្ត នេះ​បានធ្វើឲ្យអ្នកគាំទ្រ​លោកមួយ​ចំនួនយល់ស្រប​ចំពោះ​មតិលើក​ឡើងរបស់លោក​ ​ខេមរៈ ​សិរីមន្ត ប៉ុន្តែដោយឡែក​ពីនេះ​ក៏មានមតិខ្លះបាន​គិតថា​ការលើកឡើងនេះ​មិនមែន​ជា​និយមន័យសិល្បៈ​ករទេ ។

លោក ខេមរៈ​ សិរីមន្ត បានបញ្ជាក់ថា និយមន័យ​នៃអ្នក​សិល្បៈ (អ្នកសិល្បៈ​ជាអ្នកបង្កើត​ស្នាមញញឹម ក្ដីស្រលាញ់ និង​ជាគំរូល្អ​របស់​សង្គម មិន​បំពាន​សិទ្ធ​អ្នកដទៃជាដាច់ខាត នោះទើបជា​អ្នកសិល្បៈ​ពិតប្រាកដ)បើគ្មានចំណុចនេះ​នៅក្នុងខ្លួនទេ​សូមកុំ​បន្លំធ្វើជាអ្នកសិល្បៈ​

ទន្ទឹមគ្នានេះក៏មានម្ចាស់គណនីហ្វេសប៊ុកបាន​បញ្ចេញមតិទៅកាន់លោក ខេមរៈ​ សិរីមន្ត វិញថា «អ្វីដែលបងលើក​មកនេះវា​មិនមែនជានិយមន័យសិល្បៈ​ករទេ។ វាជា​កិច្ចរបស់​សិល្បករ។ លក្ខណៈ​របស់សិល្បករគឺ៤ យ៉ាង,១. មានចំណេះ​ និង​ជំនាញជាលក្ខណៈ, ២.ច្នៃ ប្រឌិត​បន្ថែម​ថែរក្សា និងស្រាវជ្រាវជាកិច្ច, ៣.មាន​មនសិការ​ជាហេតុជិត, ៤.មាន fans​ជាទ្របាត»។

ម្ចាស់​គណនីរូបនេះបានបន្ថែម​ថា ប៉ុន្តែ​ដើម្បីក្លាយ​ជា​សិល្បៈ​ករ​មួយរូបដែលចាត់ទុកថា​ជា​បុគ្គល​ជា​គំរូត្រូវ​មានចិត្តដូចម្ដេច? សំណួរ​នេះទុក​ឱ្យបងជាសិល្បៈ​ករ​ជាអ្នកឆ្លើយ, សូមអរគុណ!។ មានការលើកឡើង​បន្ថែមដែរថា ការគោរព​គ្នាជារឿងល្អបំផុត៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

លោក ណេតាន់យ៉ាហ៊ូ សរសើរលោក ត្រាំ លើ​គម្រោង​​យកជនជាតិ​ប៉ាឡេស្ទីន​ចេញ​ពី​ហ្គាហ្សា

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ស្ករគ្រាប់និងនំចំណីផុតកំណត់ ចាក់ចោលគរដូចភ្នំ នៅតាមផ្លូវ ក្នុងទីក្រុងហាណូយ 

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៩ នាទីutes មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១១ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងធនធានទឹក ប្រាប់ពលរដ្ឋខេត្តតាកែវឱ្យប្រើប្រាស់ទឹកសន្សំសំចៃ ជៀសវាងខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ

សេដ្ឋកិច្ច១៤ នាទីutes មុន

រដ្ឋមន្ត្រីឧស្សាហកម្ម ជំរុញឱ្យសហគ្រិនខ្មែរ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ-អន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម