Connect with us

ជីវិតកម្សាន្ដ

ករុណា ពេជ្រ លើកទឹកចិត្តនាថការីរបាំ សុគា គឹមលាង បន្តសកម្មភាពលើកស្ទួយវប្បធម៌ជាតិ

បានផុស

នៅ

កញ្ញា សុគា គឹមលាង ហៅ កូនអាន់ ត្រូវបានទស្សនិកជនស្គាល់ច្បាស់តាមរយ:សកម្មភាពចូលរួមផ្សព្វផ្សាយលើកតម្កើងពីសិល្ប:វប្បធម៌របស់ខ្មែរយ៉ាងលេចធ្លោ។ សកម្មភាពនេះទទួលបានគាំទ្រ និងលើកចិត្តពីសំណាក់មហាជនគ្រប់មជ្ឈដ្ឋានផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូចគ្នាទៅនឹងអ្នកគាំទ្រតារាចម្រៀងរៀមច្បងលោក ករុណា ពេជ្រ ដោយឃើញសកម្មភាពការងារសង្គមដូច្នេះលោកបានកោតសរសើរ និងលើកទឹកចិត្តចំពោះឆន្ទ:យ៉ាងមោះមុតរបស់នាថការីរបាំកញ្ញា សុគា គឹមលាង។ មិនតែប៉ុណ្ណោះលោក ករុណា ពេជ្រ បានលើកទឹកចិត្តនាថការីរបាំ សុគា គឹមលាង ដើម្បីបន្តសកម្មភាពលើកស្ទួយវប្បធម៌ជាតិ។

តារាចម្រៀងលោក ករុណា ពេជ្រ បានបញ្ជាក់ឲ្យដឹងថា មើលហើយរំភើបចេញពីចិត្ត Sokea Kimleang សង្ឃឹមថាប្អូនស្រីគឺថានឹងបន្តថែរក្សារហូតដល់ប្អូនៗជំនាន់ក្រោយ។ ជាការឆ្លើតតបនាថការី សុគា គឹមលាង បានបញ្ជាក់ថា​“អរគុណបង ប្អូននឹងបង្តនូវឆន្ទៈមួយនេះ“។

ការលើកឡើងរបស់លោក ករុណា ពេជ្រ បន្ទាប់ពីលោកឃើញសកម្មភាពកញ្ញា សុគា គឹមលាង បានបង្ហោះវីដេអូចែករំលែកបទពិសោធន៍ ក្នុងនាមជា «នាដការីរបាំ» និងរម្លឹកដឹងគុណចំពោះលោកគ្រូអ្នកគ្រូជាមួយការបង្ហាត់បង្រៀនសិស្ស។ កញ្ញា សុគា គឹ​ម​លាង ហៅ កូនអាន់ កាលពីកន្លងនាងក៏ធ្លាប់​ត្រូវបាន​ទស្សនិកជនដឹងថា ​នាងគឺបានតំណែងជា​កញ្ញាឯក​សង្ក្រាន្ត​ដ៏​សស្រស់ស្អាតនាអំឡុងឆ្នាំ២០១៨។

ប្រាកដណាស់គេមើលឃើញថា សិល្បការិនីដ៏ឆ្នើម ឬនាថការីកញ្ញា សុគា គឹមលាង កន្លងមកត្រូវបានទស្សនិកជនបានដឹងគ្រប់គ្នាថា នាងតែងមានភាលេចធ្លោលើសកម្មភាពផ្សព្វផ្សាយវប្បធម៌សិល្ប:ខ្មែរ។ តួយ៉ាងថ្មីៗនេះ សុគា គឹមលាង​ក៏បានចេញមុខប្តេជ្ញាចូលរួមផ្សព្វផ្សាយវប្បធម៌អរិយធម៌កេរ្ដិ៍មរតកដូនតាខ្មែរមិនអាចឲ្យស្លាប់ទេ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៣៨ នាទីutes មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម